Pacquiao ចង់កសាងសាងសង់មន្ទីរពេទ្យ

គាត់ផ្តល់អោយច្រើនជាងអ្វីដែលគាត់ទទួល!

នៅក្នុងប្រទេសហ្វីលីពីន គាត់ត្រូវបានគេហៅថា “Pambansang Kamao” ឥឡូវនេះសមាជិកសភាលោក Manny Pacquiao ពិតជាដឹងពីវិធីក្នុងការទាក់ទាញចិត្តប្រជាជននៅក្នុងតំបន់គាត់ហើយ។ ទោះបីជាយ៉ាងណាក៏ដោយជាមួយនឹងភាពចម្រូងចម្រាសជាច្រើនជុំវិញអាជីពប្រដាល់របស់គាត់នោះ មនុស្សជាច្រើនបានបាត់បង់ការគាំទ្ររបស់ពួកគេទៅលើគាត់ – ហើយអ្នកខ្លះថែមទាំងទទូចឱ្យគាត់ឈប់ធ្វើការប្រដាល់ ប៉ុន្តែអ្វីដែលពួកគេមិនបានដឹងគឺថាលោក Pacquiao ប្រដាល់សម្រាប់ប្រជាជនហ្វីលីពីនដែលមានជីវភាពក្រីក្រ។

មិនត្រឹមតែធ្វើឱ្យប្រជាជនហ្វីលីពីនសប្បាយរីករាយជាមួយនឹងលទ្ធផលដែលគាត់បាននាំមកនោះទេ ប៉ុន្តែការមានចិត្តសប្បុរសរបស់គាត់ ចំពោះអ្នកដែលមានជីវភាពខ្សត់ខ្សោយ គឺជាអ្វីដែលលោក Manny Pacquiao តែងតែយកចិត្តទុកដាក់។

លោក Manny Pacquiao បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា:

“រាល់ប្រាក់ចំណូលដែលខ្ញុំទទួលបានក្នុងវិស័យប្រដាល់ ពាក់កណ្តាលនៃប្រាក់ចំណូលរបស់ខ្ញុំគឺសម្រាប់ជនក្រីក្រ។ បន្ទាប់ពីការប្រកួតនីមួយៗ ប្រាក់ចំណូលរបស់ខ្ញុំពាក់កណ្តាលគឺយកទៅឲ្យអ្នកក្រ។ ប៉ុន្តែខ្ញុំមិនចង់ប្រកាសវាជាសាធារណៈទេ “។

យោងតាមរបាយការណ៍បានឱ្យដឹងថាលោក Manny Pacquiao នឹងផ្តល់មូលនិធិសាងសង់មន្ទីរពេទ្យលំដាប់ផ្កាយនៅស្រុកកំណើតរបស់គាត់នៅក្នុងទីក្រុងសាន់តូស។ មន្ទីរដ៏ធំសម្បើមនេះនឹងជួយសម្រួលដល់អ្នកស្រុកដែលតែងតែត្រូវការធ្វើដំណើរផ្លូវឆ្ងាយដើម្បីទៅរកមន្ទីរពេទ្យល្អ។ ប្រសិនបើមន្ទីរពេទ្យនេះចេញជារូបរាង អ្នកស្រុក និងអ្នកនៅក្បែរនោះ អាចទៅមន្ទីរពេទ្យដើម្បីព្យាបាលដោយងាយស្រួល។

ទោះបីជាយ៉ាងណាក៏ដោយវានៅមិនទាន់ច្បាស់នៅឡើយទេ នៅពេលគម្រោងនេះនឹងត្រូវបានដាក់ឱ្យដំណើរការ។ មន្ត្រីពាក់ព័ន្ធមិនបានបញ្ជាក់ពីគម្រោងច្បាស់លាស់នោះទេ។

ប្រភព៖ Viral4Real

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *