ជឿអត់ថាមានខ្មោចលង នៅព្រលានយន្តហោះ ភូកេត

មើលដូចជាមនុស្សកំពុងតែដើរក្នុងល្បឿនលឿនជាងមនុស្សធម្មតា នៅផ្លូវដំណើរដែលភ្ជាប់ទៅយន្តហោះ ដែលនៅទុកចោល!

មានមនុស្សជាច្រើនដែលមិនជឿថានៅលើពិភពលោកយើងមានខ្មោច ដោយសារតែខ្វះភស្តុតាងពិតជាក់ស្តែង ដូចជារូបភាព និងវីដេអូជាដើម។ ប៉ុន្តែវីដេអូនេះពិតជានឹងធ្វើឱ្យអ្នកដែលមិនជឿថាលើលោកមានខ្មោច និងត្រឡប់មកពិចារណាវិញម្តងទៀត!

Aerobridge គឺឧបករណ៍ភ្ជាប់ ដែលអាចភ្ជាប់ពីច្រកអាកាសយានដ្ឋាន ទៅយន្តហោះ ហើយក្នុងករណីខ្លះពីច្រកមួយទៅទូកឬកប៉ាល់ផ្សេងៗ ជាដើម។ ទោះជាយ៉ាងណាក៏ដោយវីដេអូនេះបង្ហាញពី Aerobridge ដែលនៅទុកចោលមួយដែលកំពុងបើកភ្លើងពីខាងក្នុង ដោយមានស្រមោលមនុស្សកំពុងតែដើរទៅក្នុងទៅរកច្រកចេញដែលមានមិនមានអ្វីតភ្ជាប់ ហើយក៏មិនឃើញស្រមោលនោះបន្តទៀតដែរ!

វីដេអូឃ្លីបដ៏អាថ៌កំបាំងនេះត្រូវបានបង្ហោះតាមហ្វេសប៊ុកដោយអ្នកប្រើប្រាស់ម្នាក់ឈ្មោះ រីឆាត ខេ ដែលមានចំណងជើងថា “វីដេអូចំលែកនេះថតនៅឯព្រលានយន្តហោះអន្តរជាតិភូកេត ច្រកលេខ 206 នៅប្រទេសថៃ។ វាមើលទៅដូចជាពិតខ្លាំងណាស់សំរាប់ខ្ញុំ! ”

វីដេអូនេះត្រូវបានធ្វើឱ្យមានភាពរន្ធត់ថែមទៀតជាមួយនឹងមនុស្សដែលដើរលឿនជាងមនុស្សធម្មតា និងមនុស្សម្នាក់ក៏អាចត្រូវបានគេមើលឃើញថាឈប់ហើយសម្លឹងមើលមនុស្សដែលកំពុងថតវីដេអូ។ ហើយមើលទៅមិនដឹងថាមនុស្សទាំងអស់នោះពួកគេមកពីណាពិតប្រាកដនោះទេ។

ទោះយ៉ាងណាក៏ដោយអ្នកនិយមលេងអ៊ីនធឺណិតខ្លះសង្ស័យថាវីដេអូនេះត្រូវបានគេកែសម្រួល។ វីដែអូដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះត្រូវបានគេចែករំលែកស្ទើរតែ 45.000 ដង។

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *