តារាម៉ូដែលនេះត្រូវបានគេដាក់ឈ្មោះថា “ព្រះមហាក្សត្រីនៃ!!!!!

នៅក្នុងសង្គមនាពេលបច្ចុប្បន្ននេះភាពស្រស់ស្អាតគឺគេអោយនិយមថា ការមានស្បែកស្រស់ស្អាត និងរាងកាយស្គម។ មនុស្សកាន់តែច្រើនកំពុងជួបការលំបាកក្នុងការទទួលបាននូវស្បែកស្អាតជាងមុន ដោយសារប្រើប្រាស់ផលិតផលថែរក្សាសម្ផស្សច្រើនប្រភេទពេកធ្វើអោយខូចស្បែករបស់ពួកគេ។ ដោយឡែកសម្រាប់ជនជាតិ Caucasians វិញ ពួកគេចំណាយពេលជាច្រើពេលនៅក្រោមព្រះអាទិត្យដើម្បីទទួលបានស្បែករលោង។

Nakim Gatwech ដែលជាតារាម៉ូដែលស៊ូដង់ខាងត្បូងបាននិយាយថាស្បែកខ្មៅរបស់នាងគឺជាអ្វី ដែលធ្វើឱ្យនាងមានភាពដាច់ដោយឡែកពីគេនិងមានភាពលេចធ្លោក្នុងចំណោមអ្នកដទៃ។ តារាម៉ូដកំពុងពេញនិយមអាយុ 24 ឆ្នាំដែលបច្ចុប្បន្នរស់នៅ Minneapolis រដ្ឋ Minnesota និយាយថាពណ៌ស្បែករបស់នាងគឺជាអ្វីដែលតំណាងឱ្យនាងមកពីណាហើយនាងជឿថាវាគ្មានអ្វីគួរឱ្យខ្មាសឡើយ។


ទោះបីជានាងទទួលបានការឆ្លើយតបជាវិជ្ជមាននិងការកោតសរសើរពីអ្នកគាំទ្ររបស់នាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក៏ដោយ ក៏នាងបានអះអាងថាមនុស្សជាច្រើនបានសម្លឹងមើលនាងដោយធ្វើការវិនិច្ឆ័យមិនល្អនៅពេលដែលនាងចេញទៅ។ ជាការពិតណាស់មានអ្នកបើកបរតាក់ស៊ីម្នាក់និយាយថា នាងគួរព្យាយាមបកស្បែករបស់នាង។

នាងគ្រាន់តែឆ្លើយតបនៅលើគណនី Instagram របស់នាងថា «ខ្មៅគឺលេចធ្លោ ខ្មៅគឺស្រស់ស្អាត ខ្មៅគឺជាជាមាស» កុំទុកឱ្យស្តង់ដារអាមេរិក បំផ្លាញព្រលឹងអាព្រិចរបស់អ្នក” ។


បច្ចុប្បន្ននេះនាងត្រូវបានគេដាក់ឈ្មោះថា “ក្សត្រីនៃភាពងងឹត” ជាងារមួយដែលនាងសប្បាយចិត្តទទួលយកថា «ស្បែករបស់ខ្ញុំស្រូបយកកាំរស្មីព្រះអាទិត្យ ហើយសក់របស់ខ្ញុំប្រឆាំងនឹងទំនាញផែនដី»។ ឥឡូវនេះអ្នកអាចប្រាប់ខ្ញុំថាទាំងអស់នេះមិនមែនជាវេទមន្ត! ”

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *