បន្ទប់ទឹកបត់ជើងតូចឈរសំរាប់ស្ត្រី
មហាវិទ្យាល័យនាំមុខគេមួយក្នុងបានបើកបន្ទប់ទឹកបន្ទោបង់ស្ត្រីប្រភេទអភិរក្សបរិស្ថាន ដោយនៅក្នុងបន្ទប់មានចានបង្គន់បត់ជើងតូចភ្ជាប់នៅតាមជញ្ជាំង ដែលស្ត្រីអាចឈរបត់ជើងតូចនៅពីលើចានបន្ទោបង់បាន ។ មហាវិទ្យាល័យដដែលនោះបានបញ្ជាក់ថា ការធ្វើបែបនេះអាចសន្សំសំចៃទឹកបានក្នុងមួយថ្ងៃ១៦០តោន ប្រសិនបើនិស្សិតម្នាក់ៗឈរបត់ជើងតូច។
តាមការគណនារបស់អ្នកជំនាញបញ្ជាក់ថា ស្ត្រីបត់ជើងតូចក្នុងមួយលើកៗ មានទឹកនោមប្រហែល៣០០មីល្លីលីត្រ និងប្រើប្រាស់ទឹកប្រហែល៦លីត្រ សំរាប់សំអាត ខណៈដែលបុរសទូទៅប្រើទឹកសំរាប់សំអាតច្រើនបំផុត៣លីត្រ ៕
Facebook Comments