ស្រូវដំណើប មានប្រយោជន៍ច្រើនណាស!!! (Gramineae)

ពាក្យវិទ្យាសាស្រ្ត ៖ Oryza Sativa L-Var. Glutinosa Matsune

លក្ខណៈរុក្ខជាតិ

ស្រូវដំណើបជាប្រភេទ តិណជាតិរស់បានមួយរដូវ ខុសប្លែកពីស្រូវខ្សាយដោយគ្រាប់របស់វាមនាជាតិស្អិតច្រើន ពេលគេចំអិន។ រីឯស្លឹកវិញមានរាងវែងពី ៣០ ទៅ ៦០ ស ម ទទឹងពី ១០ ទៅ ៣០ មម គែមស្លឹកមានរាងធ្មេញរណារមុតពណ៌បៃតង។ ចំណែកដើមមានរាងសំប៉ែតមានលក្ខណៈជាស្រទាប់ៗ ពណ៌បៃតងពេលខ្ចី លឿនពេលស្រូវទុំ។ ផ្លែ៖ជាកួរពណ៌លឿន ត្នោត រាងទ្រវែងបណ្តោយ ៣ ទៅ⁣ ៥ មម ទទឹង ២ មម ហើយមានរស់ជាតិផ្អែមតិចៗ។

ការព្យាបាល៖ ឬសរបស់ស្រូវដំណើបព្យាបាលជំងឺថ្លើម។ ដើមព្យាបាលបែកញើសស្អិតព្យាបាលអ្នកជម្ញឺបែកញើសច្រើន និងបាយមិនបាន។ គ្រាប់ព្យាបាលទឹកនោមផ្អែម។

ផ្នែកប្រើប្រាស់៖ ឬស ដើម គ្រាប់។

កម្រិត និងរបៀបប្រើប្រាស់

១) ទឹកនោមផ្អែម៖ អង្ករដំណើប ៥០ក្រាម ហួយសួរ (Rhizom Dioscorea ថ្នាំចិនសែ) ៥០ក្រាម ស្មើភាគដាំហូប ១ថ្ងៃ ២ដង។ ២) ជំងឺជិតជាសះស្បើយ បែកញើសច្រើន អស់កំលាំង បាយមិនបាន ឬសស្រូវ ១០០ក្រាម + សាច់គ្រាប់ឈូកទុំ ៥០ ក្រាម ដាំហូប។ ៣) បែកញើស្អិត ឬសស្រូវដំណើប ៣០ក្រាម + ស្រូវភោជសាលី (Fructus Tritic levis) ៣០ក្រាម។ ៤) រលាកថ្លើម ឬស ៥០ក្រាម + ឬសស្បូវភ្លាំង ៥០ក្រាម ដាំទឹកផឹក។

កន្លែងដាំដុះ៖ ជាដំណាំកសិកម្ម ដាំបានគ្រប់រដូវអាស្រ័យទឹក។ បន្តពូជដោយគ្រាប់។

ប្រភព៖ រុក្ខជាតិឳសថកម្ពុជា

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *