កាត់ម្រាមដៃប្រពន្ធ ព្រោះតែ!!!!

ប្តីរបស់នាងបានចងភ្នែករបស់នាងហើយថា សុំនាងឱ្យកាន់ដៃគាត់ ពីព្រោះគាត់មានអ្វីដែលភ្ញាក់ផ្អើលសម្រាប់នាង។

បង់ក្លាដេស៖ អាយុ 30 ឆ្នាំ Rafiqul Islam បានចងភ្នែករបស់ប្រពន្ធគាត់ ហើយយកក្រដាសបិទលើមាត់របស់ភរិយាគាត់ ហើយប្រាប់គាត់ថាគាត់មានការភ្ញាក់ផ្អើលចំពោះនាង។ គាត់បានសុំប្រពន្ធរបស់គាត់ឈ្មោះ Hawa Akhter អាយុ 21 ឆ្នាំឱ្យកាន់ដៃរបស់គាត់ ដូច្នេះគាត់អាចផ្តល់ឱ្យនាងនូវអំណោយរបស់គាត់។ នាងមិនបានរំពឹងអ្វីដែលបានកើតឡើងក្រោយមកទៀតនោះទេ ។ Islam ភ្លាមៗបានកាត់ម្រាមដៃប្រពន្ធរបស់គាត់! សាច់ញាតិម្នាក់ក្នុងចំណោមសាច់ញាតិរបស់ Islam បានបោះម្រាមដៃនាងចោល ដើម្បីប្រាកដថាគ្រូពេទ្យនឹងមិនអាចភ្ជាប់ម្រាមដៃឡើងវិញបានទេ។

ភ្លាមនោះគាត់បានបិទភ្នែកខ្ញុំហើយចងដៃខ្ញុំ។ គាត់ក៏បានបិទមាត់ខ្ញុំនឹងស្កត់ ហើយនិយាយថាគាត់នឹងផ្តល់ឱ្យខ្ញុំនូវអំណោយគួរឱ្យភ្ញាក់ផ្អើលមួយចំនួន។ ប៉ុន្តែផ្ទុយទៅវិញគាត់បានកាត់ម្រាមដៃរបស់ខ្ញុំ។ ‘

យោងតាមរបាយការណ៍ Islam គឺជាពលករចំណាកស្រុកនៅអារ៉ាប់អេមីរេត ហើយបានត្រលប់មកប្រទេសបង់ក្លាដេស បន្ទាប់ពីបានដឹងអំពីសកម្មភាពរបស់ប្រពន្ធគាត់។ ជនរងគ្រោះនិយាយថាប្តីរបស់នាងបានព្រមានថានឹងមានផលវិបាកធ្ងន់ធ្ងរ ប្រសិនបើនាងមិនបោះបង់ការសិក្សារបស់នាង។

ជាក់ស្តែងគាត់មានការច្រណែននិងភ័យខ្លាចថាប្រពន្ធរបស់គាត់បានទទួលបានការអប់រំលើសពីកំរិតដែលគាត់មានការអប់រំត្រឹមថ្នាក់ទី 8 ប៉ុណ្ណោះ គាត់ខឹងខ្លាំងណាស់ ។

ប៉ូលីសលោក Mohammed Saluddin បាននិយាយថាគាត់មានសេចក្តីច្រណែនដោយសារតែគាត់ទទួលបានការអប់រំត្រឹមថ្នាក់ទី 8 ប៉ុណ្ណោះ ហើយនាងបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ។

លោកស្រី Akhter និយាយថាខ្ញុំកំពុងរៀនសរសេរដោយប្រើដៃឆ្វេងរបស់នាងហើយត្រូវបានកំណត់ឱ្យបន្តការសិក្សារបស់នាងបន្តទៀត បច្ចុប្បន្ននេះនាងត្រលប់មកស្នាក់ផ្ទះឪពុកម្តាយនាងវិញហើយ។

ការវាយប្រហារនេះគឺជាសកម្មភាពចុងក្រោយបង្អស់នៅក្នុងសកម្មភាពជាច្រើនដែលផ្ដោតទៅលើស្ត្រីដែលមានការអប់រំនៅក្នុងរដ្ឋមូស្លីម។

នៅខែមិថុនា បុរសគ្មានការងារធ្វើម្នាក់បានខ្វេះភ្នែករបស់ប្រពន្ធគាត់ដែលជាជំនួយការសាស្ត្រាចារ្យនៅសាកលវិទ្យាល័យដាកា ដោយគាត់មិនអាចអត់ទ្រាំ ឈរមើលប្រពន្ធរបស់គាត់បន្តការសិក្សានៅសកលវិទ្យាល័យកាណាដា។

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *