ពាក់ស្បែកជើងផ្ទាត់ប៉ះពាល់ដល់សន្លាក់ និងស្មងជើង

យោងតាមបណ្តាអ្នកជំនាញបានឱ្យដឹងថា ការប្រើប្រាស់ស្បែកជើងផ្ទាត់រយៈពេលយូរធ្វើឱ្យយើងមានការឈឺចាប់នៅត្រង់សន្លាក់ និងឆ្អឹងស្មងជើង ។

តាមពួកអ្នកជំនាញ បាននិយាយថា ស្បែកជើងផ្ទាត់បានធ្វើឱ្យមនុស្សផ្លាស់ប្តូរឥរិយាបថ ក្នុងការដើររបស់ពួកគេ ជាពិសេសនៅពេល ដែលពួកគេបោះជំហានពួកគេសង្កត់ធ្ងន់លើផ្នែក ខាងមុខជាងកែងជើង ដែលនេះនឹងបង្កឱ្យគ្រោះថ្នាក់ក្នុងរយៈពេលយូរ ។ លើសពីនេះទៀតវាក៏ អាចប្រឈមនឹងរបួសធ្ងន់ធ្ងរពីការជំពប់ជើងដួលនិងគ្រេចជើងផងដែរ ។ ស្រ្តីទាំងឡាយចាំបាច់ត្រូវតែគិតដល់ចំណុចមួយដែលថាការពាក់ស្បែកជើងផ្ទាត់ឈរនៅលើដីរឹងរយៈពេលយូរអាចបង្កឱ្យមានបញ្ហាដល់ជើងនិងប្រអប់ជើង ។

flip-flops

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!