ជឿអត់ថាមានស្រមោចជាង ១០០០ក្បាលរស់នៅក្នុងត្រចៀកក្មេងស្រីម្នាក់?

នេះពិតជារឿងមិនគួរអោយជឿមួយ តែវាបានកើតឡើងរួចទៅហើយទៅលើក្មេងស្រីជនជាតិឥណ្ឌាមួយរូប។ វេជ្ជបណ្ឌិតមួយរូបបានស្វែងរកឃើញនូវស្រមោចមួយចំនួនធំ រស់នៅក្នុងត្រចៀកក្មេងស្រីឥណ្ឌាអាយុ ១២ ឆ្នាំមួយរូបឈ្នោះ Shreya Darji។ ក្មេងស្រីនេះបានទៅជួបគ្រូពេទ្យដោយប្រាប់អំពីការឈឺត្រចៀកខ្លាំង នៅពេលនោះគ្រូពេទ្យបានពិនិត្យឃើញស្រមោចមួយសំបុក។ ពិតណាស់អ្នកអានមិនខុសទេគឺស្រមោចមួយសំបុក។

ថ្ងៃដំបូងគ្រូពេទ្យបានទាញស្រមោចចេញពីត្រចៀកនាងចំនួន ១០ ក្បាល ហើយស្រមោចនោះបន្តចេញពីត្រចៀកនាងជារៀងរាល់ថ្ងៃ បើតាមអ្វីដែលគ្រូពេទ្យនិយាយគឺគាត់បានយកស្រមោចចេញពីត្រចៀកនាងមិនក្រោម ១០០០ក្បាលនោះទេ។ តាមសម្តីគ្រូពេទ្យគាត់ថាស្រមោចរស់នៅក្នុងក្រដាសត្រចៀកនាង។ តែជារឿងគួរអោយត្រេកអរផងដែរ នាងមិនមានអ្វីខុសប្រក្រតីកើតឡើងលើខ្លួននាងទេ។

សូមពិនិត្យមើល វិដេអូ ខាងក្រោមបើសិនជាអ្នកមិនជឿ៖

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!