គួរអោយអាណិត ក្មេងតូចអាយុ ១ ឆ្នាំ ៧ខែ!!!!!

ខេត្តកណ្តាល៖ នៅថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០១៧ ម៉ោងប្រហែល ២២ និង ២០នាទីមានករណី ឆក់ចរន្តអគ្គីសនី(ស្លាប់) នៅចំណុចក្នុងផ្ទះកៀនទ្វារ ខាងមុខ ភូមិ ត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ក្មេងរងគ្រោះ ឈ្មោះ ឆុំ រតនី ភេទប្រុស អាយុ១ឆ្នាំ៧ខែ ជន ជាតិខ្មែរ នៅក្នុងបន្ទុកឪពុកម្តាយ នៅភូមិ ឃុំ ស្រុកកើតហេតុខាងលើ។

មូលហេតុនៃការឆក់ស្លាប់នេះ តាមការបំភ្លឺម្តាយឈ្មោះ ជា ឡែន ភេទស្រីអាយុ ៣៦ឆ្នាំ មុខរបរកសិករ បានឲ្យដឹងថា កូនរបស់គាត់បានដើរលេងពេញក្នុងផ្ទះហើយគាត់ដេក លេងលើគ្រែនៅមុខបន្ទប់ក្នុងផ្ទះ ស្រាប់តែឮ កូនស្រែយ៉ៃ គាត់ក៏ក្រោកពីលើគ្រែ ក្រឡេកឃើញកូនដួលផ្កាប់មុខ ទៅលើធុងដាក់សម្ភារៈ ពេលនោះគាត់ក៏ទៅលើកកូនឡើងឃើញដៃ កាន់ដែក កាំម៉ូតូ ពេលនោះកូនក៏បាត់មាត់ ហើយ ក៏នាំគ្នាយកក្មេងរងគ្រោះទៅមន្ទីរពេទ្យសម្ភព ម៉ិញ វុទ្ធីបែកចាន ទៅដល់លោកគ្រួពេទ្យពិនិត្យថា ក្មេងរងគ្រោះបានស្លាប់ទៅហើយ ក្រុមគ្រួសារក្មេង រងគ្រោះក៏យកសាកសពមកផ្ទះវិញ។

តាមការសន្និដ្ឋានរបស់លោកគ្រូពេទ្យក្មេងរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គីសនីសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាប្រពៃណី។

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *