រឿង អាឡេវ

កាលពីព្រេងនាយ មានបុរសម្នាក់ឈ្មោះអ្នកង៉េះ ប្រពន្ធនាងង៉ោះ មានកូនប្រុសម្នាក់ឈ្មោះ អាឡេវ ។ កូននោះ លុះធំឡើងអាយុ ៧ ឆ្នាំ ជាក្មេងមានប្រាជ្ញាដឹងថាម្ដាយឪពុកល្ងង់ មិនចេះធ្វើការរកស៊ី ជាអ្នកក្រលំបាក វាក៏និយាយនឹងម្ដាយ ឪពុកថា «ម៉ែអើយ! ឪអើយ! ឥឡូវនេះ យើងគ្មានរបរធ្វើការរកស៊ីអ្វីនឹងគេបានជាយើងក្រ បើដូច្នេះ ខែវស្សាយើងធ្វើស្រែ ខែប្រាំងយើងទៅធ្វើចម្ការ ឯខ្ញុំទៅធ្វើស្រែជាមួយនឹងឪឯង បើយើងអត់ស្លាម្លូអង្ករម្ហូបចំណីអ្វី សឹមខ្ញុំមករកយកពីផ្ទះនេះ ទៅស៊ី» ។ អាឡេវនិងឪពុកម្ដាយ គិតគ្នាព្រមហើយ ក៏រៀបប្រដាប់ប្រដាឡើងទៅធ្វើស្រែ ។ លុះនៅស្រែយូរទៅ អាឡេវនឹកចង់ស៊ីនំ ហើយវាគិតថា «បើដូច្នេះអញនឹងបញ្ឆោតម៉ែឪអញយកនំស៊ី» គិតហើយប្រាប់ឪពុកវាថា «ឪៗ! ខ្ញុំទៅផ្ទះយកស្លាម្លូមកស៊ី» ។ ឪពុកក៏ឲ្យកូនទៅផ្ទះ ។ អាឡេវ ដើរទៅដល់កណ្ដាលផ្លូវបានឃើញវត្តលោក ក៏ចូលទៅថ្វាយបង្គំរកលោកកោរសក់ឲ្យ, លុះកោររួចហើយក្រាបថ្វាយបង្គំលាលោកទៅ ។ លុះទៅដល់ជិតផ្ទះ អាឡេវ មកសំពត់ទទូរក្បាលហើយធ្វើជាយំ ដើរចូលទៅក្នុងផ្ទះ ។ ឯម្ដាយឃើញកូនយំដូច្នោះ ក៏សួរទៅកូនថា «ថ្វីក៏កូនយំ?» ។ អាឡេវ ធ្វើជាយំខ្លាំងឡើងទៀត ។ ម្ដាយឃើញកូនរឹតតែយំខ្លាំងឡើងដូច្នោះ ក៏ស្ទុះទៅឱប ហើយបើកសំពត់អំពីក្បាលកូនចេញ ឃើញក្បាលកោររលីង រឹតតែសង្ស័យ ហើយសួរទៀតថា «ហេតុអ្វី ក៏បានជាកោរសក់ហើយយំដូច្នេះ?» ។

អាឡេវប្រាប់ម្ដាយថា «ឪគាត់ស្លាប់ហើយ!» ។ នាងង៉ោះ លុះឮកូនថាដូច្នោះ ក៏គក់ទ្រូងស្រែកទួញយំអាឡោះអាល័យ រៀបរាប់ពីកាលចាប់ដៃគ្នាបានជាប្ដីប្រពន្ធរៀងរាបដរាបមក ។ អាឡេវ ឃើញម្ដាយយំសង្រេងសង្រៃដូច្នោះ ក៏អង្វរលួងលោមម្ដាយថា «អ្នកម៉ែអើយ! អ្នកកុំយំ! បើអ្នកចេះតែយំ តើធ្វើដូចម្ដេចនឹងបានធ្វើបុណ្យទានបញ្ជូនទៅឲ្យឪ!» ។ នាងង៉ោះជាម្ដាយ ឮអាឡេវឃាត់មិនឲ្យយំ ហើយសួរទៅអាឡេវថា «បានរៀបបញ្ចុះខ្មោចឪឯងរួចហើយឬនៅ?» ។ អាឡេវប្រាប់ម្ដាយថា «ខ្ញុំបានពឹងអ្នកស្រុក ឲ្យគេជួយរៀបបញ្ចុះខ្មោចឪរួចល្អល្អិតហើយ» ។ នាងង៉ោះឮកូនថាដូច្នោះ ក៏ម្នីម្នារៀបធ្វើអន្សមនំគមចំណីចំណុក ហើយនិយាយនឹងអាឡេវថា «កូនអើយ! ឯងយកនំចំណីនេះ ទៅធ្វើបុណ្យឲ្យឪឯងចុះ! អញមិនទៅទេ, បើអញទៅឃើញស្រែដែលឪឯងធ្វើ កន្លែងដែលឪឯងទៅ និងផ្នូរខ្មោចឪឯងនោះ ម្ដាយរឹតជាកើតទុក្ខច្រើនឡើងទៀត បើដូច្នោះ ឯងទៅចុះ» ។ អាឡេវឮម្ដាយថាដូច្នោះ ក៏នឹកអរក្នុងចិត្តណាស់ ត្បិតត្រូវនឹងគំនិតខ្លួនដែលកុហកម្ដាយនោះ ហើយក៏ម្នីម្នារៀបសង្រែក រួចហើយក៏រែកទៅ លុះទៅដល់ពាក់កណ្ដាលផ្លូវ ដាក់អម្រែកពីលើស្មា ហើយអង្គុយស៊ីនំនិងចំណីចំណុកលុះត្រាតែឆ្អែត នៅសល់ខ្លះ អាឡេវរៀបទុកយកទៅផ្ញើឪវា ។ លុះទៅដល់ជិតខ្ទមឪវាៗ ធ្វើជាយំទៀត ។ អ្នកង៉េះជាឪពុក ឃើញកូនយំ ហើយសក់ទើបនឹងកោរថ្មីៗ ដូច្នេះ ក៏សួរទៅថា «កូនអើយ! ថ្វីក៏ឯងយំ ហើយកោរទាំងសក់ក្បាលដូច្នេះ» ។ អាឡេវប្រាប់ឪពុកថា «ឪអើយ! ឥឡូវនេះ ម៉ែគាត់ស្លាប់ទៅហើយ បានជាខ្ញុំកោរសក់, អស់បងប្អូនគេរៀបធ្វើបុណ្យឲ្យម៉ែ បានជាមានទាំងនំ ឥឡូវនេះ ខ្ញុំយកមកផ្ញើឪពិសា!» ។ ឯឪពុកជាមនុស្សឆោតល្ងង់ណាស់ ឮកូនប្រាប់ដូច្នោះ ក៏យំអាណិតប្រពន្ធ ហើយក៏និយាយនឹងអាឡេវថា «កូនអើយ! អំពីថ្ងៃនេះទៅ ឪពុកលែងទៅទន្លេទៀតហើយ» ។ អាឡេវឮថាឪពុកលែងទៅស្រុកដូច្នោះ ក៏នឹកអរក្នុងចិត្តណាស់ ព្រោះត្រូវនឹងគំនិតខ្លួនគិត ។

លុះយូរបន្តិចទៅ អាឡេវនិយាយនឹងអ្នកង៉េះជាឪពុកថា «ឪអើយ! ឥឡូវនេះ ឪនៅតែពីរនាក់នឹងខ្ញុំ ដូចសព្វថ្ងៃនេះ លំបាកណាស់, គ្មានអ្នកណានឹងដណ្ដាំបាយស៊ី គ្មានអ្នកណានឹងដេរសំពត់អាវស្លៀកដណ្ដប់, បើដូច្នោះ ឪឯងរកដណ្ដឹងប្រពន្ធយកមក គ្រាន់នឹងដាំបាយ ដងទឹក បុកស្រូវ ទើបយើងមិនសូវនឿយហត់ដូចសព្វថ្ងៃពេក» ។ អ្នកង៉េះជាឪពុក ឆ្លើយឡើងថា «កូនអើយ! ម្ដាយឯងស្លាប់ទៅ ពុំទាន់បានមួយខែទេ, ឥឡូវនេះ ឯងឲ្យឪយកប្រពន្ធទៀត កូនមិនអាណិតម៉ែឯងទេ? ឬមួយទៀតឪខ្មាសគេ ក្រែងគេថាប្រពន្ធស្លាប់ពុំទាន់បានប៉ុន្មានថ្ងៃ ប្ដីគិតរកប្រពន្ធថ្មី ឪខ្មាសគេណាស់មិនយកប្រពន្ធទៀតទេ» ។ អាឡេវចេះតែអង្វរឪពុកតែសព្វថ្ងៃ ។ ថ្ងៃមួយអាឡេវឃើញឪពុកមកពីស្រែនឿយហត់ណាស់ វាក៏និយាយថា «ឪអើយ! ឥឡូវនេះ ឪឯងនឿយណាស់ ព្រោះគ្មានប្រពន្ធនឹងជួយកម្លាំង មួយទៀត ពាក្យបុរាណលោកថា មនុស្សគ្មានប្រពន្ធដូចជាឪឯងនេះ បើទៅធ្វើការឯព្រៃ បាត់ការឯផ្ទះ ធ្វើការផ្ទះ បាត់ការឯព្រៃ, ធ្វើដូចម្ដេច នឹងបានប្រាក់ចាយបាយស៊ីនឹងគេ ហើយខ្លួនក៏នឿយណាស់ផង» ។ អ្នកង៉េះឮកូនអង្វរដូច្នោះ ក៏សួរទៅថា «បាននរណាគេទៅដណ្ដឹងប្រពន្ធឲ្យឪ? ។ អាឡេវឆ្លើយឡើងថា «ឪកុំព្រួយ សឹមខ្ញុំទៅរកដណ្ដឹងជូន ឪនៅចាំតែរៀបរបស់នឹងទៅការចុះ» ។ អ្នកង៉េះជាឪពុកឮកូនថា ដូច្នោះ ក៏ថា «តាមតែកូនគិតចុះ!» ។ អាឡេវឮឪពុកព្រមដូច្នោះហើយ ក៏រៀបខ្លួនម្នីម្នាទៅផ្ទះនាងង៉ោះជាម្ដាយ នៅបានពីរបីថ្ងៃ ទើបវានិយាយនឹងនាងង៉ោះជាម្ដាយថា «ម៉ែអើយ! យើងនៅតែពីរនាក់, ខ្ញុំក៏ក្មេង មិនចេះរកស៊ីធ្វើការ ម៉ែជាស្រីហើយមេម៉ាយផង ឥឡូវមានគេចង់បានម៉ែៗ យកប្ដីទៅ គ្រាន់គេនឹងចិញ្ចឹម សោះអត់ឃ្លាន, យើងក៏មិនសូវលំបាក» ។ ឯនាងង៉ោះឮអាឡេវជាកូនថាដូច្នោះ ក៏ឆ្លើយថា «កូនអើយ! ឪឯងទើបតែងនឹងស្លាប់បាន ៥-៦ ថ្ងៃ ឥឡូវនេះ កូនឲ្យម្ដាយយកប្ដីទៀតដូច្នេះ មិនត្រូវទេ អ្នកផងគេនឹងសើចតិះដៀលនិន្ទាថា «ស្រីចើកអាស ប្ដីស្លាប់ពុំទាន់បានប៉ុន្មានថ្ងៃ ចង់បានប្ដីទៀត» ។ អាឡេវឮម្ដាយថាដូច្នោះ ក៏ឆ្លើយឡើងថា «ម៉ែអើយ! បើទុកជាម៉ែខ្លាចពាក្យអ្នកផងគេនិន្ទាដូច្នោះ គេក៏មិនបានមករកចិញ្ចឹមយើងដែរ គេបានប្រាក់កាស គេមិនឲ្យចាយទេ កាលខ្ញុំនៅឯស្រែ មានប្រុសម្នាក់ មុខមាត់ខ្លួនប្រាណដូចខ្មោចឪ ហើយគាត់ស្រឡាញ់ខ្ញុំដូចជាកូនគាត់ សួរខ្ញុំថា «ឯងមានម៉ែឪដែរឬទេ? ខ្ញុំប្រាប់គាត់ថា «គ្មានឪទេ មានតែម៉ែ ហើយគាត់និយាយនឹងខ្ញុំថា «ចង់បានម៉ែជាប្រពន្ធ តើម៉ែឯងព្រមដូចម្ដេច?» បើម៉ែព្រមគាត់នឹងរៀបរណ្ដាប់មកចែចូវ មានអ្នកផ្លូវចៅមហា មានខាន់ស្លាក្រយាសំពេះ តាមច្បាប់សណ្ដាប់ប្រពៃណីពីបុរាណមក, បើម៉ែមិនព្រម ខ្ញុំក៏មិនដឹងដែរ តាមតែម៉ែគិត ធ្វើការរកស៊ីចុះ» ។ នាងង៉ោះជាម្ដាយ ឮកូននិយាយអង្វរផ្ទញ់ផ្ទាល់ដូច្នោះ ក៏ឆ្លើយតបទៅវិញថា «តាមតែកូនគិតចុះ» ។ អាឡេវ ឮម្ដាយថាតាមតែចិត្តដូច្នោះ ក៏អរណាស់គិតថា«ពេលនេះ អញបាននំស៊ីទៀតហើយ» ហើយក៏រៀបចំផ្ទះសម្បែងរួចប្រាប់នាងង៉ោះជាម្ដាយថា «ត្បិតគេចង់រៀបការឆាប់ៗ ខ្ញុំលាម៉ែទៅស្រែ ដើម្បីរកមាន់ទាបន្លែបង្ការ ហើយនឹងប្រាប់អ្នកដែលចង់បានម៉ែជាប្រពន្ធនោះផង ដើម្បីឲ្យគេរករណ្ដាប់រៀបការ» ។ អាឡេវ ក៏ម្នីម្នារៀបខ្លួនទៅស្រែ ទៅដល់ហើយ ក៏និយាយប្រាប់អ្នកង៉េះជាឪពុកថា «ឪអើយ! ខ្ញុំទៅរកប្រពន្ធឲ្យឪបានហើយ នាងនោះមុខមាត់សំដីសំដៅកម្ពស់កំពសម្បុរសំបកដូចម៉ែបេះបិទ ឥឡូវខ្ញុំឲ្យគាត់នៅលើផ្ទះយើងហើយ បើដូច្នេះឪរៀបរណ្ដាប់ទៅការឲ្យឆាប់» ។ អ្នកង៉េះឮអាឡេវប្រាប់ថាគេឲ្យរៀបការជាឆាប់ដូច្នោះ ក៏ម្នីម្នាពឹងអ្នកស្រុកជិតខាង ឲ្យជួយធ្វើនំនែកចំណីចំណុក ហើយខ្លួនគាត់ទៅរកទិញមាន់ទា បន្លែបង្ការបានសព្វគ្រប់មុខ ។ ឯអាឡេវចេះតែស៊ីនំរាល់ថ្ងៃ ហើយនិយាយនឹងឪពុកថា ប្រពន្ធដែលខ្ញុំដណ្ដឹងឲ្យនោះ មេបាបើកឲ្យរៀបការតែយប់ បើមិនព្រមដូច្នោះ មេបាមិនបើកឲ្យការទេ» ។ អ្នកង៉េះឮអាឡេវថាដូច្នោះ ហេតុតែជាមនុស្សឆោតល្ងង់ តាមតែពាក្យអាឡេវបង្គាប់ដូចម្ដេច ក៏តាមទាំងអស់ ទើបរកវេលាទៅរៀបការឲ្យតែវេលាយប់ ។ ពេលល្ងាច អ្នកង៉េះក៏ពឹងអស់បងប្អូន ដែលនៅជិតខាង ឲ្យជួយជញ្ជូនអស់បណ្ណាការ នាំទៅរៀបមង្គលការ ។ លុះទៅដល់កន្លែងការក៏រៀបដណ្ដាំបាយស្លស្លុក អ្នកខ្លះក៏រៀបផ្លែឈើចំណីចំណុកទៅជូនមេបាតាមទំនៀម ។ នាងង៉ោះពឹងអស់បងប្អូន មករៀបបណ្ណាការទទួលតាមច្បាប់ ។ ឯអាឡេវ គិតតែស៊ីនំឲ្យឆ្អែត ។ នាងង៉ោះឮមាត់អ្នកង៉េះ នឹកឆ្ងល់ក្នុងចិត្តថា «មាត់និយាយនោះ ដូចជាសំឡេងអ្នកង៉េះប្តីអញ» ។ អ្នកង៉េះឮមាត់នាងង៉ោះក៏ឆ្ងល់ក្នុងចិត្តថា «សំឡេងនិយាយនោះ ដូចជាសំឡេងនាងង៉ោះប្រពន្ធអញ» ។ អ្នកង៉េះសង្ស័យណាស់ ក៏ឡើងទៅលើផ្ទះ ឃើញនាងង៉ោះក៏ថា «នាងនេះដូចជានាងង៉ោះប្រពន្ធអញ » ។ ឯនាងង៉ោះថា «អ្នកនេះ ដូចជាអ្នកង៉េះប្តីអញ» ។ អស់បងប្អូនអ្នកស្រុកគេថា «អ្នកង៉េះហើយ ថាមិនអ្នកង៉េះ នាងង៉ោះហើយថាមិននាងង៉ោះ » ។ លុះអ្នកង៉េះនិងនាងង៉ោះ ឃើញគ្នាជាក់មែនទែនហើយ ទើបដឹងថាអាឡេវវាបញ្ឆោត ក៏អៀនរត់ទៅដោយខ្លួនទីទៃៗ ។ អាឡេវដឹងថាម្ដាយឪពុកដឹងដូច្នោះ ក៏វេះពួន លុះព្រឹកឡើង អាឡេវរត់ទៅនៅវត្ត ធ្វើជាកូនសិស្សលោក ។ ឯអ្នកង៉េះនិងនាងង៉ោះ ក៏នៅជាប្ដីប្រពន្ធនឹងគ្នាដូចដើមទៅ ។ អាឡេវនៅរៀនអក្សរ នឹងលោកគ្រូសង្គ្រាជ ។ លុះនៅយូរទៅ អាឡេវគិតថា «អញនឹងបញ្ឆោតលោកសង្ឃណាដែលមានប្រាក់ច្រើន យកទៅឲ្យម៉ែឪអញ» ។ អាឡេវគិតដូច្នោះហើយក៏ទៅនិយាយនឹងលោកភិក្ខុកំលោះមួយអង្គ ដែលមានប្រាក់ច្រើនថា «មានស្រីម្នាក់ស្រឡាញ់លោកគ្រូ ស្រីនោះក្រមុំល្អល្អាច់ណាស់» ។ លោកឮអាឡេវថាដូច្នោះអរចង់បាន ហើយនិយាយនឹងអាឡេវថា «បើប្រាកដដូចឯងថាមែន អញនឹងឲ្យប្រាក់ឯងមួយបាទ» ។ អាឡេវថា «ចាំដល់ពេលយប់ងងឹត លោកគ្រូទៅចាំនៅកន្លែងនោះ ខ្ញុំករុណានឹងនាំស្រីនោះមក» ហើយវាលាលោកចុះពីលើកុដិ ដើរតម្រង់ទៅផ្ទះចិន គិតទៅនិយាយបញ្ឆោតចិនទៀត លុះទៅដល់ហើយ ដើរចូលទៅក្នុងផ្ទះ និយាយនឹងចិនថា «ចិក ៗ! ចង់បានស្រីក្រមុំល្អដែរឬទេ?» ។ ចិនឆ្លើយថា «អើអញចង់បាន» ។ អាឡេវថា «បើចិកចង់បាន តើឲ្យប្រាក់អញប៉ុន្មាន?» ។ ចិនថា «អញឲ្យមួយបាទ» ។ អាឡេវថា «តិចណាស់ បើឲ្យពីរបាទនោះអញរកស្រីក្រមុំសៗល្អៗ ឲ្យចិកឯង» ។ ចិនថា «អើ!» ។ អាឡេវថា «បើដូច្នោះចាំពេលយប់ងងឹត អញនឹងនាំមកឲ្យចិកឯង» ហើយអាឡេវក៏ត្រឡប់ទៅវត្តវិញលុះដល់វេលាយប់ងងឹតមើលគ្នាមិនស្គាល់ វាក៏នាំលោកនោះ ឲ្យទៅអង្គុយចាំក្នុងរោងមួយស្ងាត់ ហើយវានិយាយផ្កាំលោកថា «បើខ្ញុំករុណានាំស្រីនោះមកដល់ លោកយកចីពរទទូរព្រះកេសឲ្យជិត» ។ អាឡេវផ្ដាំលោកនោះរួចហើយ ក៏ដើរចូលទៅក្នុងផ្ទះចិន ហៅចិននោះចេញមក ហើយនិយាយ «ឥឡូវអញរកស្រីក្រមុំ ឲ្យចិកឯងបានហើយ» ។ អាឡេវវាផ្ដាំចិនថា «បើចិកឯងចូលទៅដេកនឹងស្រីនោះ ត្រូវទទូរក្បាលឲ្យជិត» ទើបនាំចិកនោះទៅរៀបរោងដែលលោកនៅចាំ ហើយវាខ្សឹបប្រាប់ចិនថា «ស្រីនៅក្នុងនេះហើយ ឲ្យប្រាក់មក» ។ ចិនមើលទៅក្នុងរោងឃើញលោកអង្គុយទទូរចីពរនៅនោះ គិតស្មានថាជាស្រីមែន ក៏ឲ្យប្រាក់ទៅអាឡេវ ។ អាឡេវបានប្រាក់ហើយ ក៏វេះជាប្រញាប់ត្រឡប់ទៅវត្តវិញ ។ លុះចិននិងលោកបានជួបគ្នាហើយ ចិនគិតថា «លោកជាស្រី» លោកក៏គិតថា ចិនជាស្រីក៏ប្រចាប់គ្នាផ្ដួល ដោយលោកអត់ចង្ហាន់ល្ងាចមិនមានកម្លាំងក៏ដួលដេកទៅ ។ ចិនពាល់ត្រូវស្វាសលោក ក៏ដឹងថាអាឡេវកុហក ។ ទាំងលោកទាំងចិន លុះដឹងថាអាឡេវបញ្ឆោតក៏អៀនទៅកុដិ ទៅផ្ទះដោយខ្លួនៗទៅ ។ អាឡេវនៅចាំលោកឯកុដិ លុះលោកមកដល់កុដិហើយ វាក៏ទារប្រាក់អំពីលោកៗនោះថា «អាឡេវឯងបញ្ឆោតអញ ហើយឯងមកទារប្រាក់ពីអញទៀត អញមិនឲ្យឯងទេ» ។ អាឡេវថា «បើលោកមិនឲ្យប្រាក់ទេ ខ្ញុំករុណានឹងទៅពិតលោកគ្រូធំថា «លោកទៅដេកនឹងស្រី» ហើយនឹងទៅប្រាប់អស់ឧបាសក ទាយក អ្នកស្រុក ក្នុងភូមិទាំងអស់ឲ្យគេដឹងទៀត បើគេដឹងហើយ គេមិនឲ្យបាយលោកឆាន់ទេ ហើយលោកក៏នឹងខ្មាសគេ នៅវត្តជាមួយគេពុំបាន» មួយទៀត បើខ្ញុំករុណាទៅដល់ក្រុមសង្ឃការី មុខជាគេមកចាប់លោកយកទៅជំនុំជម្រះពិចារណា តាមដំណើរដែលលោកជួលខ្ញុំករុណាឲ្យរកស្រី ហើយលោកថា ឲ្យប្រាក់ខ្ញុំករុណាមួយបាទ ឥឡូវនេះ លោកបានដេកនឹងស្រីហើយ លោកគេចថា មិនឲ្យវិញ ខ្ញុំករុណាមិនលែងលោកទេ! មុខជាទៅពិតលោកគ្រូធំហើយ» ។ លោកនោះ ឮអាឡេវថាដូច្នោះ ក៏ភិតភ័យខ្លាំងណាស់ យកប្រាក់មួយបាទឲ្យទៅអាឡេវជាប្រញាប់ ។ អាឡេវមិនព្រមទទួលយកវាថា «កាលលោកនិយាយនោះថា ឲ្យប្រាក់មួយបាត្រដែលឆាន់បាយសព្វថ្ងៃ ឥឡូវ ត្រូវលោកយកប្រាក់វាល់ពេញបាត្រទើបខ្ញុំករុណាទទួលយក» បើលោកមិនរកឲ្យទេ នឹងទៅពិតលោកគ្រូធំថា លោកទៅដេកនិងស្រីពីយប់មិញ.. លោកគ្រូធំជ្រាបហើយ នឹងចាប់លោកយកទៅវាយបណ្ដេញមិនឲ្យនៅក្នុងវត្តមួយទៀត ខ្ញុំករុណានឹងទៅប្ដឹងលោកឧកញ៉ាព្រះស្ដេចជាធំក្នុងក្រុមសង្ឃការី ឲ្យមកចាប់យកទៅ ពួកសង្ឃការីនឹងយកសំពត់បោកក្បាលលោកផ្សឹកចេញពីសង្ឃហើយដាក់ជាពលរាជនិមន្ត ពុំនោះសោតគេនឹងដាក់ជាពលបោចស្មៅដំរី» ។

លោកឮអាឡេវថាដូច្នោះ ក៏ភ័យណាស់អង្វរថា «ចាំរកប្រាក់ឲ្យកុំទៅពិតលោកគ្រូធំ! និងទៅប្ដឹងក្រុមសង្ឃការីឡើយ» ហើយខំរកប្រាក់លក់ទាំងស្បង់ចីពរផ្សែផ្សំឲ្យអាឡេវ ។ អាឡេវឃើញលោកលក់ស្បង់ចីពរផ្សែផ្សំប្រាក់ឲ្យដូច្នោះ ក៏និយាយនឹងលោកថា «ណ្ហើយចុះ! លោករកប្រាក់ឲ្យខ្ញុំករុណាល្មមតែស្ពាយទៅផ្ទះរួចបានហើយ» ។ លោកឮអាឡេវថាដូច្នោះ ក៏មានចិត្តត្រេកអរណាស់ រៀបវេចប្រាក់រួចសម្ពាយឲ្យអាឡេវ ហើយនិយាយអង្វរថា «កុំឲ្យនិយាយប្រាប់ឲ្យគេដឹង, ដឹងអាណិតយកតែបុណ្យទៅចុះ» ។ អាឡេវថា «លោកកុំព្រួយព្រះទ័យ ខ្ញុំករុណាមិនប្រាប់គេទេ» ហើយទទួលយកប្រាក់ពីលោកដើរទៅផ្ទះ ។

អ្នកង៉េះឮអាឡេវថាដូច្នោះ ហេតុតែជាមនុស្សឆោតល្ងង់ តាមតែពាក្យអាឡេវបង្គាប់ដូចម្ដេច ក៏តាមទាំងអស់ ទើបរកវេលាទៅរៀបការឲ្យតែវេលាយប់ ។ ពេលល្ងាច អ្នកង៉េះក៏ពឹងអស់បងប្អូន ដែលនៅជិតខាង ឲ្យជួយជញ្ជូនអស់បណ្ណាការ នាំទៅរៀបមង្គលការ ។ លុះទៅដល់កន្លែងការក៏រៀបដណ្ដាំបាយស្លស្លុក អ្នកខ្លះក៏រៀបផ្លែឈើចំណីចំណុកទៅជូនមេបាតាមទំនៀម ។ នាងង៉ោះពឹងអស់បងប្អូន មករៀបបណ្ណាការទទួលតាមច្បាប់ ។ ឯអាឡេវ គិតតែស៊ីនំឲ្យឆ្អែត ។ នាងង៉ោះឮមាត់អ្នកង៉េះ នឹកឆ្ងល់ក្នុងចិត្តថា «មាត់និយាយនោះ ដូចជាសំឡេងអ្នកង៉េះប្តីអញ» ។ អ្នកង៉េះឮមាត់នាងង៉ោះក៏ឆ្ងល់ក្នុងចិត្តថា «សំឡេងនិយាយនោះ ដូចជាសំឡេងនាងង៉ោះប្រពន្ធអញ» ។ អ្នកង៉េះសង្ស័យណាស់ ក៏ឡើងទៅលើផ្ទះ ឃើញនាងង៉ោះក៏ថា «នាងនេះដូចជានាងង៉ោះប្រពន្ធអញ » ។ ឯនាងង៉ោះថា «អ្នកនេះ ដូចជាអ្នកង៉េះប្តីអញ» ។ អស់បងប្អូនអ្នកស្រុកគេថា «អ្នកង៉េះហើយ ថាមិនអ្នកង៉េះ នាងង៉ោះហើយថាមិននាងង៉ោះ » ។ លុះអ្នកង៉េះនិងនាងង៉ោះ ឃើញគ្នាជាក់មែនទែនហើយ ទើបដឹងថាអាឡេវវាបញ្ឆោត ក៏អៀនរត់ទៅដោយខ្លួនទីទៃៗ ។ អាឡេវដឹងថាម្ដាយឪពុកដឹងដូច្នោះ ក៏វេះពួន លុះព្រឹកឡើង អាឡេវរត់ទៅនៅវត្ត ធ្វើជាកូនសិស្សលោក ។ ឯអ្នកង៉េះនិងនាងង៉ោះ ក៏នៅជាប្ដីប្រពន្ធនឹងគ្នាដូចដើមទៅ ។ អាឡេវនៅរៀនអក្សរ នឹងលោកគ្រូសង្គ្រាជ ។ លុះនៅយូរទៅ អាឡេវគិតថា «អញនឹងបញ្ឆោតលោកសង្ឃណាដែលមានប្រាក់ច្រើន យកទៅឲ្យម៉ែឪអញ» ។ អាឡេវគិតដូច្នោះហើយក៏ទៅនិយាយនឹងលោកភិក្ខុកំលោះមួយអង្គ ដែលមានប្រាក់ច្រើនថា «មានស្រីម្នាក់ស្រឡាញ់លោកគ្រូ ស្រីនោះក្រមុំល្អល្អាច់ណាស់» ។ លោកឮអាឡេវថាដូច្នោះអរចង់បាន ហើយនិយាយនឹងអាឡេវថា «បើប្រាកដដូចឯងថាមែន អញនឹងឲ្យប្រាក់ឯងមួយបាទ» ។ អាឡេវថា «ចាំដល់ពេលយប់ងងឹត លោកគ្រូទៅចាំនៅកន្លែងនោះ ខ្ញុំករុណានឹងនាំស្រីនោះមក» ហើយវាលាលោកចុះពីលើកុដិ ដើរតម្រង់ទៅផ្ទះចិន គិតទៅនិយាយបញ្ឆោតចិនទៀត លុះទៅដល់ហើយ ដើរចូលទៅក្នុងផ្ទះ និយាយនឹងចិនថា «ចិក ៗ! ចង់បានស្រីក្រមុំល្អដែរឬទេ?» ។ ចិនឆ្លើយថា «អើអញចង់បាន» ។ អាឡេវថា «បើចិកចង់បាន តើឲ្យប្រាក់អញប៉ុន្មាន?» ។ ចិនថា «អញឲ្យមួយបាទ» ។ អាឡេវថា «តិចណាស់ បើឲ្យពីរបាទនោះអញរកស្រីក្រមុំសៗល្អៗ ឲ្យចិកឯង» ។ ចិនថា «អើ!» ។ អាឡេវថា «បើដូច្នោះចាំពេលយប់ងងឹត អញនឹងនាំមកឲ្យចិកឯង» ហើយអាឡេវក៏ត្រឡប់ទៅវត្តវិញលុះដល់វេលាយប់ងងឹតមើលគ្នាមិនស្គាល់ វាក៏នាំលោកនោះ ឲ្យទៅអង្គុយចាំក្នុងរោងមួយស្ងាត់ ហើយវានិយាយផ្កាំលោកថា «បើខ្ញុំករុណានាំស្រីនោះមកដល់ លោកយកចីពរទទូរព្រះកេសឲ្យជិត» ។

អាឡេវផ្ដាំលោកនោះរួចហើយ ក៏ដើរចូលទៅក្នុងផ្ទះចិន ហៅចិននោះចេញមក ហើយនិយាយ «ឥឡូវអញរកស្រីក្រមុំ ឲ្យចិកឯងបានហើយ» ។ អាឡេវវាផ្ដាំចិនថា «បើចិកឯងចូលទៅដេកនឹងស្រីនោះ ត្រូវទទូរក្បាលឲ្យជិត» ទើបនាំចិកនោះទៅរៀបរោងដែលលោកនៅចាំ ហើយវាខ្សឹបប្រាប់ចិនថា «ស្រីនៅក្នុងនេះហើយ ឲ្យប្រាក់មក» ។ ចិនមើលទៅក្នុងរោងឃើញលោកអង្គុយទទូរចីពរនៅនោះ គិតស្មានថាជាស្រីមែន ក៏ឲ្យប្រាក់ទៅអាឡេវ ។ អាឡេវបានប្រាក់ហើយ ក៏វេះជាប្រញាប់ត្រឡប់ទៅវត្តវិញ ។ លុះចិននិងលោកបានជួបគ្នាហើយ ចិនគិតថា «លោកជាស្រី» លោកក៏គិតថា ចិនជាស្រីក៏ប្រចាប់គ្នាផ្ដួល ដោយលោកអត់ចង្ហាន់ល្ងាចមិនមានកម្លាំងក៏ដួលដេកទៅ ។ ចិនពាល់ត្រូវស្វាសលោក ក៏ដឹងថាអាឡេវកុហក ។ ទាំងលោកទាំងចិន លុះដឹងថាអាឡេវបញ្ឆោតក៏អៀនទៅកុដិ ទៅផ្ទះដោយខ្លួនៗទៅ ។ អាឡេវនៅចាំលោកឯកុដិ លុះលោកមកដល់កុដិហើយ វាក៏ទារប្រាក់អំពីលោកៗនោះថា «អាឡេវឯងបញ្ឆោតអញ ហើយឯងមកទារប្រាក់ពីអញទៀត អញមិនឲ្យឯងទេ» ។ អាឡេវថា «បើលោកមិនឲ្យប្រាក់ទេ ខ្ញុំករុណានឹងទៅពិតលោកគ្រូធំថា «លោកទៅដេកនឹងស្រី» ហើយនឹងទៅប្រាប់អស់ឧបាសក ទាយក អ្នកស្រុក ក្នុងភូមិទាំងអស់ឲ្យគេដឹងទៀត បើគេដឹងហើយ គេមិនឲ្យបាយលោកឆាន់ទេ ហើយលោកក៏នឹងខ្មាសគេ នៅវត្តជាមួយគេពុំបាន» មួយទៀត បើខ្ញុំករុណាទៅដល់ក្រុមសង្ឃការី មុខជាគេមកចាប់លោកយកទៅជំនុំជម្រះពិចារណា តាមដំណើរដែលលោកជួលខ្ញុំករុណាឲ្យរកស្រី ហើយលោកថា ឲ្យប្រាក់ខ្ញុំករុណាមួយបាទ ឥឡូវនេះ លោកបានដេកនឹងស្រីហើយ លោកគេចថា មិនឲ្យវិញ ខ្ញុំករុណាមិនលែងលោកទេ! មុខជាទៅពិតលោកគ្រូធំហើយ» ។ លោកនោះ ឮអាឡេវថាដូច្នោះ ក៏ភិតភ័យខ្លាំងណាស់ យកប្រាក់មួយបាទឲ្យទៅអាឡេវជាប្រញាប់ ។ អាឡេវមិនព្រមទទួលយកវាថា «កាលលោកនិយាយនោះថា ឲ្យប្រាក់មួយបាត្រដែលឆាន់បាយសព្វថ្ងៃ ឥឡូវ ត្រូវលោកយកប្រាក់វាល់ពេញបាត្រទើបខ្ញុំករុណាទទួលយក» បើលោកមិនរកឲ្យទេ នឹងទៅពិតលោកគ្រូធំថា លោកទៅដេកនិងស្រីពីយប់មិញ.. លោកគ្រូធំជ្រាបហើយ នឹងចាប់លោកយកទៅវាយបណ្ដេញមិនឲ្យនៅក្នុងវត្តមួយទៀត ខ្ញុំករុណានឹងទៅប្ដឹងលោកឧកញ៉ាព្រះស្ដេចជាធំក្នុងក្រុមសង្ឃការី ឲ្យមកចាប់យកទៅ ពួកសង្ឃការីនឹងយកសំពត់បោកក្បាលលោកផ្សឹកចេញពីសង្ឃហើយដាក់ជាពលរាជនិមន្ត ពុំនោះសោតគេនឹងដាក់ជាពលបោចស្មៅដំរី» ។ លោកឮអាឡេវថាដូច្នោះ ក៏ភ័យណាស់អង្វរថា «ចាំរកប្រាក់ឲ្យកុំទៅពិតលោកគ្រូធំ! និងទៅប្ដឹងក្រុមសង្ឃការីឡើយ» ហើយខំរកប្រាក់លក់ទាំងស្បង់ចីពរផ្សែផ្សំឲ្យអាឡេវ ។ អាឡេវឃើញលោកលក់ស្បង់ចីពរផ្សែផ្សំប្រាក់ឲ្យដូច្នោះ ក៏និយាយនឹងលោកថា «ណ្ហើយចុះ! លោករកប្រាក់ឲ្យខ្ញុំករុណាល្មមតែស្ពាយទៅផ្ទះរួចបានហើយ» ។ លោកឮអាឡេវថាដូច្នោះ ក៏មានចិត្តត្រេកអរណាស់ រៀបវេចប្រាក់រួចសម្ពាយឲ្យអាឡេវ ហើយនិយាយអង្វរថា «កុំឲ្យនិយាយប្រាប់ឲ្យគេដឹង, ដឹងអាណិតយកតែបុណ្យទៅចុះ» ។ អាឡេវថា «លោកកុំព្រួយព្រះទ័យ ខ្ញុំករុណាមិនប្រាប់គេទេ» ហើយទទួលយកប្រាក់ពីលោកដើរទៅផ្ទះ ។
លុះទៅដល់ផ្ទះជួបនឹងម្ដាយ អាឡេវក៏ស្រែកប្រាប់ម្ដាយថា «ម៉ែដេរថង់ៗ» ។ នាងងោះឮហើយសួរទៅថា «ដេរធ្វើអ្វី?» ។ អាឡេវបង្ហាញប្រាក់ដែលស្ពាយ ។ នាងង៉ោះជាម្ដាយឃើញអាឡេវបានប្រាក់មួយសម្ពាយដូច្នោះ ក៏ស្ទះទៅប្រាប់អ្នកង៉េះជាប្ដី ។ អ្នកង៉េះមកឃើញអាឡេវបានប្រាក់មួយសម្ពាយ ក៏បាត់ខឹងនឹងអាឡេវដែលបញ្ឆោតអំពីមុននោះ អរនឹងអាឡេវទាំងម្ដាយឪពុក ហើយអ្នកង៉េះសួរទៅអាឡេវថា «កូនបានប្រាក់នេះពីណា! កូនធ្វើម្ដេចបានជាបាន? ។ អាឡេវប្រាប់ឪពុកវាថា «ក្រអីសព្វបើប្រាក់ គ្រាន់តែបង្ហាញកេរ្តិ៍ខ្មាសឲ្យអ្នកផ្សាមើលគ្រប់គ្នា ខ្លះគេឲ្យមួយបាទ ខ្លះពីរបាទ តែរាល់គ្នាដូច្នេះទៅ ក៏បានច្រើនហើយ បើឪចង់បានប្រាក់ច្រើនទៅបង្ហាញកេរ្តិ៍ខ្មាសឲ្យអ្នកផ្សារមើលម្ដងម្នាក់ទៅ ឪយកប្រាក់មិនអស់» ។ អ្នកង៉េះជាឪពុកឮអាឡេវថាដូច្នោះហើយ ហេតុតែជាមនុស្សឆោតល្ងង់ក៏ទៅធ្វើតាមពាក្យអាឡេវ លុះទៅដល់ផ្សារ ក៏ឈរនៅមាត់ទ្វារផ្ទះគេ ហើយស្រាតខោបង្ហាញកេរ្តិ៍ខ្មាស ។ អ្នកផ្ទះឃើញដូច្នោះ ក៏អៀនខ្មាសបបួលគ្នាដេញវាយ ។ អ្នកង៉េះចេញពីផ្ទះមួយចូលចូលទៅផ្ទះមួយទៀត ហើយបង្ហាញកេរ្តិ៍ខ្មាសគេ គេដេញវាយស្ទើរតែនឹងស្លាប់ អ្នកង៉េះភ័យក៏រត់ទៅផ្ទះ ។ ឯអាឡេវចាំមើលឪពុកពាក់កណ្ដាលផ្លូវ ឃើញឪពុករត់មកពីផ្សារ ហើយជួនជាមានជ្វាស្ពាយទំនិញព្រែ ហូលប្រអប់ប្រាក់ មាស ជាច្រើនមកអំពីចម្ងាយ ក៏ប្រាប់ទៅអ្នកក៏ប្រាប់ទៅអ្នកង៉េះជាឪពុកថា «ហ្នឪ! អ្នកផ្សារគេតាមមកវាយឪហើយ បើដូច្នោះឪរត់កាត់វាលនេះទៅទើបរួចខ្លួន» ។ អ្នកង៉េះឮកូនប្រាប់ដូច្នោះ ក៏ក្រឡេកមើលទៅឃើញមនុស្សដើរអំពីចម្ងាយតម្រង់មកមែន គាត់គិតស្មានថាជាអ្នកផ្សារគេតាមមកវាយទៀតភ័យដែលស្ពាយទំនិញ នោះ ក៏មកដល់ ។

អាឡេវគិតបញ្ឆោតជ្វានោះទៀត វានិយាយប្រាប់ថា «បងធមអើយ! មានគេដេញក្ដាន់បាក់ជើងម្ខាង ប៉ុន្តែអ្នកដេញនោះ តែម្នាក់ឯងនឹងស្ទាក់ចាប់ពុំបាន បើដូច្នោះ បងធមឯងរត់ទៅជួយចាប់ បើបាននឹងយកមកចែកគ្នាស្លស៊ី» ។ ជ្វាឮអាឡេវប្រាប់ដូច្នោះ ក៏ក្រឡេកមើលទៅតាមពាក្យអាឡេវឃើញមនុស្សរត់ គិតស្មានថាជាមនុស្សដេញក្ដាន់មែន ក៏យកសម្ពាយផ្ញើទុកនឹងអាឡេវទាំងអស់ ហើយបបួលគ្នារត់ទៅតាមអ្នកង៉េះៗ រត់បណ្ដើរក្រឡេកមើលមកក្រោយបណ្ដើរ ឃើញជ្វារត់តាមក្រោយ គិតស្មានថាជាគេដេញចាប់ខ្លួនក៏ប្រឹងរត់ទៅទៀត ។ ឯអាឡេវបានសម្ពាយទ្រព្យរបស់ជ្វាហើយ ក៏ជញ្ជូនយកទៅលាក់ទុកឲ្យម៉ែវា ហើយវាវេះរត់អំពីទីនោះទៅទៀត ។ ឯជ្វាដល់ដឹងថាអាឡេវបញ្ឆោតដូច្នោះ ក៏ត្រឡប់មកវិញរកសម្ពាយទំនិញនិងអាឡេវពុំឃើញ នឹកស្ដាយរបស់ណាស់ នឹងរកចាប់អ្នកឯណាពុំបាន ក៏ខំដើរទៅរកអាឡេវ ។
សូមស្លេះត្រឹមនេះសិន ។ សូមចែងពីរឿងអាឡេវដែលរត់ទៅនោះវិញ ។
អាឡេវ កាលក្រោយនោះ រត់ទៅដល់ស្រុកមួយឆ្ងាយណាស់ហើយបានជួបនឹងដូចចាស់ម្នាក់ និងចៅក្រមុំម្នាក់កំពុងរៀបទូកផ្ទុករបស់ទ្រព្យ ដើម្បីទៅនៅស្រុកឯទៀត ឲ្យជិតជួបជុំនឹងអស់បងប្អូនញាតិសន្តាន ត្បិតចៅគាត់ធំពេញក្រមុំល្មមឲ្យមានប្ដីហើយ ។ អាឡេវឃើញចៅដូនចាស់នោះ ក៏មានចិត្តស្រឡាញ់ ហើយជួយជញ្ជូនរបស់ទ្រព្យដាក់ទូក ។ ដូនចាស់ឃើញអាឡេវជួយឈឺឆ្អាលដូច្នោះ គាត់សួរ «ចៅទៅណា?» ។ អាឡេវប្រាប់ថា «ខ្ញុំសូមដោយសារយាយទៅផង»! ។ ដូនចាស់នោះសួរថា «ចៅឯងឈ្មោះអ្វី?» ។ អាឡេវជម្រាបថា«ខ្ញុំឈ្មោះជីចៅប្រសា តើយាយទៅណា? ខ្ញុំសូមដោយសារទៅផង » ។ យាយចាស់ឮអាឡេវសុំ ដោយសារដូច្នោះ ក៏មានចិត្តអរនឹកថាបានវាជាគ្នា គ្រាន់នឹងជួយចែវទូកទៅ ។ លុះរៀបរបស់ទ្រព្យរួចស្រេចកាលណា អាឡេវក៏សុំខ្លួនចែវទូក ។ ឯដូនចាស់អង្គុយអុំក្បាល ចៅក្រមុំអង្គុយកណ្ដាល ។ អាឡេវនិងចៅក្រមុំចេះ តែរំពៃមើលមុខគ្នា ហើយញញឹមទៅមករកគ្នា ។ លុះចែវបន្តិចទៅ អាឡេវធ្វើជាភ្លេចកាំបិតក៏និយាយថា «ឱយាយអើយ? ខ្ញុំភ្លេចកាំបិតចោលនៅលើគោកឯក្រោយនោះ ត្បិតខ្ញុំរវល់តែជញ្ជូនរបស់យាយ បានជាខ្ញុំភ្លេចកាំបិតខ្ញុំ, កាំបិតនោះ ជារបស់កេរ្តិ៍កោះពីម៉ែឪដូនតាមកដូច្នេះខ្ញុំសុំត្រឡប់ទូកទៅយកវិញ» ។ ដូចចាស់ក៏ព្រមត្រឡប់ទូកទៅវិញ លុះដល់កំពង់អាឡេវនិយាយនឹងដូចចាស់ថា «យាយអាណិតឡើងទៅយកកាំបិតឲ្យចៅបន្តិច ខ្ញុំទុកត្រង់គល់ឈើខាងលើច្រាំងនៅប្របផ្លូវ ដែលយើងជញ្ជូនរបស់មកនោះ» ។

អាឡេវវាបញ្ឆោតនាយចាស់ ឲ្យតែគាត់ឡើងទៅផុតកាលណា នឹងចេញទុកអុំរត់យកចៅក្រមុំ ។ លុះដូនចាស់ឡើងដល់មាត់ច្រាំងល្មមបាំងភ្នែក អាឡេវក៏ម្នីម្នាថយទូកជាប្រញាប់ ចោលដូនចាស់នោះ ហើយខំចែវតាមបណ្ដោយទឹកហូរទៅ ។ យាយចាស់នោះ លុះរកកាំបិតពុំឃើញក៏ត្រឡប់មកទូកវិញ បាត់ទាំងអាឡេវ បាត់ទាំងទូក ។ បាត់ទាំងចៅក្រមុំ ក្រឡេកមើលទៅក្រោមទឹក ឃើញអាឡេវកំពុងខំប្រឹងចែវទូក ។ ដូនចាស់ភ័យណាស់ យកដៃគក់ទ្រូង ស្រែកទ្រហោយំបណ្ដើរ ស្រែកបណ្ដើរ ឲ្យអ្នកស្រុកគេជួយដេញតាមថា «សូមជួយផង ត្បិតជីចៅប្រសា វាលួចពង្រត់ចៅក្រមុំខ្ញុំទៅហើយ!» ។ អស់អ្នកស្រុកគេឮថា «ចៅប្រសានាំពង្រត់ចៅក្រមុំដូច្នោះ,, គ្មាននរណាគេជួយ គេគិតថា «ប្រពន្ធរបស់អាឡេវ» ។ លុះដូនចាស់រត់តាមពុំទាន់ ទើបរាយដំណើរប្រាប់អ្នកស្រុកថា «អាដែលលួចចៅក្រមុំខ្ញុំនោះ វាឈ្មោះជីចៅប្រសា វាលួចពង្រត់ចៅក្រមុំនិងទ្រព្យខ្ញុំទៅទេតើ» ។ ទើបអ្នកស្រុកគេដឹងគ្រប់គ្នាថា «អាឡេវវាបញ្ឆោតលួចពង្រត់ចៅក្រមុំនិងរបស់ទ្រព្យយាយ,, ដូច្នោះ ក៏គេមិនដឹងធ្វើដូចម្ដេចនឹងទៅតាមក៏មិនទាន់ ត្បិតវាទៅយូរណាស់ហើយ ។ ឯអាឡេវ ខំចែវលុះដល់វេលាយប់និយាយលួងលោមនាងក្រមុំនោះថា «បានជាបងខំពង្រត់មក ត្បិតបងស្រឡាញ់នាងណាស់! ឥឡូវនេះបងយកនាងធ្វើជាប្រពន្ធ» ។ នាងក្រមុំនោះ ចេះតែកន្ទក់ទន្ទេញរឭកជីដូន ត្បិតធ្លាប់នៅតែពីរនាក់ ហើយនិយាយប្រាប់អាឡេវថា «ម្ល៉េះសមយាយគាត់រកខ្ញុំមិនឃើញ គាត់នឹងលោតទឹកសម្លាប់ខ្លួនក៏មិនដឹង? មួយទៀត សមគាត់នឹករឭកខ្ញុំ គាត់សង្រេងសង្រៃ អត់ទាំងបាយទៅជាឈឺស្លាប់អសារឥតការ, បើជាដូច្នោះសូមអ្នកជួយខ្ញុំទៅវិញ បើអ្នកមិនជូនទៅទេ ខ្ញុំនឹងលោតទឹកសម្លាប់ខ្លួន» ។ អាឡេវឮនាងនោះនិយាយដូច្នោះក៏វាតទូកចូលក្នុងព្រៃស្ងាត់ លួងលោមនាងនោះថា «បងស្រឡាញ់នាងណាស់ហើយ បានជាបងខំពង្រត់យកមកធ្វើជាប្រពន្ធ បើនាងលោតរត់សម្លាប់ខ្លួនដូច្នោះ តើបងបាននរណាជាប្រពន្ធ» ។ នាងឆ្លើយ! ឡើងថា «បើអ្នកស្រឡាញ់ ម្ដេចក៏អ្នកមិនដណ្ដឹងតាមច្បាប់?,,, ។ អាឡេវឆ្លើយថា «ឱនាងអើយ! បើចាំដណ្ដឹងតាមច្បាប់ ធ្វើម្ដេចនឹងឆាប់បានទាន់ចិត្ត បើគេឲ្យនោះក៏បាន បើគេមិនឲ្យនោះនឹងទទេឥតអំពើ, ដូច្នេះហើយបានជាបងនាំពង្រត់នាងសិន, ទៅដល់ស្រុកម៉ែឪដូនតានឹងរៀបការតាមច្បាប់ នាងកុំតូចចិត្ត បងនឹងជូនទៅសួរជីដូននាងជាប្រញាប់ នាងពុំថប់បារម្ភឡើយ» ។ នាងក្រមុំក៏ព្រមព្រៀងសុខចិត្ត ធ្វើជាប្រពន្ធអាឡេវទៅ ។
លុះព្រឹកឡើងអាឡេវក៏ចែវទូកទៅទៀត ប្រទះនឹងចោរ ៥០០ នាក់ ។ ចោរទាំង ៥០០ នោះតែងតែទៅចាំប្លន់អ្នកទូក អ្នកដំណើរដែលដើរទៅរកស៊ីតែសព្វថ្ងៃ ។ លុះឃើញទូកចែវទៅដល់ ក៏គិតប្លន់យកទ្រព្យរបស់ ។ អាឡេវដឹងថា ចោរចង់ប្លន់យកទ្រព្យរបស់ខ្លួនដូច្នោះ ក៏ចូលទូកទៅក្នុងកណ្ដាលពួកចោរ ហើយឡើងទៅនិយាយនឹងមេចោរថា «អស់អ្នករាល់គ្នាហ៊ានប្លន់តែអ្នកទូក-អ្នកដំណើរដែលដើររកស៊ីដាច់ដោច ឆ្ងាយពីស្រុកពីភូមិគេ ហើយលើកគ្នាទៅទាំងហ្វូងៗ ផង, ឯខ្លួនខ្ញុំមិនចេះប្លន់អ្នកដើររកស៊ីដាច់ដោចដូច្នេះទេ ខ្ញុំប្លន់តែអ្នកស្រុកអ្នកនគរ ហើយខ្លួនខ្ញុំតែម្នាក់ឯង, បានជាខ្ញុំហ៊ានដូច្នេះ ដោយខ្ញុំចេះអាគមកាប់មិនមុតដុតមិនឆេះ ហើយចេះទាំងអាគមបឋមំ បឋម៉ឺន ប៉ែតដាន សាដាន មហាស្រឡប់ មហាស្រឡាយ នារាយណ៍បែងភាគនារាយណ៍កាឡា ខ្ញុំចេះអស់មិនសល់ នេះខ្ញុំទើបនឹងមកពីប្លន់ស្រុកគេ យកបានទាំងកូនក្រមុំគេម្នាក់មកផង បើអ្នកឯងមិនជឿ អ្នកសួរស្រីនោះចុះ » ។ អស់ពួកចោរបានស្ដាប់អាឡេវអួតប្រាប់ពីសិល្បសាស្ត្រអាគមវិជ្ជាការដូច្នោះហើយ ក៏ចង់រៀនទើបនិយាយនឹងអាឡេវថា «បើដូច្នោះ សូមអ្នកបង្ហាញអាគមសិល្បសាស្ត្រដល់យើងរាល់គ្នាផង! យើងសុំអ្នកធ្វើជាគ្រូបង្ហាញប្រដៅ ហើយនៅរកស៊ីជាមួយគ្នា» ។ អាឡេវថា «បើអ្នករាល់គ្នាចង់រៀន ខ្ញុំក៏បង្ហាញបាន ប៉ុន្តែ ការរកទីធ្វើពិធីចូលត្រណមនោះក្រណាស់ មានតែរកកោះដាច់ពីស្រុកពីភូមិគេ ហើយនៅកណ្ដាលទន្លេឆ្ងាយពីត្រើយ នោះទើបធ្វើបាន «ហើយអាឡេវនិងចោរក៏នាំគ្នាទៅរកកោះកណ្ដាលសមុទ្រ បានឃើញកោះមួយមានផ្នូកខ្សាច់ល្អ ក៏ឡើងទៅលើកោះនោះ រកមើលទីកន្លែងសមគួរឆ្ងាយពីកន្លែងចតសំពៅ ។ អាឡេវប្រាប់ថា «បើអ្នកចង់ចេះអាគមឲ្យពូកែនោះត្រូវស្ដាប់ខ្ញុំ បើខ្ញុំបង្គាប់ឲ្យធ្វើអ្វី ត្រូវធ្វើតាមពាក្យខ្ញុំទាំងអស់នោះ ទើបបានអាគមពូកែឆុតឆាប់» ។ អស់ចោរទាំង ៥០០ ក៏ទទួលព្រមធ្វើតាមទាំងអស់ ហើយអាឡេវបង្គាប់ឲ្យធ្វើរោងពិធី មានបាយសី មានទៀនធូប ភ្ញីផ្កា ហើយមានរាជវ័តិឆត្រទង់ សង់ជារាន ៧ ថ្នាក់ ហើយវាឲ្យជីកកកាយដីខ្សាច់ជាអណ្ដូងធំជ្រៅ ឲ្យមានទឹកល្មមមុជលិចក្បាល លុះធ្វើស្រេច ហើយវាបង្គាប់ចោរ ៥០០ នាក់ឲ្យកោរសក់ ឲ្យស្រាតសំពត់ចេញទាំងអស់គ្នា ហើយវានិយាយបញ្ឆោតចោរតាំង ៥០០ នោះថា «រីអាគមខ្ញុំនេះដែលនឹងរៀបនោះ ត្រូវមុជទឹក ហើយនឹងសូត្រអត់ដង្ហើមនៅក្នុងទឹកបាន៧ចប់ ទើបពូកែមែនទែន» ។ ពួកចោរក៏នាំគ្នាហាត់មុជទឹកសូត្រអាគម ។ ឯអាឡេវចុះទៅសំពៅ និយាយខ្សឹបប្រាប់ប្រពន្ធឲ្យរៀបខ្លួន ហើយទាញពួរយុថ្កាឲ្យខ្លី, វាផ្ដាំប្រពន្ធថា «បើអញរត់ចុះពីលើគោកមកត្រូវទាញពួរយុថ្កាឡើងឲ្យឆាប់ » ។

