ពូកែចៅៗ អត់មកលេង លោកតាម្នាក់បានធ្វើរឿងដ៏អស្ចារ្យសម្រាប់ចៅៗ គាត់

អាងហែលទឹករបស់គាត់មានជម្រៅ 4 ម៉ែត្រ នឹងនៅកន្លែងខ្លះមានជម្រៅរាក់គឺទុកសម្រាប់ឱ្យក្មេងៗ⁣ លេងសប្បាយ។

Jerry និង Marina Leussink ជាម្ចាស់កសិដ្ឋាន និងជាគ្រួសារដ៏ធំមួយនៅ Alberta ប្រទេសកាណាដា។ ប៉ុន្ដែក្រុមគ្រួសាររបស់ពួកគេដែលភាគច្រើនជាកូនក្មេងមិនសូវចូលចិត្ដចំណាយពេលនៅកសិដ្ឋានរបស់ពួកគាត់ទេ។ ដូច្នេះដើម្បីធ្វើឱ្យកសិដ្ឋានជាកន្លែងលំហែកាយគ្រួសារដ៏ល្អឥតខ្ចោះពួកគាត់បានសម្រេចចិត្ដប្តូរកសិដ្ឋានរបស់គាត់ជាអាងទឹកដ៏ធំមួយដែលអាចឲ្យកុមារនិងមនុស្សពេញវ័យអាចរីករាយនឹងពេលវេលារបស់ពួកគេ។

ដោយមានជំនួយពីមនុស្សជាង 12 នាក់ហើយមានការខិតខំ និងការធ្វើផែនការជាច្រើនលោក Jerry អាចទទួលបានជោគជ័យក្នុងការដាក់អាងទឹកទម្ងន់ 1,2 លានលីត្រដោយជោគជ័យ។ អាងនេះក៏មានខ្សែក្រវ៉ាត់ប្រវែង 30 មិល្លីម៉ែត្រដើម្បីរក្សាការពារកុមារឱ្យមានសុវត្ថិភាពនៅពេលពួកគេហែលទឹកលេង។ ផ្នែកមួយនៃអាងហែលទឹករបស់គាត់គឺមានជម្រៅ ៤ ម៉ែត្រជាង និងមានផ្នែកដែលរាក់ៗ ទុកសម្រាប់កុមារធ្វើការកំសាន្តលេងដោយសុវត្ថិភាព។

ទោះជាយ៉ាងណាក៏ដោយ សារាយបានកំពុងចាប់ផ្តើមឈ្លានពានអាងហែលទឹករបស់ពួកគាត់ ដែលជំរុញឱ្យ Jerry រកវិធីដើម្បីសម្អាតអាងហែលទឹករបស់ពួកគេ។ សព្វថ្ងៃនេះ Jerry និង Marina ប្រើប្រាស់ក្លរីនដើម្បីសំអាតអាងហែលទឹករបស់ពួកគេហើយជាប្រចាំសង្អាតអាងទឹករបស់ពួកគាត់ដោយប្រើប្រព័ន្ធបូមទឹកធំមួយ។

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *