ក្មេងស្រីនេះ បដិសេធការព្យាបាលដើម្បីសង្រ្គោះប្អូនស្រីនាងដែលមានជំងឺដូចគ្នា

ពួកគេទាំងពីរនាក់មានជំងឺដូចគ្នា ប៉ុន្តែនាងចង់ឱ្យប្អូនស្រីរបស់នាងត្រូវបានព្យាបាលជាមុន។

ពួកគេនិយាយថាបងប្អូនស្រីគឺជាមិត្តល្អបំផុតដែលអ្នកអាចមាន។ ក្មេងស្រីនេះស្រឡាញ់ប្អូនស្រីរបស់នាងខ្លាំងណាស់ដែលនាងសុខចិត្ដបោះបង់ការព្យាបាលជំងឺរបស់នាងដើម្បីឱ្យប្អូនស្រីរបស់នាងដែលមានជំងឺដូចគ្នាអាចត្រូវបានព្យាបាលជាមុន។

កុមារទាំងពីរនាក់ទទួលរងពីជំងឺពុកឆ្អឹង (Idiopathic juvenile osteoporosis) ដែលមិនដឹងមូលហេតុច្បាស់លាស់។ ភាគច្រើនការកើតជំងឺពុកឆ្អឹងចំពោះអនីតិជននេះមិនត្រូវបានដឹងមូលហេតុច្បាស់លាស់ថាមកពីអ្វីនោះទេ។ កុមារដែលមានជម្ងឺនេះមានរោគសញ្ញាដូចជាការឈឺចាប់នៅផ្នែកខាងក្រោមខ្នង ត្រគាក និងជើងដែលជារឿយៗមានការលំបាកក្នុងការដើរនិងខូចទ្រង់ទ្រាយឆ្អឹងខ្នង។

យោងតាមឪពុកម្តាយរបស់កុមារពួកគេបានរកឃើញអ្នកបរិច្ចាគខួរឆ្អឹងឆ្អឹងសម្រាប់ក្មេងស្រីទាំងពីរ។ ជាអកុសលការវះកាត់មានតម្លៃថ្លៃ។ វេជ្ជបណ្ឌិតបានប្រាប់ពួកគេថាការវះកាត់សម្រាប់តែកូនម្នាក់អាចចំណាយអស់ 500.000 យ័ន ស្នើនឹងជិត $75.000។

Wang Yue អាយុ 7 ឆ្នាំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺពុកឆ្អឹងនៅវ័យក្មេង។ ឆ្អឹងរបស់នាងមិនត្រូវបានអភិវឌ្ឍនិងមានភាពផុយស្រួយដែលមានន័យថាគ្រោះថ្នាក់តូចតាចមួយអាចបណ្តាលឱ្យមានរបួសធ្ងន់ធ្ងរឬស្លាប់។ រាងកាយរបស់នាងកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័សហើយនាងត្រូវការការព្យាបាលអោយបានឆាប់រហ័សបំផុត។

ប៉ុន្តែសម្រាប់ Wang Yue អ្វីដែលសំខាន់បំផុតនោះគឺជីវិតរបស់ប្អូនស្រីអាយុ 1 ឆ្នាំរបស់នាងដែលមានជំងឺដូចគ្នា។ វ៉ាងយី បានបដិសេធមិនទទួលការព្យាបាលនិងបានផឹកតែថ្នាំចិនសែ ៧ពែងក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃជំនួសវិញ។

ក្មេងស្រីតូចនេះបានទទូចថាប្រាក់ដែលបានពីការឧបត្ថម្ភ គួរតែត្រូវបានប្រើទៅលើប្អូនស្រីរបស់នាងជាមុនសិន។

ប្រភព៖ Viral4Real

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!