ការសិក្សាថ្មីៗបង្ហាញថា ការនៅលីវអាចមានគ្រោះថ្នាក់ជាងអ្នកធាត់ជ្រុល ដោយសារតែ!!!!!

ទុក្ខព្រួយ? ភាពធុញទ្រាន់? ភាពទទេស្អាត? ការរួមបញ្ចូលគ្នាទាំងបីនេះ វាជាភាពឯកកោឬ?

ជីវិតមនុស្សជាង 30.000 នាក់ កំពុងត្រូវបានបាត់បង់ជារៀងរាល់ឆ្នាំដោយសារជំងឺដែលទាក់ទងនឹងការលើសទម្ងន់។ អ្នកជំនាញសុខភាពកំពុងព្រមានយើងទាំងអស់គ្នាឱ្យហាត់ប្រាណ និងបរិភោគអាហារដែលមានសុខភាពល្អដើម្បីជៀសវាងការធាត់។ នៅពេលដែលយើងឡើងទម្ងន់, ឱកាសនៃការស្លាប់ពីជំងឺទាក់ទងនឹងទម្ងន់កើនឡើងកាន់តែខ្ពស់។ ទោះជាយ៉ាងណាក៏ដោយការស្រាវជ្រាវបានបង្ហាញថា ការនៅលីវ មានឱកាសច្រើនក្នុងការធ្វើអោយយើងស្លាប់ជាងការធាត់លើសទំងន់។ ត្រឹមត្រូវ, អ្នកពិតជាអាចស្លាប់ពីដោយសារអាការៈការខូចចិត្តមែន! (Broken-Hearted)។

អ្នកស្រាវជ្រាវបានរកឃើញថាភាពឯកកោនៅក្នុងសង្គម បានបង្កើនហានិភ័យនៃការស្លាប់រហូតពាក់កណ្តាល បើប្រៀបធៀបទៅនឹងភាពធាត់លើសទំងន់ដែលបង្កើនហានិភ័យនៃការស្លាប់នេះដល់ទៅ 30% ។ ឥឡូវនេះអ្នកស្រាវជ្រាវបានបង្វែរការយកចិត្តទុកដាក់របស់ពួកគេ ទៅពិនិត្យមើលថា តើភាពឯកកោនាំឱ្យមានជំងឺដែលនាំទៅដល់សេចក្ដីស្លាប់ ឬថាតើមនុស្សឯកកាស្លាប់ដោយសារតែខ្វះការគាំទ្រខាងសង្គមដើម្បីជួយពួកគេឱ្យស៊ូនឹងជំងឺ។

វេជ្ជបណ្ឌិត Julianne Holt-Lunstad ជាអ្នកដឹកនាំ និងជាសាស្រ្តាចារ្យផ្នែកចិត្តវិទ្យានៅ Brigham Young University បាននិយាយថាការផ្សារភ្ជាប់ជាមួយអ្នកដទៃដោយសង្គមត្រូវបានគេចាត់ទុកថាជាតម្រូវការមនុស្សជាមូលដ្ឋានដែលសំខាន់ចំពោះសុខុមាលភាពនិងការរស់រានមានជីវិត។

ឧទាហរណ៍ជាក់ស្តែងបង្ហាញថា ទារកដែលក្នុងទារកដ្ឋាន ដែលខ្វះការទាក់ទងនឹងមនុស្សពិបាកក្នុងការលូតលាស់ ហើយជារឿយៗ តែងតែនាំអោយមានការស្លាប់ខ្ពស់។

មែនហើយភាពឯកកោមិនល្អនោះទេ ហើយវាអាចធ្វើអោយយើងស្លាប់បាន។ ដូច្នេះតើអ្វីដែលបណ្តាលឱ្យយើងមានភាពឯកកោក្នុងពិភពលោកដែលមានការតភ្ជាប់គ្នាយ៉ាងសកម្មនៅសព្វថ្ងៃនេះ?

ជាក់ស្ដែងការស្វែងរកទ្រព្យសម្បត្តិ និងនិន្នាការនៃការរស់នៅតែម្នាក់ឯងជាពិសេសនៅក្នុងទីក្រុងធំៗ ត្រូវបានគេកត់ត្រាថាជាមូលហេតុនៃភាពឯកកោ។

Lost man

យោងតាមយុទ្ធនាការដើម្បីបញ្ចប់ភាពឯកកោនៅអង់គ្លេស ចក្រភពអង់គ្លេសចំណាយប្រាក់ 26 លានដុល្លារក្នុងមួយឆ្នាំសម្រាប់ថ្លៃចំណាយដែលទាក់ទងនឹងលទ្ធផលសុខភាព និងជំងឺពាក់ព័ន្ធនឹងភាពឯកកោរ។លោក Holt-Lunstad បានបន្ថែមថា: “មានភស្តុតាងរឹងមាំដែលបង្ហាញថាភាពឯកកោ និងភាពនៅឆ្ងាយពីសង្គម⁣បង្កើនហានិភ័យនៃការស្លាប់មុនអាយុនិងកម្រិតនៃហានិភ័យលើសពីសូចនាករសុខភាពផងដែរ។

“ជាការពិតណាស់ប្រទេសជាច្រើននៅជុំវិញពិភពលោកបានបង្ហាញថា យើងកំពុងប្រឈមមុខនឹងការរីករាលដាល នៃជំងឺឯកកោ”។

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!