ហានិភ័យនៃប៉េងប៉ោងចំពោះកុមារ

ទោះបីជាប៉េងប៉ោងពេញនិយមនៅក្នុងពិធីខួបកំណើតរបស់កុមារក៏ដោយក៏វាអាចមានគ្រោះថ្នាក់ផងដែរ ហើយខាងអាជ្ញាធរសុខាភិបាលផ្តល់យោបល់ឱ្យឪពុកម្តាយរក្សាក្មេងៗឱ្យនៅឆ្ងាយពីប៉េងប៉ោងបើអាចទៅបាន។

យោងទៅតាមយុទ្ធនាការជាតិសម្រាប់សុវត្ថិភាពកុមាររបស់សហរដ្ឋអាមេរិក ជារៀងរាល់ឆ្នាំកុមារជាង 100.000 នាក់ដែលមានអាយុក្រោម 4 ឆ្នាំត្រូវបានព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយរងរបួសទាក់ទងនឹងឧបករណ៍ក្មេងលេង⁣ ឬហៅថាបាយលុកបាយឡ ហើយកុមារ 17 នាក់បានស្លាប់នៅក្នុងករណីនេះ។ ប្រហែលជាមួយភាគបីនៃការស្លាប់នេះបានកើតឡើងដោយការឆ្លាក់ ហើយមួយភាគបីនៃការឆ្លាក់ស្លាប់នេះកើតឡើងដោយសារការឆ្លាក់ប៉េងប៉ោងជ័រកៅស៊ូ។

ក្មេងៗដែលមានអាយុក្រោម 4 ឆ្នាំងាយនឹងរងហានិភ័យនៃការឆ្លាក់នេះណាស់⁣ ពីព្រោះពួកគេចូលចិត្តដាក់អ្វីៗ នៅក្នុងមាត់របស់ពួកគេ ហើយផ្លូវដង្ហើមរបស់ពួកគេតូចណាស់ដែលជាហេតុអោយពួកគេអាចងាយនឹងឆ្លាក់ជាប់បានយ៉ាងងាយស្រួល។ កុមារអាចឆ្លាក់ប៉េងប៉ោងនៅពេលដែលពួកគេព្យាយាមផ្លុំប៉េងប៉ោង ឬនៅពេលពួកគេទំពារប៉ោងប៉ោងឬកំទេចប៉ោងប៉ោង។ តាមពិតទៅក្មេងៗ ដែលមានអាយុច្រើន ក៏ដូចជាក្មេងតូចៗផងដែរងាយនឹងរងហានិភ័យនៃការឆ្លាក់ប៉េងប៉ោងនេះណាស ដើម្បីទប់ទល់នឹងការឆ្លាក់ប៉េងប៉ោង សហរដ្ឋអាមេរិក បានចេញច្បាប់ស្ដីពីការការពារសុវត្ថិភាពកុមារ ដោយតម្រូវឱ្យមានផ្លាកសញ្ញាព្រមានអំពីគ្រោះថ្នាក់នៃការឆ្លាក់ លើកញ្ចប់ប៉េងប៉ោង។

ដើម្បីបងា្ករកុមារតូចៗពីការឆ្លាក់ប៉េងប៉ោង:

១) ប្រើប្រាស់ប្រភេទប៉េងប៉ោង (mylar) ជំនួសឱ្យប៉េងប៉ោងជ័រ។
២) ប្រសិនបើអ្នកប្រើប៉េងប៉ោងជ័រសូមទុកវាឱ្យឆ្ងាយពីកុមារ។ កុំអោយកូនក្មេងផ្លុំលេង ឬក៏បោះចោលប៉េងប៉ោងដែលបែកអោយបានត្រឹមត្រូវ។
៣) តែងតែត្រួតពិនិត្យ និងនៅក្បែរកុមារតូចនៅពេលពួកគេកំពុងលេងប៉េងប៉ោង។

ចូរពិចារណាអំពីការចូលរួមវគ្គសិក្សាជាមួយគ្រួសាររបស់អ្នក លើសុវត្ថិភាពកុមារការ ឬការ ផ្តល់ជំនួយជាលើកដំបូង First Aid និង CPR ធ្វើយ៉ាងនេះវាល្អសម្រាប់គ្រួសាររបស់អ្នក ហើយធ្វើអោយអ្នកដឹងពីរបៀបរក្សាកូនតូច និងគួរស្រឡាញ់របស់អ្នកឱ្យមានសុវត្ថិភាព។

ប្រភព៖ Health & Safety

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!