៦ យ៉ាងដើម្បីអោយអារម្មណផ្លូវភេទកាន់តែពុះកញ្រោល

បញ្ហាផ្លូវភេទគឺជាបញ្ហាសំខាន់សម្រាប់គ្រួសារនិមួយៗ ហើយដែលគ្រប់គ្នាមិនត្រូវមើលរំលងនោះទេ។  យ៉ាងណាមិញ សកម្មភាពលើគ្រែត្រូវតែមានភាពរស់រវើក និងបទបែន ដែលសកម្មភាពទាំងនេះគឺជាការបង្ហាញចេញនូវភាពរំជួលចិត្តសម្រាប់ដៃគូអ្នក ។ ទោះជាយ៉ាងនេះក្តី មិនមែនមានន័យថា អ្នកត្រូវតែចំណាយពេលរាប់ម៉ោងលើការបីបមថ្នាក់ថ្នម ដើម្បីធ្វើឱ្យដៃគូខ្លួនកើនចំណង់ភេទនោះទេ ។

តាមការសិក្សាត្រមួយបានបង្ហាញថា ទាំងបុរសទាំងស្ត្រីចំណាយពេលពី១០-១៥នាទីប៉ុណ្ណោះដើម្បីធ្វើឱ្យខ្លួនមានសម្រើបផ្លូវភេទ ។ យ៉ាងណាក៏ដោយ មានពេលខ្លះ ស្ត្រីអាចនឹងប្រើពេលច្រើនជាងនេះ ។

happy-couple-romance-in-bedroom

ខាងក្រោមនេះគឺជាគន្លឹះ ៦ ចំណុចដែលអាចនឹងមានប្រយោជន៍សម្រាប់អ្នកនិងដៃគូរបស់អ្នក ៖

១-ការប្រើក្រសែភ្នែក ៖
បើទោះណាយើងមិនអាចឮសំឡេង តែទង្វើនេះ បានបង្កប់នូវពាក្យពេចន៍រាប់ពាន់រាប់ម៉ឺន ។ ភ្នែកថែមទាំងអាចធ្វើឱ្យដៃគូអ្នកទន់ជង្គង់បានទៀតផង ។
២-ថើបដោយប្រើអណ្តាត៖
ជាជាងការរាវស្ទាបគ្នា ចូរបិទភ្នែក ហើយទទួលយកក្តីរីរាយនៃការថើបគ្នាដោយអណ្តាត ។
៣- ការរាំតាមចង្វាក់ភ្លេង ៖
ការរាំក៏អាចចាត់ទុកជាសកម្មភាពបញ្ឆេះអារម្មណ៍ផ្លូវភេទបានដែរ ដ្បិតការរែងកាច់ចង្កេះពត់ពេនដងខ្លួនដាក់គ្នានឹងនាំឱ្យដៃគូមានអារម្មណ៍សិច ។
៤-ការប៉ះពាល់ថ្នមៗលើផ្នែកខ្លះនៃរាងកាយ៖
ការខាំញិញថើៗលើស្បែកគួបផ្សំនឹងការលិតនៅបរិវេណក្បាលពោះ ដៃ ភ្លៅពិតជាធ្វើឱ្យស្ត្រីជាដៃគូព្រឺរោម ។ អ្នកគួរប្រព្រឹត្តិដោយប្រុងប្រយ័ត្នបំផុតនិងត្រូវចេះទប់ចិត្តដ្បិតគោលបំណងសំខាន់គឺធ្វើឱ្យដៃគូរសើបប៉ុណ្ណោះ ។
៥-ការម៉ាស្សា ៖
អ្នកអាចម៉ាស្សាខ្នងនិងជើងឱ្យគ្នាម្តងម្នាក់ក្រោយពីរៀបចំកិច្ចការមួយចំនួនដូចជា ចាក់ភ្លេងកំដរ ប្រើអំពូលភ្លើងភ្លឺ ប្រិមៗ ។
៦-ធ្វើដូចជាមិនចង់បះពាល់និងមិនចង់ឃើញ ៖
សកម្មភាពញើតញើមបែបនេះ ក៏អាចអុចឱ្យឆេះនូវអារម្មណ៍សិចបានដែរ ។ ការឈរ ពិនិត្យមើល និងជួយស្ត្រីដៃគូខ្លួនប្តូរសម្លៀកបំពាក់ដោយឆ្លៀតយកដៃលូកលាន់ប៉ះសាច់នាងនឹងបង្កើតបាននូវអារម្មណ៍សិចជាក់ជាមិនខាន ៕

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!