ក្រខុបមានប្រយោជន៍ច្រើនចឹងផង!!!!!

ពាក្យវិទ្យាសាស្រ្តរបស់ក្រខុបគឺ Muntingia Calabura L.

លក្ខណៈរុក្ខជាតិ៖ ចុល្លព្រឹក្សមានកម្ពស់ពី ៥ ទៅ ៧ ម៉ែត្របែកមែកជាថ្នាក់ៗ លាតត្រដាងស្របៗ គ្នា មែកខ្ចីមានរោមគ្របដណ្ដប់។ រីឯស្លឹករបស់ក្រខុបមានពណ៌បៃតងរាងពងក្រពើស្រួចចុង មានរោមគ្របដណ្តប់ដុះឆ្លាស់ទង។ នៅពេលដែលយើងទៅកាន់ត្រួតខ្ចីរបស់វាមានអារម្មណ៍ស្អិតដៃ។ ចំណែកផ្ការបសក្រខុបមានពណ៌សមាន ៥ត្របក ដុះចេញពីប្រគាបស្លឹក។ ផ្លែរបស់ក្រខុបមានរាងមូលពេលខ្ចីមានពណ៌បៃតង ពេលទុំពណ៌ក្រហមខាងក្នុងមានគ្រាប់ជាច្រើន។

ក្រខុបអាចព្យាបាល៖ 

សម្បក៖ ដាំទឹកផឹក ជាថ្នាំបន្ទន់លាមក ។ ផ្កាក្រខុប ហាលអោយស្ងួតឆុងពិសារជាថ្នាំឈឺក្បាល ផ្តាសាយ រោគតាមផ្លូវអាហារ បញ្ចុះកម្តៅ ដាំរួមជាមួយជាឳសថដទៃទៀតជួយឲ្យរដូវដើរល្អព្យាបាលរោគរលាកថ្លើម។ ផ្លែទុំទទួលទានបានមានរសជាតិផ្អែម ជួយលើកកម្លាំង។ ផ្នែកដែលអាចប្រើប្រាស់បានគឺ សម្បក និងផ្កា

កម្រិត និងរបៀបប្រើប្រាស់

សម្បកប្រើ ១៥ ទៅ ២០ ក្រាម ក្នុង ១ ថ្ងៃ។ ផ្កា ១០ ទៅ ១៥ ក្រាមក្នុង ១ថ្ងៃ។

សម្រាប់ដើមក្រខុបមានប្រភពដើមនៅអាមេរិកខាងត្បូង បច្ចុប្បន្នពង្រាយពូជទូទៅតាមតំបន់ក្តៅ។ ក្រខុបខាងដាំបានដោយគ្រាប់។

ប្រភព៖ រុក្ខជាតិឳសថកម្ពុជា

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!