ហូបផ្លែ​ឈើ​ច្រើន​ជួយអោយបុរស​បង្កើន​សមត្ថភាពមេជីវិត​

កាលពីមុន បញ្ហាអសមត្ថភាពក្នុងការផ្តល់កំណើតរបស់នារី ជាប់ទាក់ទងទៅនឹងការធាត់លើសទម្ងន់ ជំងឺទឹកនោមផ្អែម ក៏ដូចជាការជក់បារី ឬក៏ផឹកស្រាជាដើម ប៉ុន្តែនៅពេលនោះគេមិនទាន់អាចបញ្ជាក់ច្បាស់ថាបុរសដូចគ្នានឹងស្ត្រីនោះទេ។

តាមលទ្ធផលនៃការសិក្សាថ្មីបំផុតលើបុរសបង្ហាញថា អ្នកដែលផឹកស្រាជាប្រចាំ និងទទួលទានរបបអាហារមិនត្រឹមត្រូវ ធ្វើអោយសមត្ថភាពផ្តល់កំណើតរបស់គេថយចុះ។

អ្នកដឹកនាំការស្រាវជ្រាវ Edson Borgesមកពីមជ្ឈមណ្ឌល Fertility-Assisted Fertilization Center នៅទីក្រុង Sao Paolo ប្រទេសប្រេស៊ីលបាននិយាយថា៖«ភាពខាប់របស់ទឹកកាមរងឥទ្ធិពលអវិជ្ជមានដោយទំហំរាងកាយ និងការប្រើប្រាស់គ្រឿងស្រវឹង ប៉ុន្តែរងឥទ្ធិលពលវិជ្ជមានដោយការទទួលទានអាហារដែលសំបូរដោយគ្រាប់ធញ្ញជាតិនិងផ្លែឈើ»។

អ្នកវិទ្យាសាស្រ្តរូបនេះបានជំរុញអោយបុរសធ្វើការបរិភោគអាហារអោយបានត្រឹមត្រូវជាពិសេស ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ជាពិសេសកាត់បន្ថយការបរិភោគគ្រឿងស្រវឹង។

fruit-in-english

 

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *