ទឹកសូដា ប្រើបានប្រយោជន៍ច្រើនយ៉ាង

ធ្វើឲ្យនំពុម្ព​ និងនំអាកោ ឡើងប៉ោងល្អ៖ ប្រសិនបើចង់ឲ្យនំពុម្ពឡើងល្អ ចូរសាកល្បងប្រើទឹកសូដាជំនួសទឺកសុទ្ធ តាមបរិមាណដែលប្រើក្នុងរូបមន្ត អ្នកប្រាកដជាចម្លែកចិត្តថា នំដែលអ្នកចូលចិត្តចេញមកទន់ ហើយឡើងប៉ោងធំល្អ ស្ទើរមិនគួរអោយជឿ។

ផ្្តល់សារធាតុរ៉ែ ដល់ដើមឈើ៖ ទឹកសូដាដែលនៅសល់ សាកល្បងយកមកស្រោចដើមឈើអ្នក។ សារធាតុរ៉ែក្នុងទឹកសូដា នឹងជួយឲ្យដើមឈើលូតលាស់ល្អ ហើយទទួលបានប្រយោជន៍ខ្ពស់បំផុត ពិសេសបើសិនអ្នកស្រោចដើមឈើប្រហែល ១សប្តាហ៍ម្តង។

កម្ចាត់ស្នាមប្រឡាក់សំពត់៖ អ្នកអាចសម្អាតស្នាមប្រឡាក់នៅសំពត់ក្រណាត់បាន ដោយចាកទឹកសូដា លើស្នាមប្រឡាក់ ហើយញីៗ តិចៗ ឬអាចញីខ្លាំងបន្តិច ដើម្បីកម្ចាត់ស្នាដិតប្រតាកលើកម្រាលព្រំ ឬក្រណាត់ដែលស្តើងៗ។

បកគ្រំសមុទ្រ៖ បើអ្នកចូលចិត្តពិសាគ្រំសមុទ្រ ប៉ុន្តែពិបាកបក ចូរត្រាំក្នុងទឹកសូដា មុនពេលបកសំបកវា វាមិនបើកសំបកភ្លាមៗ ទេ តែអ្នកនឹងអាចបក ឬហែកសំបកវាបានងាយស្រួលជាងមុន។

សម្អាតរតនវត្ថុមានតម្លៃ៖ ពេជ្រ ត្បូងទទឺម ឬមរកតអ្នកអាចធ្វើឲ្យវាស្អាត ភ្លឺថ្លាបាន ដោយគ្រាន់តែយកវាដាក់ក្នុងកែវ ហើយចាក់ទឹកសូដាចូល ត្រាំទុកមួយយប់។

សម្អាតកញ្ចក់មុខរថយន្ត៖ យកទឹកសូដា ដាក់ដកស្រៃ្បយ៌ទុកក្នុងរថយន្ត ហើយប្រើវា ដើម្បីកម្ចាត់ស្នាមប្រឡាក់រងើមលើកញ្ចក់រថយន្ត នឹងអាចសម្អាតបានយ៉ាងងាយ និងឆាប់រហ័ស។

 

 

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!