ផ្តាំស្រេច ហើយក៏ត្រឡប់ទៅវិញ លុះដល់ព្រលប់យប់ងងឹត វាឲ្យពួកចោរមុជទឹក ហើយបង្គាប់ថា «បើមុជ ត្រូវមុជឲ្យព្រមគ្នា បើងើបៗ ឲ្យព្រមគ្នា ទើបអាគមពូកែ» ។ លុះពួកចោរមុជព្រមគ្នាហើយ អាឡេវក៏រត់ចុះទៅសំពៅដកយុថ្កា លាក្ដោង ជួនជាខ្យល់ជំនោរមកដល់ អាឡេវបើកក្ដោងយោងទាំងសំប៉ានទៅ ចោលចោរទាំង ៥០០ ឲ្យនៅលើកោះនោះ ។ ឯចោរទាំង៥០០ ងើបអំពីទឹកឡើង រកមើលអាឡេវពុំឃើញក៏សួរគ្នាថា «លោកគ្រូទៅណា? » នាំគ្នារកឯកំពង់មិនឃើញ ក៏ឡើងទៅមើលលងរោងពិធី ក៏មិនឃើញ បាត់ទាំងសំពៅទាំងមនុស្ស ។ ពួកចោរទាំង ៥០០ ក៏ដឹងថា អាឡេវបញ្ឆោត ហើយទើបនាំគ្នារកឈើឫស្សីធ្វើក្បូនឆ្លង ។
អាឡេវ បើកសំពៅយកទ្រព្យរបស់ចោរទាំង ៥០០ ដែលនៅក្នុងសំពៅនោះតែពីរនាក់ប្ដីប្រពន្ធ លុះបើកក្ដោងទៅអស់មួយយប់មួយថ្ងៃ ក៏បានដល់ស្រុកមួយ ហើយវារកមើលមនុស្សក្នុងស្រុកនោះ ពុំឃើញមានមនុស្សប្រុស មានតែមនុស្សស្រី ទើបដឹងថា ជាស្រុកចោរដែលវាបញ្ឆោតនោះ ទើបវាបោះយុថ្កាឈប់ ។ អស់ប្រពន្ធចោរទាំងនោះ នឹងបានដឹងស្គាល់ថាជាសំពៅរបស់ប្ដីក៏ទេ ត្បិតកាលដែលប្ដីចេញទៅអំពីផ្ទះតែខ្លួនទទេ លុះបានជួបនឹងឈ្មួញសំពៅ ក៏ប្លន់យក បានជាប្រពន្ធកូនមិនដឹងមិនស្គាល់ ។ លុះអាឡេវបោះយុថ្ការួចស្រេចហើយ ក៏យកដីសនិងក្ដារឆ្នួនចេញមកក្រៅ ហើយធ្វើជាគូសវាសចាប់យាម ។ អស់ប្រពន្ធកូនចៅចោរ មើលមកឃើញអាឡេវគូសវាសដូច្នោះ ក៏នឹកស្មានថា វាចេះចាប់យាម ទើបសួរថា «អ្នកអើយ! អ្នកចេះចាប់យាមអាណិតមើលឲ្យប្ដីខ្ញុំបន្តិច ត្បិតគាត់ទៅរកស៊ី ជាយូរខែហើយ» ។ អាឡេវឮដូច្នោះហើយក៏ដឹងច្បាស់ថា ស្រីទាំងនោះជាប្រពន្ធចោរដែលអញបញ្ឆោតនោះជាប្រាកដហើយ វាឆ្លើយឡើងថា «ក្រអ្វីសព្វបើចាប់យាមនោះ ទោះបីសម្ពង្សសម្ភារភ្លឹក អត្តៈ លេខយន្តអ្វី ខ្ញុំក៏ចេះទាំងអស់, អ្នកចង់មើលអំពីរឿងអ្វី យកតែទៀនធូប ស្លា ម្លូ មកបូជាគ្រូ កុំឲ្យសាបអាគមយាមខ្ញុំ តាមគ្រូប្រដៅមក» ។ ឯប្រពន្ធចោរ ឮអាឡេវថាដូច្នោះ ក៏ម្នីម្នាឡើងទៅផ្ទះជាប្រញាប់ ប្រាប់ប្រពន្ធចោរឯទៀតៗ ឲ្យរកទៀន ធូប ភ្ញី ផ្កា ថ្លា ម្លូ ចេក អំពៅ យកទៅជូនគ្រូ ។ អាឡេវទទួលយកជំនូនហើយ តាំងយកក្ដារឆ្នួនមកគូសវាសធ្វើជាចាប់យាម គិតប្រមាណក្នុងចិត្ត ឲ្យត្រូវពេលាល្មមតែពួកចោរទាំង ៥០០ នោះមកដល់ផ្ទះ គឺវាគិតប្រមាណគ្នេរចម្ងាយផ្លូវ ហើយប្រាប់ប្រពន្ធចោរថា «ប្ដីអស់អ្នករាល់គ្នានឹងមកដល់ក្នុងថ្ងៃស្អែកនេះ, ប៉ុន្តែក្នុងវេលាយប់នេះ នឹងមានព្រាយក្បាលត្រងោល អាក្រាតកាយ រត់ចូលមកក្នុងផ្ទះ បង្កើតជាឧត្បាតធំណាស់, បើដូច្នោះ មានតែអ្នករាល់គ្នាគិតរំងាប់ឧត្បាតចេញទើបជា« ។ ឯអស់ប្រពន្ធកូនចោរទាំង ៥០០ ឮអាឡេវថាដូច្នោះ ក៏ភិតភ័យហើយសួរថា «គិតធ្វើដូចម្ដេច នឹងរំងាប់ឧត្បាតចេញបាន?» ។អាឡេវឆ្លើយថា «វាងាយទេ ការរំងាប់ឧត្បាតនោះ គឺដល់វេលាព្រលប់កាលណា ត្រូវអស់អ្នករាល់គ្នានាំកូនចៅកាន់ដំបងព្រនង់ចាំនៅមាត់ទ្វារផ្ទះ បើឃើញព្រាយក្បាលត្រងោលអាក្រាតកាយរត់ចូលមកក្នុងផ្ទះ ត្រូវវាយកុំឲ្យវាចូលបាន» ។ ឯពួកចោរទាំង ៥០០ នោះ លុះឆ្លងរួចដល់ត្រើយកាលណា ពេលថ្ងៃពួនព្រៃ យប់នាំគ្នាដើរកាត់តម្រង់មកផ្ទះ ព្រោះគ្មានសំពត់ស្លៀក បានជាមិនចេញដើរពេលថ្ងៃ លុះដល់ថ្ងៃកំណត់ដែលអាឡេវចាប់យាម ពេលព្រលប់ពួកចោរក៏មកដល់ផ្ទះខ្លួន ។
ឯកូនប្រពន្ធដែលកាន់ដំបងព្រនង់ចាំនៅមាត់ទ្វារឃើញប្ដីរត់ចូលមកក្នុងផ្ទះ គិតស្មានថាជាព្រាយក្បាលត្រងោលមែន ក៏ពឺតតែវាយ ទាល់តែដួលសន្លប់ខ្លះ របួសពិការខ្លះ ក្រោយមកទើបបានដឹងជាប្ដី ជាឪពុកខ្លួន ហើយនិយាយតាមដំណើរប្រាប់ប្ដីសព្វគ្រប់ ។ ពួកចោរទាំង៥០០ ខឹងនឹងអាឡេវខ្លាំងណាស់ តែមិនដឹងគិតធ្វើដូចម្ដេច ព្រោះខ្លួនត្រូវដំបងដំណំទាំងអស់គ្នា ហើយមិនដឹងជាអាឡេវនៅឯណា ។ វេលានោះ អាឡេវនៅចាំលបស្ដាប់ប្រពន្ធកូនចោរវាយប្ដីខ្លួន ដល់ឮមាត់ស្រែកទ្រហឹងពេញពាសទាំងស្រុក ក៏បើកសំពៅរត់ទៅស្រុកប្រពន្ធវិញ, លុះទៅដល់ហើយអាឡេវនិងប្រពន្ធឡើងទៅរកជីដូន បានជួបនឹងជីដូនក៏សំពះសូមទោស ហើយប្រគល់របស់ទ្រព្យក្នុងសំពៅទាំងប៉ុន្មាន ជូនជីដូនទាំងអស់ ។ ជីដូនបានឃើញសម្បត្តិអាឡេវ អាឡេវពេញសំពៅ ក៏បាត់ខឹង បែរជាស្រឡាញ់រាប់អានអាឡេវជាចៅប្រសាមែនទែន ។ អាឡេវរៀបសង់ផ្ទះលោះខ្ញុំកំដរពាសពេញក្នុងផ្ទះ ឲ្យបម្រើជីដូនក្មេកនិងប្រពន្ធ, លុះនៅយូរបន្តិចមក ក៏លាជីដូននិងប្រពន្ធទៅសួរម្ដាយឪពុកវា ។ ជីដូនក្មេកផ្ដាំថា «បើចៅទៅកុំនៅយូរពេក ឆាប់ត្រឡប់មករកជីដូនវិញ ត្បិតសព្វថ្ងៃនេះ ជីដូនកំព្រាឥតមានអ្នកឯណាជាទីពឹងទេ!»។

ឯប្រពន្ធអាឡេវ ចង់តាមអាឡេវទៅដែរ ក៏និយាយថា «ខ្ញុំចង់ទៅជាមួយនឹងអ្នក ឲ្យស្គាល់ម៉ែឪ បងប្អូន ញាតិសន្តាន ស្រុកទេសអ្នក មួយទៀត ខ្ញុំមិនចង់ឃ្លាតឆ្ងាយពីអ្នកទេ ព្រោះថា ស្ត្រីប្ដីទៅឆ្ងាយហើយ កម្រនឹងទុកដាក់រក្សាខ្លួនណាស់, អ្នកផងគេតែងនិន្ទាថា ដូចជាស្រីមេម៉ាយចំណាយមាត់គេ ហេតុដូច្នេះ បានជាខ្ញុំមិនចង់នៅ ចង់ទៅតាមអ្នកជាប្ដី» ។ អាឡេវឆ្លើយឡើងថា «នាងអើយ! បងចង់បាននាងទៅជាមួយដែរ ប៉ុន្តែអាណិតជីដូន ត្បិតគាត់ចាស់ជរាណាស់ហើយ ក្រែងឈឺចាប់យប់ថ្ងៃ គ្មាននរណាថែទាំ បីបមរក្សាដុះថ្នាំចាំជំងឺ នឹងទុកចិត្តលើមនុស្សម្នាខ្ញុំកំដរមិនបានទេ ដូចកាលយើងនាំគ្នារត់ទៅនោះ គាត់សន្ធឹកសន្ធៃឈឺរីងរៃស្គាំងស្គម ទើបនឹងបានគ្រាន់បើ ឥឡូវនេះ បើយើងទៅចោលគាត់ទៀត គាត់នឹងឈឺស្លាប់ពុំខានឡើយ ពីមុន បានជាខុសធ្លោយម្ដងទៅហើយ ឥឡូវនេះ យើងគិតកុំឲ្យខុស ធ្លោយម្ដងទៀត» ។ ឯប្រពន្ធឮប្ដីថាដូច្នោះ នឹកអាណិតជីដូន ក៏ព្រមឲ្យប្ដីទៅទើបរៀបស្បៀងរៀងខ្លួន សម្រាប់បរិភោគតាមផ្លូវសព្វគ្រប់ហើយ សួរប្ដីថា «អ្នកនឹងយកមនុស្សម្នា រទេះសាលី ទៅប៉ុន្មាន?» ។ អាឡេវឆ្លើយថា «បងមិនយកទៅទេ បងទៅតែម្នាក់ឯង» ។ ឯគំនិតអាឡេវ បានជាមិនចង់យកមនុស្សម្នាទៅ ពីព្រោះគិតចង់បានប្រពន្ធទៀត បើយកមនុស្សតាមក្រែងគេដឹងថាខ្លួនមានប្រពន្ធហើយ នឹងទៅដណ្ដឹងកូនគេទៀត ក្រែងគេមិនឲ្យ ហើយវានិយាយនឹងប្រពន្ធថា «បងធ្លាប់ដើរតែម្នាក់ឯង តែមានមនុស្សម្នា ក្របីគោ រទេះទៅជាមួយផង នឹងធ្វើដំណើរមិនរហ័សទាន់ចិត្ត, ហេតុដូច្នេះបានជាបងមិនចង់យកទៅ» ។ អាឡេវវេចតែប្រាក់និងស្បៀង គ្រាន់នឹងស៊ីតាមផ្លូវ ។ ឯជីដូនផ្ដាំហើយផ្ដាំទៀតថា «បើចៅទៅដល់ម្ដាយឪពុកនៅជាសុខសប្បាយ ចូរចៅឆាប់ត្រឡប់មកវិញណា៎ចៅណា៎!» ។ អាឡេវក៏លាជីដូននិងប្រពន្ធហើយចេញដំណើរទៅ លុះទៅដល់អ្នកង៉េះនិងនាងង៉ោះជាឪពុកម្ដាយហើយក៏យកប្រាក់ទៅជូនម្ដាយឪពុកៗ មានចិត្តត្រេកអរសួរថា «កូនទៅណាបាត់យូរម៉េ្លះ? ម្ដាយឪពុកចេះតែទន្ទឹងមើលផ្លូវកូនតែសព្វថ្ងៃ» ។ អាឡេវប្រាប់ថា «ខ្ញុំទៅគិតការរកស៊ី ត្បិតម៉ែឪឯងមិនគិតរកស៊ីនឹងគេ» ។ អ្នកង៉េះនិងនាងង៉ោះឆ្លើយថា «តាមតែកូនគិតចុះ ចំណែកខាងម្ដាយនិងឪពុក រកស៊ីគ្រាន់តែមាត់ ហើយនិងរក្សាទ្រព្យទុកឲ្យកូន ចូរកូនគិតរកអម្រស់អម្រដោយខ្លួនឯងចុះ » ។ អាឡេវ នៅនឹងម្ដាយឪពុកបានពីរបីថ្ងៃ ក៏លាចេញដើរទៅទៀត លុះទៅដល់ស្រុកធំ វាចូលទៅមើលក្នុងវាំងសព្វគ្រប់ហើយ ចេញមករកមើលផ្ទះនាហ្មឺនសេដ្ឋី ក៏ឃើញសេដ្ឋីម្នាក់មានផ្ទះធំទ្រនំខ្ពស់ មានទ្រព្យសម្បត្តិច្រើន មានរោងរទេះគោក្របីដំរីសេះ មនុស្សម្នាខ្ញុំកំដរពាសពេញ មានច្បារដំណាំជាឧទ្យាន មានជើងផ្កាគ្រប់ជំពូកគ្រប់ពណ៌ដាក់ហែជាជួរក្នុងសួនច្បារ មានត្រីប្រាក់ត្រីមាស មានស្រះដាំដើមឈូកសឈូកក្រហមព្រលិតលំចង់ស្បង្ក័ជដុះពាសពេញ ហើយមានកូនក្រមុំមិនទាន់មានប្ដី ។ អាឡេវមានចិត្តស្រឡាញ់ចង់បាន ក៏ចូលទៅកាន់ផ្ទះសេដ្ឋី ហើយជម្រាបសុំខ្លួននៅធ្វើជាកូនក្មួយ ។ សេដ្ឋី ឃើញអាឡេវមកសុំខ្លួននៅធ្វើជាកូនក្មួយដូច្នោះ ក៏មានចិត្តអាណិតស្រឡាញ់ ហើយសួរថា «ឯងនៅស្រុកណា? ម្ដាយឪពុកនៅស្រុកណា?» ។ អាឡេវជម្រាបសេដ្ឋីថា «ខ្ញុំបាទនៅស្រុកឆ្ងាយណាស់ ឪពុកម្ដាយខ្ញុំបាទមានទ្រព្យរបស់របរខ្ញុំកំដរ គោក្របី ដំរីសេះ ផ្ទះសម្បែងដូចលោកដែរ ប៉ុន្តែគាត់មានជំងឺ ឈឺស្លាប់អស់ហើយ ខ្ញុំបាទតូចចិត្តណាស់ មិនចង់នៅ ត្បិតធ្លាប់មានម៉ែឪ ឥឡូវនៅតែម្នាក់ឯងបានជាខ្ញុំបាទចោលផ្ទះសម្បែង ទ្រព្យរបស់,, ។ មកសុំនៅជាមួយនឹងលោក តាមតែលោកប្រើធ្វើការងារអ្វីៗ ខ្ញុំបាទទទួលទាំងអស់ សេដ្ឋីក៏ព្រមទទួលយកអាឡេវឲ្យនៅ ។ ចាប់ដើមតាំងពីថ្ងៃដែលមកនៅនឹងសេដ្ឋី អាឡេវតែងភ្ញាក់អំពីព្រឹក បោសផ្ទះថែទាំរបស់ទ្រព្យរៀបទុកដាក់តាមទីកន្លែង ហើយខំធ្វើការដូចជារបស់ខ្លួន ។

សេដ្ឋីឃើញអាឡេវឧស្សាហ៍ធ្វើការ ថែទាំរបស់ទ្រព្យមិនមានឲ្យឃ្នើសចិត្ត ក៏រឹតតែស្រឡាញ់ឡើង ឲ្យអាឡេវត្រួតត្រាដាស់តឿនមនុស្សម្នាខ្ញុំកំដរទាំងអស់ រាល់តែវេលាសេដ្ឋីទៅគាល់ស្ដេច បានយកអាឡេវទៅផង លុះទៅជាញឹកញយ អាឡេវស្គាល់ពួកក្រមការនិងកូនក្មួយទាំងអស់ តមកទៀត វាស្គាល់ដល់នាហ្មឺនធំតូច តាំងពីលោកក្រឡាហោម យមរាជ ចក្រីវាំង និងនាហ្មឺនធំតូចឯទៀត ប៉ុន្តែ អាឡេវធ្វើចិត្តជា ទុកជានរណាត្មះតិះដៀលដៀលដូចម្ដេច ក៏មិនចេះខឹងនឹងគេ សូម្បីកូនក្មួយផងគ្នាធ្វើដូចម្ដេចៗក្ដីអាឡេវក៏មិនចេះតបមិនចេះខឹងឡើយ ។ កាលអាឡេវតាមសេដ្ឋីទៅគាល់ស្ដេចហើយមានគេសួរថា «ឯងឈ្មោះអី? » វាប្រាប់ថា «ខ្ញុំឈ្មោះអាឡេវតេវ» ។ពួកនាហ្មឺន តែឃើញអាឡេវទៅហើយ ក៏ហៅថាអាឡេវតេវ តែរាល់គ្នាដូច្នេះឯង ។ ក្រោមមក អាឡេវតេវទៅលេងនៅសាលាជំនុំ ស្ដាប់ចៅក្រមជំនុំជម្រះក្ដីតែសព្វថ្លៃក៏ចេះច្បាប់ទម្លាប់ច្រើន ហើយអាឡេវតេវរើសយកមកសំបុត្រ ដែលគេបោះចោលមានទាំងស្នាមត្រា បោះនៅនោះផង តាំងពីត្រាលោកក្រឡាហោម យមរាជ និងនាហ្មឺនធំតូចទាំងអស់ ដែលមានមាសប្រាក់ច្រើន ហើយវាយកក្រមួនមកសូនធ្វើជាត្រា ហើយវាស់នឹងរង្វង់ត្រាកាកសំបុត្រចាស់ ហើយធ្លាក់ធ្វើឲ្យត្រូវតាមស្នាមត្រាចាស់ទាំងអស់រួចវាធ្វើជាសំបុត្រ សឹងមានឈ្មោះនាហ្មឺនអស់នោះជំពាក់ប្រាក់ខ្លះ ១០០ ណែន ខ្លះ ២០០ ណែន ខ្លះ ៥០០ ណែន គ្រប់តែនាហ្មឺនធំតូចតែរាល់គ្នាទាំងអស់ ហើយបត់ទុកក្នុងហឹបមួយពេញ, បើខ្លួនវាមិននៅ ទៅធ្វើការទីណាក្ដី ឬទៅលេងក្ដីវាយកហឹបនោះទៅផ្ញើនឹងប្រពន្ធសេដ្ឋី ហើយផ្ដាំថា «កុំឲ្យនរណាបើកឲ្យសោះដល់វាវិលមក ក៏ទៅយកហឹបនោះមកវិញ ធ្វើដូច្នេះជារឿយៗ ។

លុះដល់ថ្ងៃក្រោយទៀត អាឡេវតេវរៀបទៅធ្វើការ ក៏យកហឹបទៅផ្ញើនឹងប្រពន្ធសេដ្ឋី ហើយផ្ដាំថា «អ្នកប្រយ័ត្នរក្សាទុកឲ្យល្អ កុំឲ្យនរណាបើកមើលលេង» ហើយវាក៏ទៅធ្វើការទៅ ។ ឯប្រពន្ធសេដ្ឋី នឹកឆ្ងល់នឹងហឹបអាឡេវតេវណាស់ ក៏យកហឹបនោះមកបើកមើល ឃើញសំបុត្រពេញក្នុងហឹប ហើយលាមើលសំបុត្រអស់នោះ បានឃើញសេចក្ដីសំបុត្រថា «ពួកនាហ្មឺន ជំពាក់ប្រាក់» សឹងមានចំនួនគ្រប់គ្នាអស់ ហើយបោះត្រាផង ។ លុះរើមើលសំបុត្រទាំងអស់ ឃើញសុទ្ធតែនាហ្មឺនជំពាក់ប្រាក់ជាច្រើនណាស់ដូច្នោះ ក៏យកហឹបសំបុត្រទៅបង្ហាញសេដ្ឋីជាប្ដី ។ ឯសេដ្ឋីបានឃើញសំបុត្រអាឡេវតេវសព្វគ្រប់ហើយ ក៏និយាយនឹងប្រពន្ធថា «កាលអាឡេវតេវវាមកនៅនឹងយើងនោះ អញបានសួរពីម្ដាយឪពុកនៅឯណា វាប្រាប់ថា គ្មានម្ដាយឪពុកទេ ស្លាប់អស់ហើយៗ វាប្រាប់អញថា កាលដែលម្ដាយឪពុកវានៅរស់នៅឡើយនោះ មានទ្រព្យសម្បត្តិដូចជាយើងនេះដែរ ឥឡូវនេះ មកឃើញសំបុត្រអស់នាហ្មឺនជំពាក់ប្រាក់វាច្រើនម៉េ្លះនេះ សឹងត្រូវនឹងពាក្យវានិយាយពីមុននោះប្រាកដមែន គំនិតប្រាជ្ញាវា សមជាមនុស្សមានពូជ មួយទៀត ការងារទាំងអស់ក្នុងផ្ទះយើងសព្វថ្ងៃនេះ ក៏បានវាជួយដាស់តឿនថែទាំមើលរក្សា ដឹងបាត់ ដឹងគង់ដឹងខូច ដឹងជា មានតែវាហ្នឹងហើយទុកដូចជាកូន ឥឡូវកូនស្រីយើងមួយនេះ ពេញក្រមុំល្មមមានប្ដីហើយ ពួកស្ដេចនាហ្មឺនមកដណ្ដឹងចង់បានជាច្រើនណាស់ហើយ យើងមិនត្រូវចិត្ត បានជាយើងមិនព្រមឲ្យ ឥឡូវនេះបើយើងឲ្យអាឡេវតេវនោះ យើងខ្មាសគេណាស់ ត្បិតអាឡេវតេវនោះ វាជាមនុស្សកំព្រាក្បាលមួយ មកនៅស្រុកអាយ គ្មាននរណាស្គាល់ពូជពង្សវង្សាជាល្អ ឬអាក្រក់ យើងនឹងឲ្យកូនយើងជាប្រពន្ធទៅ ក្រែងខ្មាសគេ បើយើងមិនឲ្យកូនយើងជាប្រពន្ធវា ដូចជានឹកស្ដាយ ត្បិតគំនិតមារយាទវាជាមនុស្សល្អ ជួយឈឺឆ្អាលក្នុងការងារយើង ដូចជាការងាររបស់ខ្លួនវាដែរ ដំណើរនេះក្របើគិតណាស់» ។ ឯប្រពន្ធសេដ្ឋីឆ្លើយឡើងថា «ត្រង់កិច្ចដែលធ្វើមិនឲ្យខ្មាសគេនោះវាងាយទេ យើងនឹងរៀបការក្នុងវេលាយប់ ហើយរៀបបន្តិចបន្តួចសោះតែខាន កុំឲ្យខ្មោចព្រៃខឹង យើងផ្សំផ្គុំឲ្យជាប្ដីប្រពន្ធនឹងគ្នាទៅ! បើយូរទៅហើយទើបគេដឹងនោះ យើងក៏អស់ខ្មាសគេហើយ! ពីព្រោះវាមានបំណុលវាក៏ច្រើនដែរ» ។ ហេតុតែព្រេងមាន សំណាងរបស់អាឡេវនឹងកូនក្រមុំសេដ្ឋីនោះ ត្រូវបានគ្នាជាប្ដីប្រពន្ធ សេដ្ឋីគិតឃើញព្រមដូចពាក្យប្រពន្ធពន្យល់ ក៏ព្រមឲ្យកូនក្រមុំជាប្រពន្ធអាឡេវតេវ ហើយហៅអាឡេវតេវប្រាប់ថា តាំងពីថ្ងៃដែលឯងមកនៅនឹងអញៗមើលទៅគំនិតមារយាទចិត្តថ្លើមឯង ឈឺឆ្អាលក្នុងការងារអញដូចជាកូន, អញបង្កើតបើដូច្នោះ អញឲ្យកូនក្រមុំអញជាប្រពន្ធឯង» ។ អាឡេវតេវឮសេដ្ឋីប្រាប់ថា ឲ្យកូនក្រមុំជាប្រពន្ធដូច្នោះ ក៏មានចិត្តត្រេកអរណាស់ ។ សេដ្ឋីក៏ហៅកូនក្រមុំមករៀបសំពះមេបាចាស់ទុំ រៀបសែនព្រេនតាមសណ្ដាប់បុរាណ ផ្សំផ្គុំអាឡេវតេវនិងកូនក្រមុំជាប្ដីប្រពន្ធគ្នាទៅ ។
លុះការរួចបានពីរបីថ្ងៃ ប្រពន្ធអាឡេវតេវទៅគាល់ស្ដេចឯក្នុងវាំង បាននិយាយប្រាប់អាឡេវតេវជាប្ដីឲ្យដឹង ។ ឯអាឡេវក៏និយាយផ្ដាំប្រពន្ធថា «អញទៅចាំនៅសាលាជំនុំ បើនាងឯងឃើញអញបោយដៃហៅ ត្រូវនាងឯងលើកជើងពានស្លា មកលុតជង្គង់ហុចពានស្លានោះឲ្យអញ, អញទទួលយកហើយ នាងឯងសំពះត្រឡប់ទៅវិញចុះ » ។ អាឡេវតេវ លុះនិយាយផ្ដាំប្រពន្ធសព្វគ្រប់ហើយ ក៏ស្លៀកសំពត់ចាស់ពាក់អាវចាស់ ដូចកាលធ្វើការពីមុន ហើយទៅអង្គុយលេងនៅសាលាជំនុំ ។ ពួកនាហ្មឺនសព្វមុខមន្ត្រី ចៅក្រមសាលា ភ្នាក់ងារក្រមការ ឃុនហ្មឺន មហាតលិកមកពាសពេញ ឃើញអាឡេវតេវអង្គុយនៅសាលា នាហ្មឺនខ្លះត្បកក្បាល ខ្លះទះខ្នងខ្លះទាញដៃ ខ្លះឲ្យអាឡេវធ្វើត្លុកក្រមាច់លេង ត្បិតធ្លាប់លេងពីមុនមកដូច្នេះឯង ។ ឯអាឡេវតេវជាមនុស្សមានប្រាជ្ញា ក្រមាច់កំប្លែងលេងឲ្យគេចូលចិត្ត មិនចេះខឹងនឹងនរណាទេ ទោះនាហ្មឺនសព្វមុខមន្ត្រី ឃុនហ្មឺន មហាតលិក នូវក្រមការភ្នាក់ងារ ប្រើវាដូចម្ដេចក្ដី លេងដូចម្ដេចក្ដី ក៏មិនចេះខឹង មិនចេះប្រកែកឲ្យអ្នកណាអាក់អន់ចិត្ត តាំងតែពីដើមមកដូច្នេះឯង ហើយពួកនាហ្មឺនមិនដឹងជាអាឡេវតេវបានកូនក្រមុំសេដ្ឋីមកធ្វើជាប្រពន្ធផង ស្មានថាអាឡេវតេវជាមនុស្សផ្ដេសផ្ដាស ដើរសុំទានគេស៊ីរកទីលំនៅគ្មាន បានជានាំគ្នាមាក់ងាយវា ។ លុះដល់កូនសេដ្ឋី ជាប្រពន្ធអាឡេវតេវជិះអង្រឹងស្នែង ហើយមានមនុស្សម្នាខ្ញុំកំដរ កាន់ប្រអប់មាសប្រាក់ ដើរពាសពេញផ្លូវមក នាហ្មឺនទាំងអស់ក៏និយាយថា «ហ្ម ! មើលកូនក្រមុំសេដ្ឋីល្អណាស់ ដើរចូលក្នុងវាំង» នាហ្មឺនខ្លះលាន់មាត់ថា «ល្អមែន! កូនស្ដេចកូននាហ្មឺនដណ្ដឹងជាច្រើនហើយតែមិនបាន» ។ ឯអាឡេវតេវឮនាហ្មឺននិយាយគ្នាថា «កូនស្ដេច កូននាហ្មឺនដណ្ដឹងកូនក្រមុំ សេដ្ឋីមិនព្រមឲ្យ» ដូច្នោះ ក៏ឆ្លើយឡើងថា «បើអស់លោកថា ដណ្ដឹងកូនក្រមុំសេដ្ឋីឲ្យកូនលោកមិនបាន លោកចាំមើលខ្ញុំបាទវិញចុះ វេលាកូនក្រមុំសេដ្ឋីចេញមក អំពីក្នុងវាំង ខ្ញុំបាទនឹងហៅឲ្យចូលមក ហើយឲ្យយកស្លាមកឲ្យខ្ញុំបាទទទួលទាន លោកហ៊ានភ្នាល់ទេ?» ។ ពួកនាហ្មឺន ឮអាឡេវតេវថាដូច្នោះ មិនជឿ ត្បិតមិនដឹងជាសេដ្ឋីឲ្យកូនក្រមុំទៅជាប្រពន្ធអាឡេវតេវសោះ ។ មួយទៀតពួកនាហ្មឺនទាំងនោះ ធ្លាប់តែដឹងថា អាឡេវតេវជាមនុស្សក្រមាចលេងផ្ដេសផ្ដាសតែដោយផ្ទះនាហ្មឺន បានជាមាក់ងាយវាខ្លាំងណាស់ ហើយមិនដឹងជាអាឡេវតេវមានប្រាជ្ញាច្រើនដល់ម្ល៉ឹងសោះ ទើបហ៊ាននាំគ្នានិយាយភ្នាល់នឹងអាឡេវតេវថា «បើឯងហៅកូនក្រមុំសេដ្ឋីចូលមកយកស្លាម្លូមកឲ្យឯងស៊ីបាន អញហ៊ានភ្នាល់នឹងឯង ប៉ុន្តែឯងគ្មានអ្វីដាក់ភ្នាល់នឹងអញទេ» ។

