រឿងមិនគួរជឿ ស្តេចឆ្លាមសលោតចូលទូត!!!!!!!!

តាមប្រភពព័ត៌មានពី AFP បានអោយដឹងថា អ្នកនេសាទជនជាតិអូស្រ្តាលីម្នាក់ឈ្នោះ Terry Selwood អាយុ ៧៣ ឆ្នាំ បានជួបប្រទះរឿងដែលគួរអោយរន្ធត់បំផុតក្នុងជីវិតរបស់គាត់ តាំងតែពីគាត់ដឹងក្តី និងចេះធ្វើការនេសាទ។

រូបភាពឆ្លាមដែលបានធ្វើការវាយប្រហារបុរសចំណាស់

គាត់បានពិពរណ៌នាថា នៅពេលគាត់កំពុងនេសាទនៅពេលល្ងាចជាមួយទឹកសមុទ្រកំពុងស្ងប់ស្ងាត់នោះ ស្រាប់តែមានឆ្លាមមួយក្បាលហោះមកចូលក្នុងទូតរបស់គាត់ សំដៅមកខាំគាត់ ដោយនៅពេលវាបានខាំចាំដៃ និងស្មារបស់គាត់។ នៅពេលនោះគាត់បានគេចខ្លួនពីការវាយប្រហាររបស់ឆ្លាម ដោយឆ្លាមនៅបន្តននៀលក្បែរម៉ាស៊ីនទូក របស់គាត់ ហើយគាត់ទទួលរងរបួសដៃ ដោយហូរឈាមអស់យ៉ាងច្រើន។ តែជាសំណាងល្អគាត់បានហៅក្រុមអ្នកជួយសង្រ្គោះនៅក្បែរនោះ បានមកជួយគាត់ទាន់ពេលវេលា។

ឆ្លាមដែលវាយប្រហារគាត់នោះមានប្រវែង ២.៧ម៉ែត្រ គឺជាប្រភេទស្តេចឆ្លាមសរ ដែលកាចបំផុតនៅក្នុងសមុទ្រ ដែលជាភាសាអង់គ្លេសយើងហៅថា “Great White Shark”

បុរសដែលរងគ្រោះនេះបានបន្តថានេះជាលើកទីមួយហើយក្នុងជីវិតគាត់ជួបរឿងបែបនេះដែលគាត់នេសាទ ហើយមើលទៅវាដូចជាខ្សែភាពយន្តអញ្ចឹង។

ប្រភព៖ AFP

 

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!