លេចចេញរូបភាពគំរូ iPhone 8

ប្រសិនបើអ្នកមិនអាចរង់ចាំក្នុងការទិញទូរស័ព្ទ iPhone 8 បានទេនោះ យើងសង្ឃឹមថាអ្នកនឹងចាប់ផ្តើមសន្សំលុយពីពេលនេះទៅភ្លាមៗ នៅពេលដែលយើងបានដឹងថា iPhone 8 ជាស្មាតហ្វូនថ្លៃជាងគេបំផុតរបស់ Apple ។ ការបែកធ្លាយជាថ្មីម្តងទៀតបានបញ្ជាក់ថា តម្លៃចាប់ផ្តើមសម្រាប់ស្មាតហ្វូននេះនឹងមានតំលៃប្រហែល $ 1,100 ទៅ $ 1,200 ហើយពិសេសជាងនេះម៉ូដែល​​ iPhone 8 អាចមានទំហំផ្ទុក 128GB​ និង 256GB.

ក្រៅពីព័ត៌មានតម្លៃ, ការបែកធ្លាយនេះនាំមកនូវការបង្ហាញថ្មីរបស់ទូរស័ព្ទ iPhone 8. ហើយទាំងនេះបានបង្ហាញថាការរចនាចុងក្រោយសម្រាប់ iPhone 8។ រូបបែកធ្លាយត្រូវបានអោយដឹងថាលេចចេញពីប្រភពក្រុមហ៊ុនដែលទទួលខុសត្រូវផលិតសំបក iPhone 8។

អេក្រង់ទំហំ 5.8 អ៊ិញ អេក្រង់ OLED នឹងមានគែម 4 មម ជុំវិញនៅគ្រប់ផ្នែកទាំងអស់ដើម្បីធ្វើឱ្យទូរស័ព្ទ iPhone 8 ដែលអាចជួយការពារការប៉ះដោយចៃដន្យ។

ការបង្ហាញខាងក្រោមបញ្ជាក់ថារុនកាស 3.5 មីលីម៉ែត្រនឹងមិនត្រលប់មកប្រើនៅលើស្មាតហ្វូននេះទេ ។ ប្រព័ន្ធរសាកថ្មទូរស័ព្ទ iPhone 8 អាចប្រើ USB-C  ដែលនេះអាចជាលើដំបូងសម្រាប់ Apple ក្នុងនាំមកនូវបច្ចេកវិទ្យាសាកថ្មឆាប់ពេញ ។ សម្រាប់ឧបករណ៍បំពងសម្លេងខាងក្រោយ វិញគឺបានរួមបញ្ជូលគ្នានូវប្រព័ន្ធ Stereo និងប្រពន្ធបំពង amplifier ផងដែរ។​

ប្រព័ន្ធប្រតិបត្តិការ  iOS 11 នឹងផ្តល់ភាពងាយស្រូលសម្រាប់អ្នកប្រើប្រាស់ ចំណែកនៅផ្នែកខាងលើនៃអេក្រង់ កាមេរ៉ាថតរូបពីមុខ (selfie) អាចនឹងផ្លាស់ទីតាំង និងបច្ចេកវិទ្យាជាច្រើនទៀតអាចត្រូវបន្ថែម។ ប្រភពនៃការបែកធ្លាយនេះបានសន្និដ្ឋានថាផ្នែកខាងលើ និង ផ្នែកខាងឆ្វេងនិងផ្នែកខាងស្តាំនៃ UI នឹងត្រូវបានប្រើដើម្បីតែបង្ហាញពីស្ថានភាពថ្ម រីការជូនដំណឹង (Notification) ត្រូវបានបង្ហាញនៅខាងក្រោមនៅក្នុង “តំបន់មុខងារ” ។

ប្រភព៖ GSMARENA

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *