ក្មេងស្រីម្នាក់ចាំជាតិ ធ្វើអោយឪពុកម្តាយភ្ញាក់ផ្អើលយ៉ាងខ្លាំង

បរទេស៖ មានក្មេងស្រីម្នាក់ដែលបានកើតនិងរស់នៅក្នុងគ្រួសារមួយដែលស្ថិតនៅក្នុង ទីក្រុង San Francisco​ ។ នាងជាក្មេងដែលគ្រប់គ្នានៅក្នុងគ្រួសារគិតថាមានស្មារតីមិនសូរល្អដោយសារ តែនាងតែងតែនិយាយរវើរវាយអំពី រឿងរាវអតីតកាលរបស់នាងកាលពីជាតិមុន នៅពេលដែលនាងទើបតែមានអាយុត្រឹមតែ៥ឆ្នាំតែប៉ុណ្ណោះ ដែលថា ” កាលពីជាតិមុននាងជាកូនស្រីអ្នកមានស្តុកស្តមម្នាក់ ដែលមានទ្រព្យសម្បត្តិជាច្រើនមហាសាលជាដើម…” មិនត្រឹមតែប៉ុណ្ណោះនាងបាននិយាយប្រាប់ឪពុកម្តាយរបស់នាង​អំពីផ្ទះដែលនាងធ្លាប់រស់នៅកាលពីជាតិមុនទៀតផង ក៏ប៉ុន្តែហាក់ដូចជាមិនមានសមាជិកណាម្នាក់ នៅក្នុងគ្រួសារ បានចាប់អារម្មណ៏អំពីសម្តីរបស់នាងនិងជឿនាងឡើយ។

ដោយសារតែនាងចេះតែនិយាយរឿងនេះជាច្រើនលើកច្រើនសារ និងបានបង្ខំអោយឪពុកនាងនាំនាងទៅកាន់ផ្ទះចាស់មួយនោះ ទើប ថ្ងៃមួយ​​ដែលត្រូវជាថ្ងៃខួបកំនើតរបស់នាងគម្រប់៧ឆ្នាំ នាងបានស្នើរសុំអោយឪពុកម្តាយ ជូននាងទៅកាន់ផ្ទះចាស់មួយនោះ​​ ដោយហេតុថាជាសំណើររបស់កូនស្រីក្នុងថ្ងៃខួបកំណើត ឪពុកម្តាយក៏យល់ព្រម។​​ នៅពេលទៅដល់នាងបានរកឃើញផែនទីកំណប់ដើម្បីទៅរកកំណប់ដែលជាប្រាក់កាក់និងវត្ថុដ៏មានតម្លៃជាច្រើន។

រូបភាពខាងក្រោមជាអ្វីដែលពួកគេរកឃើញ៖

ចាប់តាំងពីពេលនោះមក គ្រប់គ្នាបានផ្លាស់ប្តូរការគិតចំពោះនាងដែលថានាងជាក្មេងមានសតិមិនគ្រប់ ហើយគ្រួសារនាងក៏ក្លាយជាគ្រួសារមានប្រាក់ច្រើនរាប់មិនអស់៕

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

error: Content is protected !!