កញ្ឆែតមានប្រយោជន៍ដល់ម្លឹងផង!!!!!!!!!!!!

ពាក្យវិទ្យាសាស្រ្ត៖ Neptunia Oleraceae Lour = Neptunia Prostrata Baill.

លក្ខណៈរុក្ខជាតិ

កញ្ឆែតជាប្រភេទវារីជាតិ ដុះអណ្តែតលើទឹក ដោយស្នាប់ពណ៌ស ដូចសំឡី ដុះរុំជាប់នឹងដើម ពីថ្នាំងមួយទៅថ្នាំងមួយបន្តបន្ទាប់គ្នា និងមានចេញឬសគ្រប់ថ្នាំង។ រីឯស្លឹកកញ្ឆែតមានសណ្ឋានរួមស្លាបពីរដង ស្លាបតូចដុះទល់ទងគ្នាកូនស្លឹករាងស៊ុតទ្រវែង។ ផ្កាកញ្ឆែតមានពណ៌លឿងរាងជាឆ្នុកចេញពីប្រគាបស្លឹកខាងមុខ។ ចំណែកផ្លែមាន ៦គ្រាប់រាងសំប៉ែត រលោង។ រសជាតិវិញ មានជាតិ ផ្អែម សាប ធាតុត្រជាក់។

ការព្យាបាល

គ្រុនក្តៅ រសាប់រសល់ដេកមិនលក់ គ្រុនពោះវៀន ពិបាកបត់ជើងតូច រាកមួល ពកក។ ផ្នែកដែលប្រើប្រាស់នោះ គឺយើងប្រើរុក្ខជាតិទាំងមូល និងប្រើបានគ្រប់រដូវ។

កម្រិត និង របៀបប្រើប្រាស់

១ ថ្ងៃពី ២០ ទៅ ៤០ ក្រាម ដាំទឹកផឹឹក ឬបុកឱ្យម៉ត់ពូតយកទឹកផឹឹក ឬស្លជាសម្លឬយកធ្វើជាអន្លក់។

កន្លែងដាំដុះ៖ យើងអាចដាំនៅតាមស្រះ ត្រពាំង ស្ទឹង អូរ….។

ប្រភទ៖ រុក្ខជាតិឱសថកម្ពុជាំ

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!