ក្លឹប Liverpool ជិតទិញបានខ្សែបំរើប្រយុទ្ធថ្មីហើយ

បច្ចុប្បន្ននេះក្លឹប Liverpool កាន់តែខិតជិតក្នុងការទិញយកកីឡាករ Roberto Firmino ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលក្នុងតំលៃ ២៨លានផោន ។ នេះជាសញ្ញាបង្ហាញអោយឃើញថា Sterling អាចនឹងត្រូវចាកចេញពីក្លឹបប្រសិនបើ Liverpool ទទួលជោគជ័យក្នុងទិញយក Firmino បន្ទាប់ពីក្លឹប Man City កំពុងរៀបចំដាក់សំណើទិញជាលើកទី ០៣​ ដើម្បីនាំយកកីឡាករ Sterling មកទឹកដី Etihad Stadium ។

កីឡាករ Firmino ឥឡូវកំពុងតែលេងជំនួសដំណែង Neymar បន្ទាប់កីឡាករ Neymar ត្រូវបានផ្អាកដោយសារមានជំលោះជាមួយកីឡាករ​ Bacca ក្នុងការប្រកួត Copa America ។ Firmino និង​ ចាប់ដៃគូជាមួយកីឡាករ Coutinho នៅពេល Brazil ប៉ះជាមួយ Paraguay នៅវគ្គ១/៨ នេះ ។ គួរអោយចងចាំផងដែរ កីឡាករ Firmino គឺជាអ្នកជួយអោយប្រេស៊ីលឡើងមកដល់វគ្គ ១/៨ ដោយគ្រាប់បាល់របស់គាត់ស៊ុតបញ្ចូលទី Venezuela  ។ កីឡាករ Firmino ត្រូវសហព័ន្ធបាល់ទាល់អាល្លឺម៉ង់ចាត់ទុកថាជាកីឡាករប្រកបដោយភាពប៉ិនប្រសព្វចំណាត់ថ្នាក់ទី ៣ នៅក្នុងក្របខណ្ឌ Bundesliga របស់អាល្លឺម៉ង់ ហើយសព្វថ្ងៃនេះកីឡានេះគឺជាខ្សែបំរើប្រយុទ្ធរបស់ក្លឹប Hoffenheim ។


ប្រសិនបើកីឡាករ Firmino ត្រូវបានផ្លាស់មកលេងអោយក្លឹប Liverpool តើ Liverpool 

អាចប្រជែងយកកំពូលតារាងក្នុងចំណោម បួនក្រុមបានឬទេ?

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!