សកម្មភាពក្មេងស្រីម្នាក់ជួយបុរសពិការភ្នែកកំពុងល្បីខ្លាំង

តាមប្រភពព័ត៌មានពី CBSNEWS បានអោយដឹងថារូបភាពនេះត្រូវបានថតដោយបុរសម្នាក់ដែលកំពុងនៅលើផ្ទះ នៅ Chicago។ គាត់បានអង្គុយនៅពីលើផ្ទះដោយសម្លឹងឃើញបុរសពិការភ្នែកម្នាក់កំពុងតែបោយដៃដើម្បីរក តាក់ស៊ី ប៉ុន្តែមិនមានឡានមួយណាឈប់នោះទេ​ ហើយមានមនុស្សរាប់រយនាក់បានធ្វើដំណើរឆ្លងកាត់ដោយមិនអើពើនឹងគាត់នោះទេ។​

Casey Spelman គឺជាក្មេងស្រី Indianapolis ដែលមកលេងមិត្តភក្រ្តរបស់នាងនៅ Chicago នៅពេលចេញពីហូបបាយជាមួយមិត្តភក្រ្តនាងបានឃើញបុរសពិការដែលតាមការបញ្ជាក់គាត់ឈ្នោះ Yusef Dale ជាជំនួយការមេធាវីនៅ Chicago​ បានកំពុងតែរកតាក់ស៊ី ដោយគ្មានអ្នកអើពើ នាងក៏សម្រេចចិត្តបែកផ្លូវពីមិត្តភក្ររបស់នាង មកជួយបុរសពិការភ្នែកនេះក្នុងការស្វែងរក Taxi។​​

បុរសដែលសម្លឹងមើលពីលើផ្ទះ ដោយមានក្តីរំភើបនឹងអំពើល្អរបស់ក្មេងស្រីនោះក៏បានថតរូប ហើយបង្ហោះលើបណ្តាញសង្គម Facebook ដែលធ្វើអោយមានការ Share រហូតដល់ 7000 share ឯណោះ។

Casey បានអោយដឹងថានាងភ្ញាក់ផ្អើលណាស់ ពីព្រោះថានៅថ្ងៃបន្ទាប់នាងបានឃើញរូបរបស់នាងនៅលើសារព័ត៌មាន និងបណ្តាញសង្គមជាច្រើន ហើយនាងក៏៏មានការរីករាយចិត្តយ៉ាងខ្លាំងផងដែរដែលអំពើល្អរបស់នាងគឺជាកំលាំងជំរុញអោយមនុស្សគ្រប់គ្នាប្រព្រឹត្តតែអំពើល្អ និងចេះជួយយកអាសារគ្នា។

ប្រភព៖ CBSNEWS

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *