ជំងឺលើសជាតិខ្លាញ់ក្នុងសសៃឈាម៖ តើគួរបារម្ភ ឫទេ?

ការលើសជាតិខ្លាញ់ (Cholesterol) ក្នុងសសៃឈាមជាមូលហេតុចម្បងមួយនៃជំងឺស្ទះសសៃឈាមបេះដូង (Coronary artery disease) និង ស្ទះសសៃឈាមខួរក្បាល (Ischemic stroke) ដែលបណ្តាលឲ្យបាត់បង់ជីវិតបានយ៉ាងងាយ។

ក) មូលហេតុបង្កររួមមាន៖

– កត្តាតំណពូជ
– ជំងឺទឹកនោមផ្អែម
– ជំងឺលើសឈាម ឫលើសសំពាធឈាម
– ជំងឺខ្វះអ័រម៉ូនទីរូអីត
– ថ្នាំមួយចំនួនដែលបង្កឲ្យលើស Cholesterol

ខ) រោគសញ្ញានៃជំងឺនេះអាចស្តែងជា៖

– ការស្ទះសសៃឈាម (Atheros sclerosis and related complications)
– Xanthelasma ការកកជាតិ cholesterol លើត្របភ្នែក
– Tendinous xanthomas

គ) ការព្យាបាល៖

– ជួបគ្រូពេទ្យដើម្បីពន្យល់ពីរបបអាហារ និងប្រភេទអាហារសំរាប់ការរក្សាសុខភាពយូរអង្វែង ពិសេសប្រភេទអាហារការពារសរសៃឈាមបេះដូង
– ធ្វើលំហាត់ប្រាណទៀងទាត់
– ការព្យាបាលដោយថ្នាំ ដែលមានវេជ្ជបញ្ជាត្រឹមត្រូវ
ប្រសិនបើមានបញ្ហា ឬអាការៈដូចដែលបានរៀបរាប់ខាងលើ សូមអញ្ជើញទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការប្រឹក្សា និងពិនិត្យព្យាបាលប្រកបដោយគុណភាព ប្រសិទ្ធភាពខ្ពស់។

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!