លោកតា​អាយុ 90ឆ្នាំ មានភរិយា4 និងមានកូន​ចំនួន50នាក់

លោកតា Luiz Costa de Oliveria  និយាយថា «វត្ថុដ៏ល្អបំផុតដែលព្រះបង្កើតនៅលើផែនដីនេះ គឺស្ត្រី» គាត់មានអាយុ៩០ឆ្នាំ ជាកម្មករ កសិដ្ឋានដែលចូលនិវត្តម្នាក់នៅប្រទេសប្រេស៊ីល មានភរិយាចំនួន៤ និងកូនចំនួន៥០នាក់និងមានចៅជាង ១០០នាក់។ នេះបើតាមការរៀបរាប់របស់លោកតាប្រាប់ដល់សារព័ត៌មាន Diario de Natal នៅភាគខាងជើងប្រទេសប្រេស៊ីល ។

luiz-costa
លោកតាជាមនុស្សមិនពិសាបារី និងមិនប៉ះពាល់គ្រឿងស្រវឹង អស់រយៈពេលជាង៤០ឆ្នាំមកហើយ ។ គាត់បន្តថាគាត់មិនស្គាល់ឈ្មោះរបស់ពួកគេអស់ឡើយ ប៉ុន្តែគាត់ដឹងថា គាត់មានកូនច្រើន មានចៅច្រើន និងមានចៅទួតច្រើន ហើយអ្វីដែលសំខាន់នោះ គឺគាត់តែងតែផ្តល់សេចក្តីស្រឡាញ់ដល់ពួកគេ។ ជាចុងក្រោយលោកតានិយាយថា ពេលនេះលោកតាពិបាកក្នុងការផ្តល់នូវភាពកក់ក្តៅដល់ពួកគេ ទោះបីជាគាត់មានសុខភាពល្អយ៉ាងណាក៏ដោយ។ ប៉ុន្តែលោកនៅចាំថា វាពិតជាអស្ចារ្យណាដែលលោកនៅលើគ្រែជាមួយស្ត្រីម្នាក់។

ដោយឡែកភរិយាទី២របស់លោកតាឈ្មោះ ម៉ារៀ ហ្រង់ស៊ីសកា (Maria Francisca)បានបន្ថែមថា ស្វាមីរបស់លោកយាយចូលចិត្តផ្តល់នូវក្តីស្រឡាញ់ គាត់មិនដែលធ្វើបាបពួកយើងឡើយ គាត់តែងតែមើលថែកូនៗ បានយ៉ាងល្អ ហើយពួកយើងមិនចង់បានអ្វីលើសពីនេះទៀតឡើយ ៕

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!