ពន្យល់ពាក្យ «បរិយាប័ន្ន»

បរិយាប័ន្ន : ជា​ការ​​លើក​​កម្ពស់​​ស្ថាន​ភាព​​​របស់​​បុគ្គល និង​​ក្រុម​​នានា​​ក្នុង​ការ​​ចូលរួម និង​​ទទួល​ផល​​ពី​សកម្មភាព​​នានា​​របស់​​សង្គម​​ដោយ​​មិន​រើសអើង។ គោលបំណង​​នៃ​​បរិយាប័ន្ន គឺ​ការ​ផ្តល់​នូវសិទ្ធិ​ដល់​ក្រុម​ផ្សេងៗ ជា​ពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ ក្រុម​ជន​ងាយ​រងគ្រោះ​ឲ្យ​ទទួល​បាន​នូវ​​ឱកាស​​សម​ស្រប ព្រម​ទាំង​​ធានា​​ថា​មតិ​​យោបល់ និង​ការ​​យល់​ឃើញ​​នានា​​របស់​​ក្រុម​​ទាំងនោះ​ត្រូវ​​បាន​​យក​​មក​ពិចារណា​​សម្រាប់​​ការ​​ធ្វើ​​សេចក្តី​​សម្រេច​ចិត្ត ដែល​​ប៉ះពាល់​​ដល់​​ជីវភាព​​រស់​​នៅ​​របស់​​ពួកគេ​ ក៏ដូចជា​ដើម្បី​​ធានា​ឲ្យ​​ពួកគេ​​ទទួល និង​ប្រើប្រាស់​​ដោយ​ស្មើ​ភាព​​នូវ​ផល​​ប្រយោជន៍​​ពី​ការ​​ផ្តល់​​សេវា ការ​អភិវឌ្ឍ​​មូលដ្ឋាន និង​​លក្ខខណ្ឌ​​នានា​ផ្នែក​​សង្គម នយោបាយ និង​រូបវន្ត៕

[​​សៀវភៅ​ផែនការ​អនុវត្ត​រយៈ​ពេល​បី​ឆ្នាំ​​ដំណាក់​កាល​ទីពីរ (២០១៥-២០១៧) នៃ​កម្មវិធី​ជាតិ​​សម្រាប់​ការ​​អភិវឌ្ឍ​​តាម​​បែប​ប្រជា​ធិបតេយ្យ​​នៅ​​ថ្នាក់​ក្រោម​ជាតិ]

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!