ក្តាមឈូសស្ត្រី១៦ឆ្នាំស្រាប់តែមានសម្លេងល្វើយៗ គ្រួសាររបស់នាងមិនអស់ចិត្តគាស់ចេញមកព្រឺក្បាល…

រឿងដ៏គួរអោយចម្លែកដែលស្ត្រីម្នាក់ឈ្មោះ Neysi Perezបានបាត់បង់ជីវិតដោយសារតែសម្រាលកូនមិនចេញ ក្រោយពីត្រូវក្រុមគ្រូពេទ្យវិនិច្ឆ័យក៏បានសម្រេចថាគាត់បានបាត់បង់ជីវិតហើយ ទើបស្រ្តីម្នាក់នេះត្រូវបញ្ចូនមកក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។ ក្រោយពីបញ្ចាប់ពិធីបុណ្យ សពរបស់នាងក៏ត្រូវលើកដាក់ក្តាមឈូសបញ្ចុះនៅក្រោយផ្ទះរបស់នាង។ តែដល់ពេលរឿងយប់បន្តិចស្រាប់តែលឺសម្លេងល្វើយៗចេញពីក្តាមឈូសរបស់នាង ដែលបុរសជាប្តីមានការឆ្ងល់យ៉ាងខ្លាំង តើជាសម្លេងអ្វីអោយពិតប្រាកដ ឬក៏ខ្មោចលង។

បើតាមប្រភពបានបញ្ចាក់ថាដោយហេតុមិនអស់ចិត្តទើបប្តីរបស់នាងសម្រេចចិត្តតេហៅប៉ូលីសដើម្បីមកជួយគាស់ផ្នូលដើម្បីពិនិត្យមើលសារជាថ្មី ថាតើនាងបានបាត់បង់ជីវិតឬយ៉ាងណា? ក្រោយពីគាស់ផ្នូលបើកឈូលមក គេក៏ឃើញសពរបស់នាងនៅមានសភាពក្តៅៗដូចជាមនុស្សនៅមានជីវិតនាំអោយគ្រួសាររបស់នាងព្រឺក្បាលគ្រប់គ្នា និងបានតេហៅក្រុមគ្រូពេទ្យមកវិនិច្ឆ័យសារជាថ្មីអោយប្រាកដថា តើស្លាប់ ឬយ់ាងណា? ក្រោយបន្តិចត្រូវបានគេវិនិច្ឆ័យថា ពីដំបូងឡើយប្រហែលជានាងមិនទាន់ផុសជីវិតទេ ប៉ុន្តែដោយសារក្រុមគ្រួសាររបស់នាងប្រញាប់កប់សពរបស់នាងពេក។ ទើបអ្វីៗហួសពេលបែបនេះ ប៉ុន្តែចំពោះអ្នកវិទ្យាសាស្រ្តវិញគឺគេពុំជឿលើរឿងបែបនេះឡើយ។

ហើយបើតាមប្រពៃណីរបស់ខ្មែរយើងវិញ ក៏បាននិយាយអំពីរឿងនេះដែល គឺរឿងបុណ្យសព៧ថ្ងៃ ភាគច្រើនគឺខ្មែរយើងតែងតែដំកល់សពររយៈ៧ ព្រោះកាលពីមុនមានដំណើរថាមានមនុស្សជាច្រើនពេលផុតដង្ហើម ស្រាប់តែដឹងខ្លួនវិញនៅរយៈពេល៧ថ្ងៃ អញ្ចឹងហើយមុនពេល៧ថ្ងៃ មនុស្សដែលផុតដង្ហើមហើយគឺអាចងើបមកវិញបាន ព្រោះមនុស្សដែលផុតដង្ហើមមិនទាន់ប្រាកដថាស្លាប់នោះទេ នេះគេជារឿងដែលខ្ញុំធ្លាប់ស្តាប់ពីអាចារ្យមក ទាក់ទងនឹងបុណ្យសព៧ថ្ងៃ។

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!