ស្រ្តីភ្លៅធំ មានប្រយោជន៍ច្រើន!!!!!!

ទោះបីជាសុភាពនារីទាំងឡាយ មិនសូវចូលចិត្តទំហំភ្លៅធំ ប៉ុន្តែពេលនេះ គួរសាកល្បងផ្លាស់ប្តូរគំនិតបន្តិច ក៏ល្អដែរ ព្រោះតាមការសិក្សាស្រាវជ្រាវ ដែលចុះផ្សាយនៅអត្ថបទ British Medical Journal ដោយធ្លាប់តាមដានសិក្សាលើស្ត្រី និងបុរស ចំនួន ៣០០០ នាក់ រយៈពេលជាង ១០ឆ្នាំមកនេះ ស្តីពីជំងឺឺបេះដូង និងអត្រាការស្លាប់របស់មនុស្សក្នុងក្រុមនេះ។

ក្រុមការងារនៃមន្ទីរពេទ្យសាកលវិទ្យាល័យកូផេនហាហ្គេន រកឃើញថា មនុស្សដែលមានគល់ភ្លៅ តូចជាង ៥៥ ស.ម មានអត្រាប្រឈមនឹងការស្លាប់មុនវ័យ ដល់ទៅ ២ដង ហើយតែងតែមានបញ្ហាសុខភាពធ្ងន់ធ្ងរ ខណៈស្ត្រីនិងបុរស ដែលមានទំហំភ្លៅ ធំជាង ៦០ ស.ម មានការប្រឈមតិចជាង។ អ្នកស្រាវជ្រាវបានពន្យល់ថា មនុស្សដែលមានភ្លៅតូច អាចមានសាច់ដុំសរុប មិនច្រើនគ្រប់គ្រាន់ល្មមនឹងអាចទប់ទល់ទៅនឹងអ៊ីនសូលីន បានសមស្របបង្កើនការប្រឈមចំពោះជំងឺទឹកនោមផ្អែម និងចុងក្រោយ គឺជំងឺបេះដូង។

ទោះបីជាវិធីវាស់វែងខ្លះ មិនសូវសុក្រឹត ប៉ុន្តែវាក៏អាចជួគ្រូពេទ្យ ក្នុងការប៉ាន់ប្រមាណអត្រាប្រឈមរបស់អ្នកជំងឺ និងអាចណែនាំអំពីការបរិភោគ និងការហាត់ប្រាណថែមទៀត ព្រោះបើអ្នកមានទំហំគល់ភ្លៅតូចពេក អាចហាត់ប្រាណបង្កើនទំហំភ្លៅបាន៕​

ប្រភព៖ British Medical Journal

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!