៣ វិធីធម្មតាបង្កើនរយៈពេលតម្រេកផ្លូវភេទយូរ

យោងតាមគ្លីនីកវេជ្ជសាស្រ្ត Mayo ​បានអោយដឹងថាជាធម្មតាស្ត្រីអាចមានសមត្ថភាពទប់អារម្មណ៍កុំឲ្យឈានដល់ចំណុចកំពូលបានយូរ ប៉ុន្តែបុរសវ័យក្មេង និងបុរសមានសុខភាពល្អ ជួនកាលខំប្រឹងប្រែងរិះរកវិធីដើម្បីជួយឲ្យខ្លួនឯងមានសមត្ថភាពរួមភេទបានយូរ។ ទោះបីជាបញ្ហាបែបនេះបណ្តាមកពីកត្តាថាមពលផ្លូវកាយ ឬបញ្ហាធ្ងន់ធ្ងរជាងនេះ ដូចជាបញ្ហាលិង្គមិនរឹង ក៏អ្នកមិនចាំបាច់ប្រើថ្នាំដើម្បីជួយខ្លួនឯងឲ្យរួមភេទបានយូរនោះដែរ។

1) វិធីធម្មតាបង្កើនរយៈពេលយូរតម្រេកផ្លូវភេទប្តូរក្បាច់រួមភេទ៖

យោងតាមគេហទំព័រសុខភាព Ask Men បានឲ្យដឹងថា វិធីបែបបធម្មជាតិមួយដើម្បីជួយឲ្យគូស្នេហ៍ទាំងពីរួមភេទបានយូរគឺការប្តូរក្បាច់រួមភេទ។​ មិត្តនារីអាចឡើងពីលើគូស្នេហ៍បុរស ហើយធ្វើចលនាវាយលុកដោយខ្លួនឯងប្រសិនបើអ្នកប្រាថ្នាឲ្យការរួមភេទប្រព្រឹត្តទៅបានយូរ។ ក្បាច់បង្កើនថាមពលផ្លូវភេទដ៏ប្រសើរមួយទៀត គឺការអង្គុយទាំងអស់គ្នាវាយលុក។ ក្បាច់នេះតម្រូវអោយគូស្នេហ៍បុរសរបស់អ្នកអង្គុយពែនភ្នែនហើយអ្នកអង្គុយពែនភ្នែនពីលើគាត់ និងគ្រប់គ្រងចលនាវាយលុក។

២) អនុវត្តការដកលិង្គចេញពីទ្វារមាសពេលរកកលចេញទឹឹកកាម៖ 

គេហទំព័រ Ask Men បានណែនាំថា ទិកនិកដកលិង្គចេញពីទ្វារមាសនេះអាចជួយកាត់បន្ថយការបាញ់ចេញទឹកកាមមុនកំណត់ចំពោះបុរស ហេតុដូច្នេះចូរសុំឲ្យដៃគូបុរសរបស់អ្នកសាកល្បងទិកនិកនេះ។ ចូរមិត្តនារីសុំឲ្យគាត់ដកលិង្គរបស់គាត់ចេញពីទ្វារមាសរបស់អ្នកពេលគាត់រកកលចេញទឹកកាម ហើយស៊កបញ្ជូលវាយលុកតាមក្បាច់បុរសវាយលុកពីលើម្តងទៀត។ ប្រសិនបើិមិត្តនារីចង់ឲ្យការរួមភេទទទួលបានភាពស្រើបស្រាលកាន់តែខ្លាំងចូរសាកល្បងធ្វើចលនារាយកាយរបស់អ្នកដូចជាលើកជើងរបស់អ្នកឡើងលើ ឬធ្វើចលនារាងកាយវាយតបវិញ។

៣)​ ទិកនិកច្របាច់លិង្គ៖ 

យោតាមគ្លីនិកវេជ្ជាសាស្រ្ត Mayo បានអោយដឹងថា និកនិកច្របាច់លិង្គទប់កុំឲ្យចេញទឹកកាមអាចបង្កើនភាពស្និទ្ធស្នាលបញ្ឈប់ការចេញទឹកកាមមុនកំណត់ និងធ្វើឲ្យគូស្នេហ៍ទាំងពីរួមភេទបានយូរ។ អ្នកនិងគូស្នេហ៍បុរសរបស់អ្នកប្រលោមក្នុងការបបោសអង្អេលមុនពេលរួមភេទ និងទិកនិកដទៃទៀតជាធម្មតា។ នៅពេលគាត់មានអារម្មណ៍រកកលបាញ់ទឹកកាមចូរអ្នកច្របាច់ចុង និងគល់លិង្គរបស់គាត់រហូតដល់គាត់អាចទប់អារម្មណ៍ចេញទឹកកាមបាន។ ចូរមិត្តនារីលែងលិង្គរបស់គាត់ពីដៃរបស់អ្នក និងរង់ចាំរយៈពេលប្រហែល ៣០វិនាទី ឬច្រើនជាងនេះបន្ទាប់មកបន្តសកម្មភាពរួមភេទម្តងទៀត​ បូករួួមទាំងការបបោសអង្អែលផងដែរ។

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *