ពេលចតឡានចោលហាលថ្ងៃ! ហាមទុករបស់ទាំង ៦នេះក្នុងឡានជាដាច់ខាត! ចែកគ្នាដឹងផង

ដឹងអត់? ឡានដែលបិតកញ្ចក់ជិតហើយចតចោលនៅក្រោមកំដៅថ្ងៃក្តៅខ្លាំង សីតុណ្ហាភាពក្នុងរថយន្តអាចកើនឡើងដល់ទៅ ៦០ ទៅ ៧០ដឺក្រេ។ និយាយរួមទៅសីតុណ្ហាភាពនេះស្ទើរតែអាចចៀនពងទាឆ្អិនទៅហើយ
ដូចនេះនៅពេលដែលយើងបើកឡានផ្លូវឆ្ងាយៗពេលរដូវក្តៅ រឺចតឡានចោលរយៈពេលយូរនៅកន្លែងដែលគ្មានដំបូល រឺម្លប់ត្រឹមត្រូវពេលថ្ងៃក្តៅខ្លាំង លោកអ្នកមិនគួរមានរបស់ទាំងនេះទុកក្នុងឡានទេ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតលោកអ្នកបាន។

១. ដែកកេះ

ដែកកេះពេលដែលត្រូវក្តៅរយះពេលយូរ អាចធ្វើឲផ្ទុះបានថ្វីត្បិតតែវាមិនអាចបង្កគ្រោះថ្នាក់ដល់ជីវិតមែន ប៉ុន្តែវាអាចបង្កឲសំភារៈក្នុងឡានឆាបឆេះបានយ៉ាងងាយ។

២. កំប៉ុងថ្នាំបាញ់

ក្នុងកំប៉ុងថ្នាំទាំងនោះមានផ្ទុកពេញទៅដោយសារធាតុហ្គាសដែលរីកមាឌពេលត្រូវកំដៅ បើសិនជាទុកវាខ្នុងឡានដែលត្រូវកំដៅថ្ងៃខ្លាំងវាអាចបង្កជាគ្រោះថ្នាក់បាន។

៣. Power bank

នៅក្នុង power bank ទាំងនោះមានផ្ទុកសារជាតិគីមីម្យ៉ាងដែលនឹងធ្វើប្រតិកម្មពេលត្រូវកំដៅខ្លាំង ដែលវាអាចបង្កឲឆាបឆេះភ្លាមៗ។

៤. ទូរស័ព្ទ

កំដៅអាចធ្វើឲទូរស័ព្ទរបស់យើងឆ្លង រឺគាំងបាន លោកអ្នកដែលចំណាំមើលទេ? ពេលដែលយើងប្រើប្រាស់ទូរស័ព្ទនៅកន្លែងដែលគ្មានធាតុត្រជាក់គ្រប់គ្រាន់ វាតែងតែដំណើរការយឺតៗ គាំងៗ..ដូចនេះហើយទើបលោកអ្នកមិនគួរទុកទូរស័ព្ទចោលក្នុងឡានដែលចតហាលថ្ងៃជារយះពេលយូរៗនោះទេ។
នេះជារូបភាពពិតមួយដែលបន្ទាបពីនិសិ្សតសាកលវិទ្យាល័យម្នាក់ភ្លេចទូរស័ព្ទចោលក្នុងឡាន
ខណៈដែលគាត់ចតឡានចោលចូលរៀននារដូវក្តៅ

៥. បន្ទះស្អិត

ថ្វីត្បឹតតែវាជាវត្ថុចាំបាច់ដែលត្រូវមានក្នុងឡានដើម្បីដាក់ទូរស័ព្ទដៃ រឹវត្ថុផ្សេងៗកុំឲរអិលជ្រុះមែនពឹត តែវាផលិតចេញពីសារធាតុម្យ៉ាងដែលមិនសូវធន់នឹងកំដៅប៉ុន្មានទេ ពេលដែលវាត្រូវកំដៅខ្លាំងវានឹងបញ្ចេញសារាធាតុគីមីម៉្យាងដែលមានខ្លិនឆួល នឹងប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំងរហូតដល់អាចបង្កជំងឺមហារីកបានទៀតផង។

៦. ភេស្ជះកំប៉ុងមានជាតិហ្គាស

ថ្វីត្បិតតែវាមិនអាចបង្កគ្រោះថ្នាក់ដលអាយុជីវិតពិតមែន តែការដែលយើងទុកភេស្ជះ (ភេស្ជះមិនទាន់គាស់កំប៉ុង) ទាំងនេះក្នុងឡានដែលចតទុកចោលយូរ ហើយមានអាកាសធាតុក្តៅទៀតនោះវាអាចបង្កអោយកំប៉ុងទាំងនោះខូចទ្រង់ទ្រាយ បូករួមជាមួយនឹងទឹកក្រូចខាងក្នុងដែលមានជាតិហ្គាសទៀតនោះ វាអាចបង្កឲវាផ្ទុះ រឹធ្លាយប្រលាក់ពេញឡានធ្វើឲពិបាកដល់ការសំអាត។

ប្រភព៖ lptkhmer

 

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *