ក្រសាំងទាបមានប្រយោជន៍សម្រាប់របួសច្រើនប្រភេទ

ពាក្យវិទ្យាសាស្រ្ត៖ Peperomia Pellucida (L) H.B.K.

លក្ខណៈរុក្ខជាតិ

ក្រសាំងទាបជាលក្ខណៈរុក្ខជាតិ តិណជាតិ កំពស់ពី ២០ ទៅ ៤០ ស.ម ពីដី ដោយមានសណ្ឋានដើមសថ្លា។ រីឯស្លឹកក្រសាំងទាបដុះឆ្លាស់គ្នាមានរាងដូចបេះដូង ជាប្រភេទស្លឹឹឹកស្រួយមានជាតិទឹកច្រើន។ ផ្កា ដុះជាកួរតូច វែងដុះចេញពីប្រគាបស្លឹក​ ឬចេញពីចុងមែកផ្កាវែងជាងសន្លឹឹឹក ២ ទៅ ៣ ដង។

ការព្យាបាល

ប្រជាជនភាគច្រើន យកធ្វើបន្លែ ហូបឆៅ ឬស្លរ។ ចំណែកនៅប្រទេសចិនរុក្ខជាតិក្រសាំងទាបទាំងមូល អាចជួយព្យាបាលដួលរបួស, រលាកភ្លើង, រលាកទឹឹកក្តៅ, បូស, បុកបំពោក, និងបញ្ចុះកំដៅ។

សម្រាប់ក្រសាំងទាបយើងអាចប្រើប្រាស់រុក្ខជាតិទាំងមូលបាន ដោយមិនចាំបាច់រើសយកផ្នែកណានោះទេ។

កន្លែងដាំដុះវិញ គឺមានការងាយស្រួលគឺរុក្ខជាតិប្រភេទនេះអាចរស់ដោយខ្លួនឯង ឬដាំធ្វើជាបន្លែ។

ប្រភព៖ រុក្ខជាតិឱសថកម្ពុជា

 

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!