របៀបមើលទឹកអប់ប្រើសម្រាប់ពេលថ្ងៃ និងពេលយប់

លោកអ្នកប្រហែលជាមិនដឹងថា ពណ៌នៃនៃដបទឹកអប់ដែលអ្នកប្រើរាល់ថ្ងៃបានបង្កប់អត្ថន័យនៃការប្រើប្រាស់របស់វា។

ប្រសិនបើអ្នកគ្រាន់តែធ្វើដំណើរទៅក្រៅ ទៅខេត្ត ទៅធ្វើការ ឬទៅលេងឆ្នេរសមុទ្រ សូមសាកល្បងប្រើទឹកអប់ដែលមានក្លិនសម្រាប់ពេលថ្ងៃ។ ប្រសិនបើអ្នករៀបចេញទៅជួបមនុស្សជាទីស្រលាញ់ ឬចេញទៅអាហារពេលល្ងាច អ្នកអាចប្រើក្លិនក្រអូបសម្រាប់ពេលយប់ជំនួសវិញ។ ជាធម្មតានៅលើស្លាកសញ្ញារបស់ទឹកអប់នឹងមានបញ្ជាក់ថាក្លិនសម្រាប់ ពេលព្រឹក ឬពេលយប់។

ប្រសិនបើស្លាកសញ្ញាមិនបានបញ្ជាក់ជាក់លាក់ថាប្រើនៅពេលណានោះទេ លោកអ្នកអាចពិនិត្យមើលតាមរយៈពណ៌នៃកញ្ចប់ទឹកអប់។ លឿងស្រាល និងពណ៌ផ្កាឈូកមានន័យថាប្រើសម្រាប់និទាឃរដូវ (រដូវសឹ្លកឈើលាស់) ហើយជាទូទៅគឺមានក្លិនក្រអូបដែលប្រើប្រាស់សម្រាប់⁣ពេលព្រឹក និងរសៀល។ ពណ៌ខៀវចាស់ ក្រហម ឬពណ៌ស្វាយបង្ហាញពីក្លិនក្រអូបសម្រាប់ពេលយប់។

ក្លិនក្រអូបសម្រាប់ពេលរាត្រីត្រូវបានបាញ់ជាទូទៅនៅលើស្មា ឆ្អឹងដងកំបិតជិតតំបន់ក។ នេះគឺដោយសារតែវាជាប់មិនយូរប៉ុន្មានទេ បើអ្នកចង់បានផលភ្លាមៗ ក្នុងករណីនេះត្រូវប្រើជាតិសំណើមបន្ថែមដើម្បីទទួលបានក្លិនក្រអូបបានយូរ។


ជាធម្មតាទឹកអប់សម្រាប់ពេលព្រឹក គួរតែបាញ់ត្រង់ត្រគាកឬម្តុំជង្គង់។ ធ្វើដូចនេះអាចជួយរក្សាក្លិនអោយនៅបានយូរ ព្រោះថាបើអ្នកបាញ់នៅតំបន់ខាងលើ ញើសរបស់អ្នកនឹងលុបបំបាត់ខ្លិនទឹកអប់អ្នកភ្លាម ឬក៏អាចប្រើជាតិសំណើមបន្ថែមមួយចំនួនដើម្បីឱ្យក្លិនក្រអូបបានកាន់តែល្អ។

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!