អ្នកញាំច្រើនហើយមិនធាត់ មិនមែនអត់បញ្ហានោះទេ

មនុស្សទូទៅនឹងប្រាប់នាងថានាងមើលទៅស្គមដូចនាងមិនញ៉ាំអីទេ – ប៉ុន្តែនាងហូបបាយច្រើនណាស់!

តើអ្នកចង់បានរាងកាយស្គមទេ ហើយអាចបរិភោគអាហារដែលអ្នកចង់ហូបគ្រប់ពេល? មនុស្សជាច្រើនចង់សម្រកទំងន់ហើយមិនឡើងទំងន់ទៀតទោះបីជាញ៉ាំច្រើនក៏ដោយ។  ស្ត្រីម្នាក់នេះមិនឡើងទំងន់ទេទោះបីជាការញ៉ាំច្រើនជាងមនុស្សធម្មតាក៏ដោយ តែវាមិនងាយស្រួលដូចដែលយើងរំពឹងទុកនោះទេ។

Patrisha Banawa បានកើតជំងឺម្យ៉ាងហៅថា Scoliosis ដែលធ្វើអោយនាងមិនងាយឡើងទំងន់នោះទេ។ ទោះបីជំងឺ Scoliosis មិនមែនជាជំងឺដ៏សាហាវក៏ដោយ ប៉ុន្តែការឈឺចាប់ពីវាគឺពិតជាមិនអាចប៉ាន់ស្មានបាន។ ប្រសិនបើអ្នកក្រលេកមើលលើខ្នងរបស់អ្នក អ្នកនឹងឃើញឆ្អឹងខ្នងអ្នករត់ត្រង់ធម្មតា។ នៅពេលដែលមនុស្សម្នាក់មានជំងឺscoliosis ឆ្អឹងខ្នងរបស់ពួកគេកោងទៅចំហៀង។

មនុស្សជាច្រើនតែងតែរិះគន់នាង ដោយសារនាងស្គមពេក ដោយមើលទៅហាក់ដូចជានាងមិនញុំា។ ប៉ុន្តែ Patrisha និយាយថានាងញ៉ាំខ្លាំងណាស់ប៉ុន្តែមិនឡើងទំងន់ទេ។ ប៉ុន្តែវាមិនងាយស្រួលទេ ការឈឺចាប់ដែលនាងរងពីជម្ងឺ ពេលខ្លះមិនអាចបរិយាយបានទេ។

នាងក៏បានលើកឡើងផងដែរថាមនុស្សជាច្រើន នឹងរិះគន់នាងចំពោះ ប្រតិកម្មរបស់នាង នៅពេលនាងត្អូញត្អែរអំពីការឈឺចាប់របស់នាង។  នាងនិយាយថានាងគ្រាន់តែត្អូញត្អែរអំពីការឈឺចាប់របស់នាង នៅពេលវាឈានដល់កម្រិតខ្លាំង។ ការប្រកាសរបស់នាងបានព្រមានដល់អ្នកជំងឺដូចនាងអោយឆាប់ទទួលយកព្យាបាល។

ទោះបីជាយ៉ាងណាក៏ដោយ និងទោះបីជានាងមានជំងឺនេះក៏ដោត នាង Patrisha បានបំពេញក្តីសុបិន្តរបស់នាងដើម្បីក្លាយ មហាក្សត្រីសម្រស់ (Beauty Queen) ដោយទទួលបានជ័យលាភីជាបេក្ខភាពឈានមុខក្នុងការប្រកួត។

អ្វីដែលបណ្តាលអោយមានជំងឺ scoliosis?

មានហេតុផលមួយចំនួនក្នុងការកើតជម្ងឺ Scoliosis មិនមានរចនាសម្ព័ន្ធដូចជាជើងមួយវែងជាងជើងម្ខាងទៀត ដុំសាច់ដុះ និងការរលាកដូចជាជំងឺរលាកខ្នែងពោះវៀនជាដើម។ នៅពេលដែលបញ្ហាទាំងនេះត្រូវបានព្យាបាល, ប្រភេទនៃជំងឺ scoliosis នឹងជាដោយឯកឯង។

យើងសូមដកស្រង់ជំងឺជាភាសាអង់គ្លេសទាំងស្រុងជៀងវាងមានការយល់ខុស ដោយនេះជាភាសាសុខាភិបាល!

In structural scoliosis, the curve of the spine is rigid and can’t be reversed. The causes differ, like Cerebral palsy, muscular dystrophy, birth defects, infections, tumors, and genetic conditions like Marfan syndrome and Down syndrome.

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!