ទឹកឃ្មុំ ជួយ​ឱ្យ​អ្នក​ឆាប់​គេងលក់​

មាន​មនុស្ស​ជាច្រើន​ប្រឈមមុខ​នឹង​បញ្ហា​គេង​មិន​លក់ ប៉ុន្តែ​ឈប់​បារម្ភ​ទៀត​ទៅ យើង​មាន​រូបមន្ត​មួយ​ដែល​អាច​ជួយ​ឱ្យ​អ្នក​ឆាប់​គេងលក់​ក្នុង​រយៈពេល 2-3នាទី។ ឱសថ​នេះ​ធ្វើពី​គ្រឿងផ្សំ២មុខ​គឺ ទឹកដោះគោ និង​ទឹកឃ្មុំ។ ធាតុផ្សំ​ទាំងពីរ​មាន​ផ្ទុក​សារធាតុ​ល្អៗ​ជាច្រើន​ជួយ​ឱ្យ​អ្នក​គេងលក់​ស្កប់ស្កល់ កាត់បន្ថយ​ភាពនឿយហត់ និង​បញ្ហា​ជាច្រើន​ទៀត។

ទឹកឃ្មុំ​ជួយ​ដល់​ការបញ្ចេញ​អាំងស៊ុយលីន និង​ទ្រីបតូផាន​ទៅ​ឱ្យ​ខួរក្បាល។ សារធាតុ​នេះ​នឹង​ប្រែ​ទៅជា​អរម៉ូន​សេរ៉ូតូនីន ធ្វើឱ្យ​អារម្មណ៍​បាន​ធូរស្បើយ។

 

ទឹកឃ្មុំ អាច ជួយ​ឱ្យ​អ្នក​ឆាប់​គេងលក់​ក្នុង​រយៈពេល​ត្រឹមតែ 2-3នាទី​ប៉ុណ្ណោះ!!!
*គ្រឿងផ្សំ ទឹកដោះគោ 150ml ទឹកឃ្មុំ 1ស្លាបព្រាបាយ
*ការណែនាំ ដាក់​ទឹកដោះគោ​កម្តៅ តែ​កុំ​ឱ្យ​ពុះ លើក​ដាក់​ចុះ រួច​ចាក់​ចូល​ទៅក្នុង​កែវ ចាក់​ទឹកឃ្មុំ​ចូល កូរ​វា​ឱ្យ​រលាយ​សព្វ​ចូលគ្នា និង​ក្រេប​តិចៗ​មុន​ពេល​ចូល​គេង៕

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!