អ្វីទៅជាអភិបាលកិច្ចល្អ?

នៅពេលបច្ចុប្បន្នអភិបាលកិច្ចល្អកំពុងតែក្លាយទៅជាប្រធានបទដ៏សំខាន់របស់រាជរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន ។ ស្ថាប័នទាំងនេះ កំពុងធ្វើការជាមួយគ្នាយ៉ាងសកម្ម ក្នុងគោលដៅ ដើម្បីឲ្យមានអភិបាលកិច្ចល្អនៅក្នុងសង្គម។ តើអភិបាលកិច្ចល្អមានន័យដូចម្តេច?

បើតាមអង្កការសហប្រជាជាតិ អង្គការនេះបានកំនត់និយមន័យអភិបាលកិច្ចល្អយ៉ាងនេះថា អភិបាលកិច្ចល្អគឺជាការអនុវត្តន៍កម្មវិធីគោលនយោបាយសេដ្ឋកិច្ច និងរដ្ឋបាលរបស់ស្ថាប័នសាធារណៈ ក្នុងការគ្រប់គ្រងដឹកនាំ និងចាត់ចែងនូវកិច្ចការរបស់ប្រទេសជាតិនៅគ្រប់កម្រិតទាំងអស់។ បើយោងតាមទស្សនៈទូទៅ អភិបាលកិច្ចល្អគឺជាការប្រើប្រាស់សិទ្ធិផ្នែកនយោបាយ សិទ្ធិអំណាចសេដ្ឋកិច្ច បែបបទនៃការសម្រេចចិត្តដែលមានផលប៉ះពាល់ដល់សមធម៌ ភាពក្រីក្រ និងគុណភាពនៃការរស់នៅ អំណាចរដ្ឋបាលដែលជាប្រព័ន្ធមួយសំរាប់អនុវត្តន៍ សេចក្ដីសំរេចទាំងឡាយ ។

ជាមួយគ្នានេះដែរអភិបាលកិច្ចល្អត្រូវបានកំណត់និយមន័យមួយបែបទៀតថា«គឺជាការប្រើសិទ្ធិអំណាចសាធារណៈ (នយោបាយ សេដ្ឋកិច្ច និងរដ្ឋបាល) ក្នុងការដឹកនាំនិងគ្រប់គ្រងការងារប្រទេស ឬក៏មានន័យថាជាយន្ដការ អភិក្រមនិងស្ថាប័ននានា ដែលនៅក្នុងក្របខ័ណ្ឌទាំងនោះ ប្រជាពលរដ្ឋបានប្រើប្រាស់សិទ្ធិ និងបំពេញកាតព្វកិច្ចរបស់ខ្លួន៕

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!