ពេលបើកបរយប់ប្រយ័ត្នពួកខ្ទើយ!!!!!!

ជនជាតិចិនម្នាក់បើករថយន្តឈប់ចាំស្តុបត្រូវ ក្រុមចោរខ្ទើយ បើកទ្វាយកកាបូបអស់លុយ!!

ភ្នំពេញ ៖ បុរសជនជាតិម្នាក់បើករថយន្ត Lexus មកឈប់រងចាំស្តុបត្រូវក្រុមចោរខ្ទើយ ៣នាក់ជិះម៉ូតូមកឈប់ក្បែរហើយបក្ខពួកគេ ២នាក់ចុះមកធ្វើសកម្មភាពបើកទ្វាលួចយក កា បូបរួចនាំគ្នារត់ឡើងជិះម៉ូតូគេចខ្លួន ត្រូវជនរង គ្រោះ បើករថយន្តដេញបុកបណ្ដាលឲ្យដួល ម៉ូតូរួចត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការចាប់វាយឡើងទ្រោមខ្លួនទើបប្រគល់ឲ្យ សមត្ថកិច្ច
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៤៥នាទីយប់ថ្ងៃទី២៦ ខែកក្ដដាឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវព្រះ សីហនុ កែងនិងផ្លូវ ១៦៣ ត្រង់ចំណុចស្តុប វត្ត មហា មន្ត្រី ស្ថិតក្នុងសង្កាត់ អូឡាំពិច ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យ មានឈ្មោះ ឌី ភេទ ទី បី អាយុ ២៤ឆ្នាំ មុខរបរ លក់ គ្រឿងកាអូប ស្នាក់នៅ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌ ចំការមន ចំនែក ២នាក់ ទៀតដែលរត់ គេចខ្លួន មាន ឈ្មោះ អាកា និង អាឡិន ។

យោងតាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹង ថា មុនពេលកើតហេតុ ជនរងគ្រោះបានចេញមកពីញាំអីនៅហាងចិនមួយកន្លែងម្ដុំផ្សារអូឡាំពិចដោយបើករថយន្តមួយគ្រឿងម៉ាកឡិចសុីសពណ៌ទឹកមាស ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុទិសដៅពីលិចទៅកើត ខណៈ មកដល់ចំណុចកើតហេតុខាងលើ រថយន្តបានឈប់ចាំសញ្ញាភ្លើងស្តុបពណ៌ ខៀវ ខណៈ ដែលកំពុងឈប់ចាំនោះ ក៏ស្រាប់តែមានក្រុម ខ្ទើយដែលជាជនសង្ស័យមានគ្នា៣នាក់ជិះ ម៉ូតូមួយគ្រឿងម៉ាកស្គុបពី ពណ៌ស ជិះឌុបគ្នាមកឈប់ ក្បែរ រថយន្ត ជនរងគ្រោះរួចគ្នាគេពីនាក់បានចុះមកធ្វើសកម្មភាពបើករថយន្តដោយម្នាក់ បើកទ្វារខាងមុខនិងម្នាក់ទៀតបើកទ្វារ ក្រោយ ហើយបានយកការបូបលុយដែល មានលុយជិត8000$ (ដុល្លា) និងឯកសារ សំខាន់ៗមួយចំនួន រួមទាំងប៉ាស្ពរ័មួយស្លឹក រួចពួកគេបានរត់ឡើងជិះម៉ូតូបំណងគេចខ្លួនតែត្រូវជនរងគ្រោះបើករថយន្តដេញតាម រហូត មកដល់ ផ្លូវ២៨៤ជាប់របងវត្តមហាមន្ត្រី ខាងត្បូងទើបបុកពីក្រោយម៉ូតូបណ្ដាលឲ្យដួលហើយត្រូវបានប្រជាពលរដ្ឋជួយចាប់បានម្នាក់រួចស្វាគមន៍មួយដៃមួយជើងឡើងទ្រោមខ្លួន ចំណែកពីរនាក់ ទៀតបានរត់គេចខ្លួនចូលក្នុងវត្តមហាមន្ត្រីបាត់ស្រមោល ដោយយកទាំងការបូបទៅជាមួយផងដែរ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំយក ជនសង្ស័យមកធ្វើការសាកសួរនៅប៉ុស្តិនគរបាលអូឡាំពិចហើយ ជនរងគ្រោះបាន ដាក់ពាក្យប្ដឹង បន្ទាប់មកសមត្ថកិច្ចកសាងសុំណុំរឿងបញ្ចួន ជនសង្ស័យនិងវត្ថុតាងទៅ អធិការខណ្ឌ ចំការមនចាត់ការ បន្តតាមនិតិវិធីច្បាប់ ។ រីឯរថយន្តសមត្ថកិច្ចប្រ គល់ឲ្យម្ចាស់យក ទៅជួសជុលដោយខ្លួនឯង ៕

ប្រភព៖ សួន វីរៈ

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *