ចាប់បានហើយឃាតករ ដែលរំលោភសម្លាប់នារីនៅខេត្តស្វាយរៀង!!!!!!!!!!!

សមត្ថកិច្ចជំនាញខេត្តស្វាយរៀង បំបែកសំនុំរឿង ករណី ឃាតកម្ម(រំលោភសម្លាប់)និងប្លន់យកទ្រព្យសម្បតិ្ដពីនារីបុគ្គលិក កាស៊ីណូ «Good Luck» នៅក្រុងបាវិត។

ខេត្តស្វាយរៀង៖ ដោយមានការបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង និងដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ ស្នងការរងទទួលផែនព្រហ្មទ័ណ្ឌ កម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទ័ណ្ឌ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ ខ្លួនជនសង្ស័យ ២ នាក់ ប្រុស ឈ្មោះឆើយ សុជាតិ អាយុ៣៦ឆ្នាំ(រស់នៅភូមិព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍) ដកហូតរថយន្ត ១ គ្រឿង ម៉ាក Highlander វត្ថុតាងខ្សែក ១ ខ្សែ ចិញ្ចៀន ១ វង់ និងបក្សពួកម្នាក់ទៀត ឈ្មោះជេត មុន្នី ភេទប្រុស ជនសង្ស័យទាំងពីរនាក់មុខរបរបបើកបររថយន្តតាក់ស៊ី ដែកបានរំលោភសំលាប់ ជនរងគ្រោះឈ្មោះ សុវណ្ណ សុម៉ាលីន ភេទស្រី អាយុ ១៨ ឆ្នាំ ស្រុកកំណើតខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០២.០៨.២០១៧ និងបានបោះសពចោលក្នុងទឹកស្រែ ក្នុងភូមិ តាពៅ សង្កាត់ បាវិត ក្រុងបាវិត ។ បច្ចុប្បន្នសមត្ថកិច្ចខេត្ត កំពុងកសាងសំនុំរឿងចាត់ការតាមច្បាប់ ។


សូមបញ្ជាក់ថា នារីរងគ្រោះអាយុ១៨ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនកាស៊ីណូ «Good Luck» កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចប្រទះឃើញសាកសព ដែលត្រូវបានគេរំលោភសម្លាប់។

 

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!