វាយគ្នាឪពុក និងកូនដោយសារតែស្រី

បើតាមវេបសាយព័ត៌មានរបស់ចិន News Ifeng បានអោយដឹងថាមានហេតុការវាយគ្នាប្រតាយប្រតប់នៅតាមផ្លូវសាធារណៈនៅក្នុងខេត្ត Huebei ប្រទេសចិន។ នៅក្នុងពេលកើតហេតុនោះយុវជនឈ្នោះ សៀវ លី បានឃើញមិត្តស្រីរបស់ខ្លួនបណ្តើរគ្នាជាមួយបុរសផ្សេងៗ ជាមួយនឹងស្និលស្នាល និងផ្អែមល្ហែមរហូតដល់ឃើញនារីជាសង្សារបស់ខ្លួនបានធ្វើការថើបដ៏ផ្អែមល្ហែមទៅលើបុរសដទៃ ដែលធ្វើអោយខ្លួនទ្រាំពុំបានក៏បានស្ទុះទៅធាក់បុរសនោះពីក្រោយ និងដាល់បួនប្រាំដៃយ៉ាងខ្លាំង ដោយសារកំហឹងពុះកញ្រ្ចោលពេក។ តែនៅពេលបុរសរងគ្រោះងាយមកវិញធ្វើអោយយុវជននោះស្រឡាំងកាសយ៉ាងខ្លាំងដោយសារបុរសនោះជាឪពុកបង្កើតរបស់ខ្លួន។ បុរសចំណាស់ លាវ លី ដែលត្រូវជាឪពុក សៀវ លីបានអោយដឹងថាគាត់បានទាក់ទងនារីនោះយូរមកហើយដោយស្គាល់គ្នាតាមទូរស័ព្ទតាមរយៈទំនាក់ទំនងសង្គម។ រឿងគួរអោយហួសចិត្តនេះត្រូវបានសម្រួលដោយអាជ្ញាធរតំបន់។ ការដោះស្រាយបន្តទៀតយើងសង្ឃឹមថាឪពុកកូន និងដោះស្រាយដោយសន្តិវិធី។

ប្រភព៖ Ifeng News

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *