ជឿអត់ត្រឹម ១០០ដុល្លារ ពីម៉ាក់ ធ្វើអោយអ្នកឈប់ខូចចិត្ត

ម្តាយរបស់នាងទំនងជាបានលឺថានាងយំកាលពីយប់មុនហើយចង់ធ្វើឱ្យនាងមានអារម្មណ៍ល្អបន្តិចតាមរយៈការអោយលុយនាងចាយបន្ថែម!

នៅពេលយើងមានអារម្មណ៍ថាឯកោ យើងតែងតែស្វែងរកការលួងលោមពីឪពុកម្ដាយយើង។ ទោះជាយ៉ាងណាក៏ដោយ ជួនកាលយើងមានអារម្មណ៍ថាឪពុកម្ដាយរបស់យើង«មិនយកចិត្ដទុកដាក់»ទេហើយគ្រាន់តែទុកយើងចោលដោយមិនរវីរវល់ អ្វីដែលយើងភាគច្រើនមិនដឹងគឺថានៅពេលឪពុកម្តាយរបស់យើងឃើញយើងឈឺចាប់ដួងចិត្តរបស់ពួកគាត់ឈឺជាងយើងទៀត។

ផ្នែកមួយនៃការធំធាត់របស់យើង មានន័យថា ជាការប្រឈមមុខនឹងការលំបាក ដូចជាការបាត់បង់សត្វចិញ្ចឹម ឈ្លោះមួយមិត្តភក្រ្ត​ ប្រលងធ្លាក់នៅសាលាជាដើម ជាពិសេសគឺឺការបែកបាក់ស្នេហា។ មាតាបិតារបស់យើងនឹងដើរតួយ៉ាងសំខាន់ក្នុងការ ការពារយើងអំពីរឿងទាំងអស់នេះ នឹងនៅពេលដែលយើងជួបប្រទះការលំបាក។

ប៉ុន្តែសម្រាប់ឪពុកម្តាយដែលតែងតែយកចិត្តទុកដាក់កូនមិនមែនងាយស្រួលក្នុងការលួងលោមគាត់នោះទេ។ វាអាចជាការពិបាកក្នុងការដឹងពីអ្វីដែលត្រូវនិយាយទៅកាន់ក្មេងៗ ដោយស្រក់ទឹកភ្នែក។ តើអ្នកគួរព្យាយាមបំភ្លឺរឿងអ្វីមួយឬគួរព្យាយាមឱ្យគាត់និយាយអំពីស្ថានភាពនេះ? តើអ្នកគួរនិយាយអំពីអ្វីដែលបានកើតឡើងឬ តើអ្នកគួរតែព្យាយាមដោះស្រាយបញ្ហានេះសម្រាប់កូនអ្នកឬទេ? សកម្មភាពរបស់ម្ដាយនេះក្នុងការលួងលោមកូនស្រីរបស់គាត់បានធ្វើអោយល្បីពេញហ្វេសប៊ុក។

Maria Florine Vergara Pressman បានឆ្លងកាត់ការខូចចិត្តយ៉ាងខ្លាំងបន្ទាប់ពីនាងបានបំបែកបំបាក់ស្នេហាជាមួយមិត្តប្រុសរបស់នាង។ ជារៀងរាល់យប់នាងតែងតែយំ ហើយមានអារម្មណ៍ឯកោ។ អ្វីដែលនាងមិនដឹងនោះគឺថាម្តាយរបស់នាងបានឮនាងយំ  ម្ដាយរបស់នាងបានសួរនាងថា: “តើកូនស្រីនៅតែមិនរៀងចាលអំពីរឿងនេះទេឬ? ចូរប្រើខួរក្បាលកូនគិតអំពីវា! »។ Maria Florine បានដេកលក់តិចតួចបំផុតនៅយប់នោះប៉ុន្ដែអ្វីដែលនាងបានឃើញភ្លាមៗ នៅពេលនាងភ្ញាក់ឡើងធ្វើឱ្យនាងសប្បាយចិត្ដនិងស្រស់ស្រាយឡើងវិញ។

ម្តាយរបស់នាងបានទុកកំណត់សំគាល់មួយដែលមានន័យថា “ចាយប្រាក់នេះទៅហើយរីករាយនឹងខ្លួនឯង” ។

គ្រាន់តែឃើញលុយម្តាយទុកអោយ ភ្លាមនោះៗ នាងបានភ្លេចបញ្ហារបស់នាងហើយសប្បាយចិត្តដែលមានម្តាយដែលតែងតែនៅក្បែរ។ នាងបានចែករំលែកបទពិសោធដ៏កក់ក្តៅរបស់នាងនៅលើហ្វេសប៊ុកដែលបាន ដែលមានការស៊ែរ Comment និង Like រាប់ពាន់ដង។

ម្តាយជាមិត្តភក្តិដ៏ល្អបំផុតដែលអ្នកមានក្នុងជាតិនេះ!

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!