តើក្អកឈាមបណ្តាលមកពីអ្វី?

ក្អកឈាមជារោគសញ្ញាមួយ គួរអោយបារម្មណ៍ ព្រោះថាវាអាចបណ្តាលអោយគ្រោះថ្នាក់បាត់បង់ជីវិត បើពុំមានការព្យាបាលទាន់ពេល។ ក្អកឈាមមានមូលហេតុផ្សេងៗជាច្រើនដែលជាទូទៅវាបង្កឡើងដោយការឆ្លងរោគដូចជា៖

1- ជំងឺរបេង៖ ភាគច្រើនអ្នកជំងឺស្រកគីឡូ ក្តៅខ្លួនរ៉ាំរ៉ៃ
2- ជំងឺរីកទងសួត៖ ច្រើនកើតលើអ្នកជំងឺដែលមានប្រវត្តិកើតជំងឺរបេងពីមុន ហើយស្តែងចេញជារោគសញ្ញាក្អករ៉ាំរ៉ៃ និងមានកំហាកជាប្រចាំ
3- ជំងឺរលាកទងសួត រឺ រលាកសួត៖ ដែលរោគសញ្ញាស្ដែងចេញជាក្អកហត់ និងក្តៅខ្លួន
4- ជំងឺមហារីកសួត៖ ភាគច្រើនកើតលើអ្នកពិសាបារី ដែលមានវ័យចំណាស់លើសពី៤០ឆ្នាំ
5- ជំងឺបេះដូងត្បៀតប្រើសមីត្រាល់៖ អ្នកជំងឺជាទូទៅមានប្រវត្តិជំងឺបេះដូង និងមានរោគសញ្ញាឆាប់ហត់
6- ជំងឺស្ទះសសៃឈាមក្នុងសួត៖ ដែលមានរោគសញ្ញាហត់ចុកទ្រូងដែលច្រើនកើតចំពោះអ្នកដែលមានកត្តាប្រឈមដូចជាសំរាកពេទ្យយូរពុំសូវធ្វើចលនា ជំងឺមហារីក មានប្រវត្តិវះកាត់ថ្មីៗ ទើបឆ្លងទន្លេ ឬ ការប្រើប្រាស់ថ្នាំពន្យាកំណើតជាដើម។


ករណីក្អកឈាមតើត្រូវមកជួបពេទ្យជាបន្ទាន់រឺយ៉ាងណា? ថ្វីត្បិតក្អកឈាមជួនកាលគ្រាន់តែជាសសៃឈាមដែលលាយមកជាមួយនឹងស្លេសតែប៉ុណ្ណោះ តែទោះជាយ៉ាងណាក៏ដោយក៏វាអាចជាសញ្ញាអាសន្នមួយបញ្ជាក់ពីភាពគ្រោះថ្នាក់នឹងមកដល់។ ដូច្នេះបើមានរោគសញ្ញាក្អកធ្លាក់ឈាម សូមប្រញាប់មកជួបគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែតជាបន្ទាន់ ដើម្បីធ្វើរោគវិនិឆ្ឆ័យអោយបានត្រឹមត្រូវ។

ប្រភព៖ Calmette Hospital Page

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!