អាឡេវតេវ ឮពួកនាហ្មឺនថាដូច្នោះ ក៏ឆ្លើយឡើងថា «លោកកុំព្រួយប្រសាសន៍នឹងខ្ញុំបាទ បើខ្ញុំបាទចាញ់លោក ខ្ញុំបាទធ្វើសំបុត្រនៅបម្រើជាខ្ញុំលោកដល់អស់ជីវិត តាមចិត្តលោកប្រើធ្វើអ្វី ខ្ញុំបាទទទួលធ្វើទាំងអស់» ។ នាហ្មឺនសព្វមុខមន្ត្រីទាំងអស់ ឮអាឡេវតេវថាដូច្នោះ ក៏អរគ្រប់គ្នា ដោយចង់បានអាឡេវតេវមកធ្វើជាខ្ញុំតែរៀងៗខ្លួន ត្បិតវាចេះនិយាយភូតភរក្រមាច់កំប្លែងលេង គ្រាន់សប្បាយដោយសារវា, មួយទៀតមាក់ងាយអាឡេវតេវថា ជាមនុស្សចោលម្សៀតធ្វើម្ដេចនឹងហៅកូនសេដ្ឋីឲ្យចូលមកបាន ហើយនិយាយគ្នាថា “យើងយកអាឡេវតេវធ្វើជាខ្ញុំ គ្រាន់និយាយភូតភរក្រមាច់លេង ហើយយើងចែកគ្នាប្រើលេងសប្បាយ, ចិត្តវាចុះ ត្បិតវាមុខជាចាញ់យើងហើយ” ។ អាឡេវតេវនិងពួកនាហ្មឺនធ្វើសំបុត្របង្កាន់ដៃភ្នាល់តាមដំណើរសព្វគ្រប់ហើយ ទើបពួកនាហ្មឺនប្រាប់អាឡេវតេវថា “ឯងចង់បានមាសប្រាក់ប៉ុន្មាន? ដំរីចងកូប សេះចងអាន ទាំងគ្រឿងដែលជិះមកប៉ុន្មាន ចូរដាក់ក្នុងសំបុត្រតាមចិត្តឯងចុះ” ។ អាឡេវតេវក៏សរសេរដាក់ក្នុងបង្កាន់ដៃដែលភ្នាល់គ្នាឲ្យខាងតែច្រើន ទាំងមាសទាំងប្រាក់ ទាំងដំរី ទាំងសេះ គ្រប់គ្រឿង ហើយជូនទៅពួកនាហ្មឺនឲ្យបោះត្រា រួចទទួលយកមកវេចមួយសម្ពាយក្រវាត់ទក ហើយទៅអង្គុយចាំនៅមាត់ទ្វារសាលា បន្តិចឃើញកូនសេដ្ឋីជាប្រពន្ធវាចេញពីក្នុងវាំង វាក៏បោយដៃហៅថា “នាងយកស្លាមកឲ្យបងស៊ី” ។ កូនសេដ្ឋី ឮប្ដីហៅឲ្យយកស្លាមកដូច្នោះក៏ម្នីម្នាចុះពីអង្រឹងស្នែង ហើយដាក់ស្លាលើជើងពានយកមកឲ្យប្ដី ។ អាឡេវតេវក៏ទទួលយកស្លាស៊ី ហើយនាំប្រពន្ធនូវកំដរ ឡើងជិះសេះដំរីដែលតែងគ្រឿងគ្រប់ស្រាប់ ទៅកាន់ផ្ទះសេដ្ឋីជាឪពុកក្មេក ។ អាឡេវតេវនិយាយផ្ដាំខ្ញុំកំដរថា “បើលោកឪពុកលោកម្ដាយ ឬអ្នកឯណាជាមនុស្សនៅក្នុងផ្ទះក្តី ឬអ្នកជិតខាងក្ដី គេសួរថាបានសេះដំរីពីណាមក? ឲ្យជម្រាបឲ្យប្រាប់គេថា «ទារបំណុលអំពីគេ” ។ ឯពួកនាហ្មឺនសព្វមុខមន្ត្រី ក្រមការ ភ្នាក់ងារ នូវឃុនហ្មឺន មហាតលិក ដែលភ្នាល់ចាញ់អាឡេវតេវ ស្រាប់តែភ័យ ភ្នែកសរៀងខ្លួន ស្ដាយរបស់ទ្រព្យ និងដំរីសេះជាជំនិះ ធ្លាប់ជិះជាលម្អត្រូវចិត្ត សុទ្ធសឹងតែគ្រឿងមាសនិងប្រាក់ពន់ពេក ហើយនិយាយគ្នាថា «យើងបង់គំនិតអាឡេវតេវហើយជាន់នេះ” ? ឯអាឡេវតេវនិងប្រពន្ធខ្ញុំកំដរ ជិះដំរីសេះមានកូបមានអាន នូវគ្រឿងប្រដាប់សុទ្ធសឹងតែមាសនិងប្រាក់ ។ លុះទៅដល់ផ្ទះហើយ សេដ្ឋីជាឪពុកក្មេកម្ដាយក្មេក នូវអស់មនុស្សម្នា ភ្នាក់ងារក្នុងផ្ទះឃើញដំរីសេះពាសពេញដូច្នោះ ក៏នឹកឆ្ងល់ហើយសេដ្ឋីប្រើមនុស្សឲ្យទៅសួរអាឡេវតេវៗ ក៏ប្រាប់ថា “ទារបំណុលអំពីគេមក” ។ សេដ្ឋីជាឪពុកក្មេកម្ដាយក្មេកក៏និយាយគ្នាថា “យើងអស់ខ្មាសគេហើយ” ។ ចាប់ដើមពីថ្ងៃនោះមក សេដ្ឋីប្ដីប្រពន្ធ ក៏រឹតតែស្រឡាញ់អាឡេវតេវលើសអំពីមុនទៀត ។ អាឡេវតេវ ក៏ទៅទារប្រាក់ពីពួកនាហ្មឺនសព្វមុខមន្ត្រីតែសព្វថ្ងៃ ជញ្ជូនយកមក ហើយវាគិតធ្វើការរកស៊ី ជួសសេដ្ឋីជាឪពុកក្មេកម្ដាយក្មេក មិនឲ្យព្រួយចិត្តគ្រប់ជំពូក ។ នៅយូរមក សេដ្ឋីចាស់ជរា អស់អាយុទៅ អាឡេវតេវ ក៏បានជាសេដ្ឋីធំក្នុងនគរនោះឯង ។

ត្រុកៗ អ្នកស្រុកមើលងាយរលាស់គូថខ្ជាយ មានឱដ្ឋមានភ័ន្ត

ប្រភទ៖ ប្រជុំរឿងព្រេងខ្មែរ ភាគ ២ ទំព័រ ៨៨-១០៨

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *