និយ័តករទូរគមនាគន៍កម្ពុជាឆ្លើយតបរឿងទូរស័ព្ទកាត់លុយ!!

ថ្មីៗ នេះដោយមានការរអ៊ូរទាំច្រើនអំពីសំណាក់អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តជាច្រើនពាក់ព័ន្ធនឹងការកាត់ទឹកប្រាក់ក្នុងទូរស័ព្ទរបស់អតិថិជនដោយមិនបានជូនដំណឹងអតិថិជនអំពីមូលហេតុនៃការកាត់ទឹកប្រាក់។ បានធ្វើអោយអតិថិជនជាច្រើនមានការរអ៊ូរទាំពាក់ព័ន្ធនឹងការកាត់ទឹកប្រាក់នេះ។ និយ័តករទូរគមនាគមន៍កម្ពុជាក្នុងនាមជាស្ថាប័នរដ្ឋដែលមានតួនាទីក្នុងត្រួតពិនិត្យវិស័យទូរគមនាគមន៍ ដោយទទួលបាននូវការរអ៊ូរទាំជាច្រើនពាក់ព័ន្ធបញ្ហាទូរគមនាគមន៍ក៏បានចេញសេចក្តីណែនាំជូនទៅប្រតិបត្តិករក្រុមហ៊ុនទូរស័ព្ទទាំងអស់អោយសិក្សាអំពីបញ្ហានេះឡើងវិញ។ ខ្លឹមសារខាងក្រោមគឺខ្លឹមសារទាំងស្រុងរបស់និយ័តករទូរគមនាគមន៍កម្ពុជា។

ឆ្លើយ​តប​ទៅ​នឹង​ការ​រអ៊ូរ​តវ៉ា​អំពី​ការ​កាត់​ទឹក​ប្រាក់​ខុស​ពី​ធម្មតា​នៅ​ក្នុង​ប្រព័ន្ធ​ទូរស័ព្ទ​របស់​ខ្លួន និយ័តករ​ទូរគមនាគមន៍​កម្ពុជា​បាន​ចេញ​ជា​លិខិត​ក្រើនរំលឹក​ដល់​បណ្ដា​ប្រតិបត្តិករ​ផ្ដល់​សេវា​ទូរសព័្ទ​ចល័ត​ទាំង​អស់​ឱ្យ​ត្រួត​ពិនិត្យ​ករណី​នេះ​ឡើង​វិញ។
ខ្លឹម​សា​នៅ​ក្នុង​លិខិត​លេខ​ ០៩៩៤ ន.ទ.ក. ចុះ​ថ្ងៃ​ទី ២៧ មិថុនា ឆ្នាំ​២០១៧ បាន​ណែនាំ​ឱ្យ​ប្រតិបត្តិករ​ផ្ដល់​សេវា​ទូរសព័្ទ​ចល័ត​ទាំង​អស់​ត្រូវ៖
១. ផ្ដល់​ព័ត៌មានឱ្យ​បាន​ច្បាស់​លាស់ ឬ​មាន​ការ​ឯកភាព​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់ជា​មុន​ៗ​នឹង​អ្នក​ប្រើ​ប្រាស់​ប្រើ​សេវា​ខ្ចី​លុយ
២. មាន​សេចក្ដី​ណែនាំ​លំអិត​អំពី​ការ​ភ្ជាប់ និង​ផ្ដាច់​សម្រាប់​សេវា​ Calltune, Miss call alter,…និង​សេវាកំសាន្ត​នានា
៣. ផ្សព្វផ្សាយ​ជា​សារធារណៈ​ឱ្យ​បាន​ទូលំទូលាយ​នូវ​របៀប​ភ្ជាប់ និង​ផ្តាច់​វិញ​របស់​សេវា​ដែល​មាន​ស្រាប់ ឬ​សេវា​ដែល​នឹង​ដាក់​ឱ្យ​ប្រើ​ថ្មិៗ

ប្រភព៖ និយ័តករទូរគមនាគមន៍កម្ពុជា

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!