កំពូលអ្នកចាប់ពស់ដោយដៃទទេ បានរាប់រយក្បាល

លោក Vava Suresh ត្រូវ​បាន​ជន​ជាតិ​ឥណ្ឌា​បាន​ដាក់​ងារ​​ឱ្យ​ថា «បុរស​​ពស់» ។ បច្ចុ​ប្បន្ន​នេះ លោក Vava Suresh មានតួនាទី​​ជា​អ្នក​អភិរក្ស​សត្វ​ព្រៃ​ ដោយ​មាន​ជំនាញ​ពិសេស​ក្នុង​ការ​​ចាប់​ពស់ ។

លោក Vava Suresh បាន​និយាយ​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា «គាត់​បាន​ជួយ​សង្គ្រោះ​កូន​ពស់​មួយ​ជា​លើក​ដំបូង​តាំងពី​គាត់​នៅក្មេងម្ល៉េះ ។ គាត់​បាន​យក​​សត្វ​ពស់​នោះ មកចិញ្ចឹម​ថែរក្សា​នៅក្នុង​ផ្ទះ ដោយ​គាត់​​បាន​​តាមដានស្វែង​រក​ចំណុច​ខ្សោយ​របស់​វា ព្រមទាំង​ធ្វើ​ការ​ប្រុង​ប្រយ័ត្ន​ចៀស​វាង​​ពស់​ចឹក ។  គិតមក​ដល់​សព្វ​ថ្ងៃ​ គាត់​ចាប់​បាន​​ពស់​ជាង​៣.០០០​ក្បាល​មក​ហើយ ដោយ​បាន​ជួយ​សង្គ្រោះ​ពួកគេ​ពីកណ្តាប់​ដៃ​របស់​អ្នក​ដទៃ និង​យក​ពួក​វា​ទៅ​ចិញ្ចឹម​ក្នុង​សួន​សត្វ​ ។

សម្រាប់ Suresh គាត់​មាន​បំណង​ប្រាថ្នាថា នាពេល​អនាគត​ឱ្យ​តែ​នៅមាន​ក​ម្លាំង គាត់​សុខ​ចិត្ត​បន្ត​នូវ​តួនាទី​បែប​នេះ​ទៀត ព្រោះ​ថា អាច​ជួយសង្គ្រោះ​ទាំង​អាយុ​ជីវិត​របស់​មនុស្ស និង​សត្វ​ពស់​ផងដែរ។

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!