ប្តឹង​ប្រពន្ធ​អោយសង ពេល​ដឹង​នាង​ស្អាត​ដោយ​កែសម្ផស្ស

តុលាការ​ចិន​បង្គាប់​​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ចំណាយ​ប្រាក់​​​ជា​សំណង​ជំងឺចិត្តចំនួន​៧៥.០០០​ដុល្លារ ដល់​ប្តី​របស់​​នាង ដោយប្តីបានអះអាងថានាង​បោក​ប្រាស់​ឱ្យ​យល់​ច្រឡំ​ថា នាង​មាន​មុខ​មាត់​ស្អាត​ ។​បុរស​ជាប្តីបាន​សម្រេច​ប្តឹងលែង​លះ​ប្រពន្ធ​ ព្រោះ​ចាញ់​ការ​បោក​បញ្ឆោត​របស់​នាង​ ។ បុរសនោះមាន​ភាព​ភ្ញាក់​ផ្អើលក្រោយ​​ពី​​​កូន​ស្រី​របស់​ខ្លួន​ដែល​ទើប​កើត​មាន​មុខ​មាត់​អាក្រក់​ខុស​ពី​ខ្លួន និង​ប្រពន្ធឆ្ងាយពេក ។

ជាមួយគ្នានេះដែរ ស្រ្តី​ជា​ប្រពន្ធ​បាន​ទទួល​ស្គាល់​ថា​ ​នាង​ធ្លាប់​ជា​មនុស្ស​មាន​មុខ​មាត់​អាក្រក់ កាលពី​មុន​ និង​បាន​កែ​សម្ផស្ស​ដោយ​​ចំណាយ​ប្រាក់​ប្រហែល​ ៦២.០០០​ផោន ​​​ប្តូរ​ទម្រង់​មុខដោយ​​ប្រើ​ប្លាស្ទិកធ្វើ​ឱ្យស្រស់​ស្អាត​​ដូចអ្នកបង្ហាញម៉ូត ។ តាមអ្វីដែលនាងសារភាព នាងមិន​ធ្លាប់​ប្រាប់​រឿង​​កែ​សម្ផស្ស​នៅ​មុន​ពេល​សេព​គប់​ជា​មួយ​លោក​ហ្វេងទេ ។ ពេល​ដឹង​រឿង​នេះ លោក​​ហ្វេងមានការខឹងសម្បារយ៉ាងខ្លាំង ក៏បាន​ប្តឹងលែង​លះ​ដោយ​បញ្ជាក់​ថា ​លោក​ត្រូវ​ប្រពន្ធ​បោក​បញ្ឆោត​ឱ្យ​យល់​ច្រឡំ​ថា ​ជា​នារី​ស្រស់ស្អាត ៕

ប្រភព៖ China

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!