ស្វាមីអាយុ ១៦ ឆ្នាំបង្ខាំងប្រពន្ធអាយុ ៧១ ទុកព្រោះខ្លាច!!!!

យើងតែងតែនិយាយថា នៅពេលដែលអ្នកស្រលាញ់នរណាម្នាក់ដោយស្មោះនោះ​ អ្នកនឹងមិនខ្វាយខ្វល់ពីអ្វីទាំងអស់ ទោះល្អ ឬក៏អាក្រក់ក៏ដោយអ្នកទទួលយកទាំងអស់។ ការទទួលយកគុណវិបត្តិនៃដៃគូរបស់អ្នកគឺជាអ្វីដែលគូស្វាមីភរិយាត្រូវការ។ ទោះជាយ៉ាងណាក៏ដោយសេចក្តីស្រឡាញ់របស់គូស្វាមីភរិយានេះបានធ្វើឱ្យមនុស្សជាច្រើនគិតថា ជារឿងដែលមិនអាចទៅរួចឡើងនៅទូទាំងពិភពលោកយើងនេះ។ មានពាក្យមួយដែលនិយាយថា “អាយុគ្រាន់តែតួលេខ” ហើយគូស្វាមីភរិយានេះគឺជាភស្តុតាងដែលបញ្ជាក់អំពីពាក្យនេះ ។

Selamat Riayadi អាយុ 16 ឆ្នាំបានអះអាងថាគាត់ពិតជាបានស្រឡាញ់កូនក្រមុំអាយុ ៧១ ឆ្នាំរបស់គាត់ Rohaya ដោយស្មោះស្មគ្រមែន ។


គូស្នេហ៍មួយគូនេះបានរៀបការនៅភូមិ Karangendah ភាគខាងលិចនៃខេត្ត Sumatra ប្រទេសឥណ្ឌូនេស៊ី ហើយគូស្នេហ៍មួយគូនេះបាននិយាយថាស្នេហារបស់ពួកគេខ្លាំងពេកហើយពួកគេនឹងធ្វើអត្តឃាតរួមគ្នាប្រសិនបើពិធីមង្គលការមិនត្រូវបានផ្តល់ឱ្យដោយសារតែពួកគេស្រឡាញ់គ្នាយ៉ាងខ្លាំងមិនអាចអត់បាន។ ប្រសិនបើមួយក្នុងចំណោមពួកគេស្លាប់នោះ ម្នាក់ទៀតនិងសម្លាប់ខ្លួនតាម”។

អាយុអប្បបរមាផ្លូវការសម្រាប់ក្មេងប្រុសរៀបការនៅប្រទេសឥណ្ឌូនេស៊ីគឺ ១៩ ឆ្នាំ ប៉ុន្តែចន្លោះប្រហោងមួយអនុញ្ញាតឱ្យអាពាហ៍ពិពាហ៍ណាមួយនៅក្នុង ‘បទដ្ឋានសាសនា’ អាចប្រារព្វទៅបាន តែយើងមិនប្រាកដថាអាពាហ៍ពិពាហ៍នេះត្រូវបានគេស្វាគមន៍ឬទេ។

មនុស្សជាច្រើនមានការសង្ស័យអំពីអាពាហ៍ពិពាហ៍ ប៉ុន្តែប្តីប្រពន្ធនេះបានធានាប្រាប់គ្រប់គ្នាថាពួកគេពិតជាស្រឡាញ់គ្នា។ មានពាក្យចចាមអារ៉ាមជាច្រើនទៀតនិយាយថានៅពេលដែល Selamat ចាកចេញពីផ្ទះនោះគាត់នឹងចាក់សោរ Rohaya អោយនៅផ្ទះ ព្រោះគាត់ភ័យខ្លាចថាបុរសដទៃទៀតអាចយកនាងចេញពីគាត់។

អាពាហ៍ពិពាហ៍នេះ ត្រូវបានគេជឿថាមិនមែនធ្វើឡើងព្រោះតែលុយនោះទេ ពីព្រោះថាប្តីប្រពន្ធទើបរៀបការថ្មីថ្មោងនេះសុទ្ធតែក្រីក្រដូចគ្នា។ ប្តីប្រពន្ធនេះក៏ស្រមៃចង់បានគ្រួសារនិងកូនចៅរបស់ពួកគេផ្ទាល់នៅថ្ងៃអនាគតផងដែរប្រសិនបើអាចធ្វើទៅបាន។

សម្រាប់ថ្លៃបណ្ណាការដែលគ្រួសារ Selamat បង់អោយខាងស្រីនោះគឺ ២០ ដុល្លារ។

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!