អំណោយអាពាហ៍ពិពាហ៍ដ៏មហាចំលែក!!!!

វាជារឿងចំលែកមួយដែល អភិបាល​រដ្ឋ​​ Madhya Pradesh ​របស់ឥណ្ឌា បាន​ផ្តល់​វត្ថុ​អនុស្សាវរីយ៍​ ជាដំបងឈើ​ដល់​កូនក្រមុំ​ជិត ​៧០០ ​នាក់។

អាពាហ៍ពិពាហ៍​នោះ​រៀបចំ​ឡើង​នៅ​ក្រុង ​Garhakota​ ដោយ​មានកូន​កំលោះ​-​ក្រមុំ​ជិតប្រមាណ ​៧០០​គូ ។ លោក​ Gopal Bhargava​ ជា​អភិបាល​រដ្ឋ​បាន​ចែក​ដំបង​ឈើ​ដល់​កូនក្រមុំ​ទុក​សម្រាប់​វាយ​ប្តី​ដែល​ស្រវឹង ។ លោកបាន​អំពាវនាវ​ពី​ស្ត្រី​ជា​ច្រើន​នាក់​ឱ្យ​ចាត់ការ​លើ​ប្តី​ដែល​ស្រវឹង ។ ពួក​នាង​ថា​តែងតែ​ត្រូវ​ប្តី​សុំ​ប្រាក់​ទិញ​ស្រា​ផឹក ហើយ​នៅ​ពេល​ស្រវឹង​ក៏​វាយដំ​ពួក​នាង ។

ដឹង​បែប​នោះ​លោក​អភិបាលក្រុង​បញ្ជា​ឱ្យ​ជាង​ផលិត​ដំបង​ឈើ​ចំនួន​១០.០០០​ដើម ដើម្បី​ចែក​ជូន​កូនក្រមុំ​ក្នុង​មង្គលការ ។

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!