កំពូល Laptop អេក្រង់កោងតំលៃ $9000

Acer Predator 21X ត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៌បច្ចេកវិទ្យាពិភពលោកឆ្នាំ ២០១៧ (CES 2017)។ Laptop នេះគឺជា​ Laptop ដំបូងគេបង្អស់នៅលើពិភពលោកដែលមានអេក្រង់កោងទំហំ ២១អ៊ីញ ជាមួយនឹងទំហំ Resolution 2560 x1080។

 

Laptop នេះមានទំងន់ 9Kg (គឺថាធ្ងន់បោះគេមែន) និងកំរាស់ 3.27 អ៊ីញ។ សម្រាប់បច្ចេកវិទ្យាដែលបំពាក់នៅ Laptop នេះគឺ Intel Core i7-7820HK chip, 2 Nvidia GeForce GTX 1080 graphics cards, 64 GB of RAM, អាចបំពាក់បាន 4 នូវ 512 GB solid-state drives, និងមាន 1 TB hard disk drive។

សម្រាប់រុងតភ្ជាប់វិញវាបំពាក់នូវ Thunderbolt 3 port, four USB 3.0 ports, HDMI 2.0 port, SD card slot, Ethernet port, lock slot, and  DisplayPorts ចំនួន 2។

សម្រាប់ Keyboard វិញបំពាក់នូវ Full-size Mechanical Keyboard។​​

លើសពីនេះទៀតវាក៏បានបំពាក់នូវបច្ចេកវិទ្យា Tobii eye-tracking module ដែលងាយស្រួលសម្រាប់យើង វាក៏ជួយអោយ cursor ធ្វើការរំកិលតាមភ្នែករបស់យើងផងដែរ។

>

សម្រាប់ប្រព័ន្ធខ្យល់វិញគឺថាអស់ទាស់ហើយគឺមាន កង្ហា ៥ ​និងបំពង់បន្ថយកំដៅចំនួនប្រាំបួន និង Speaker  ចំនួន 5។ 

តើលោកអ្នកចាប់អារម្មណ៍ទេជាមួយនឹងកំពូល Laptop នេះ ដែលមានតំលៃ $9000។

Leave a Reply

Your email address will not be published. Required fields are marked *