យកជើងដាក់ចូលទឹកមិនបានមើល មានអី!!!!!!!

គ្រូពេទ្យមិនអាចពន្យល់ពីមូលហេតុពិតប្រាកដដែលធ្វើអោយជើងគាត់ហូរឈាមមិនឈប់ទេ រហូតទាល់តែពួកគេឃើញរបស់ម្យ៉ាងដែលធ្វើឱ្យក្រុមគ្រួសាររបស់គាត់រន្ធត់យ៉ាងខ្លាំង។

Sam Kahizay អាយុ 16 ឆ្នាំបានជ្រមុជជើងរបស់គាត់មួយភ្លែតនៅ Brighton Beach បន្ទាប់ពីការហ្វឹកហាត់បាល់ទាត់។ បន្ទាប់ពីក្មេងជំទង់អូស្ត្រាលីបានដើរចេញពីទឹកគាត់បានកត់សម្គាល់ថាជើងរបស់គាត់ត្រូវបានគ្របដណ្តប់ដោយខ្សាច់ដែលជំរុញឱ្យគាត់ត្រឡប់ទៅវិញហើយលាងខ្សាច់ចេញ។ បន្ទាប់មុជទឹកហើយគាត់មានអារម្មណ៍ស្រស់ស្រាយ​ ប៉ុន្តែគាត់បានកត់សម្គាល់ថាជើងរបស់គាត់ហូរឈាមយ៉ាងខ្លាំងហើយមិនឈប់សោះ ។

ឪពុករបស់គាត់ Jarrod Kanizay បានប្រាប់កាសែត Washington Post ថា “យើងរស់នៅមួយផ្លូវបន្ទាប់ឆ្នេរសមុទ្រ។ គាត់រត់មកផ្ទះយ៉ាងតក់ក្រហល់។ គាត់បានហៅខ្ញុំមកពីខាងក្រៅ។ … គាត់និយាយថា “ប៉ាអ្នកមកទីនេះ” ខ្ញុំនិយាយថា “ហេតុអ្វី?” គាត់និយាយថា “ចូរមកចុះក្រោមមក!” ខ្ញុំមានអារម្មណ៍ភ្ជាក់ផ្អើលយ៉ាងខ្លាំង។

ពួកគេបានរកឃើញស្មាមខាំតូចៗរាប់ពាន់កន្លែងនៅលើជើងរបស់ក្មេងជំទង់ ដែលស្ទើរតែដូចជាគាត់ត្រូវបានគេយកម្ជុលមកចាក់ឥញ្ជឹង ហើយឈាមក៏ហូរយ៉ាងច្រើន។

ពួកគេបាននាំគាត់ទៅមន្ទីរពេទ្យ  បុគ្គលិកមន្ទីរពេទ្យនិងក្រុមគ្រួសាររបស់គាត់បានព្យាយាមបញ្ឈប់ការហូរឈាមប៉ុន្តែមិនមានប្រសិទ្ធភាពនោះទេ។

នៅទីក្រុងមែលប៊នត្រូវបានគេពិពណ៌នាថាជា “sea lice” ប៉ុន្តែនៅក្រោមមីក្រូទស្សន៍អ្នកជីវសាស្ដ្រសមុទ្រ Genefor Walker-Smith បានរកឃើញវាជាប្រភេទ amphipods ។ ពួកវាកើតមានឡើងក្នុងតំបន់ទឹកនិង ហើយដើររើតួនាទីសំខាន់ក្នុងការបរិភោគវត្ថុដែលងាប់នៅក្នុងទឹក ហើយសត្វប្រភេទនេះមានសារជាតិនៅក្នុងខ្លួនដើម្បីប្រឆាំងនឹងកំណកឈាម ដែលជាហេតុធ្វើអោយឈាមហូរមិនឈប់។

អ្នកជំនាញបានអោយដឹង ថា “ប្រហែលជា Sam រំខានដល់ក្រុមរបស់ពួកវា ដង្កូវប្រភេទនេះមិនវាយប្រហារមនុស្សដូចពពួកស្រីស៊ីមនុស្សទេ (Piranha) ” ។ “សត្វដង្កូវនោះអាចហែលចេញពីត្រីស្លាប់ ហើយចំពេកគាត់ដាក់ជើងរបស់គាត់ គាត់ប្រហែលជាមានរបួស ឬពួកគេអាចធំក្លិនស្អុយឬសារធាតុគីមីដែលមានពីមុខរបួសរបស់ Sam។

ខណៈពេលនេះ អ្នកស្រុកជាច្រើនកំពុងភ័យខ្លាចក្នុងការចុះនៅក្នុងទឹក ប៉ុន្តែ Sam និយាយថាគាត់នឹងនៅតែទៅលេងទឹឹកបន្តទៀត ប៉ុន្តែគាត់លែងឈរនៅនឹងមួយកន្លែងយូរដូចមុនហើយ។

ប្រភព៖ Viral4Real

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!