ចាប់ខ្លួនបុរសម្នាក់បន្ទាប់ពីគាត់បៀតបៀនប្អូនស្រីចិញ្ចឹមនៅស្ថានីយរថភ្លើង

បុរសវ័យក្មេងរូបនេះត្រូវបានគេមើលឃើញ បៀតបៀនសុដន់របស់ប្អូនស្រីចិញ្ចឹមរបស់គាត់ជាសាធារណៈ។

ប្រទេសចិន៖ ក្មេងស្រីវ័យក្មេងត្រូវបានគេយាយី និងរំលោភបំពានជារៀងរាល់ថ្ងៃ។ ដោយសារភាពទន់ខ្សោយនិងភាពងាយរងគ្រោះរបស់ពួកគេ ក្មេងស្រីទាំងនេះក្លាយជាជនរងគ្រោះចំពោះបុរសដែលខ្លាំងជាងឬមានអំណាចលើពួកគេ។ ជាអកុសលមានករណីជាច្រើនដែលពាក់ព័ន្ធនឹងការរំលោភបំពាន និងការរំលោភសន្ថវៈកើតឡើងនៅតាមផ្ទះដែលយើងគិតថា ជាកន្លែងដែលមានសុវត្ថិភាពសម្រាប់ពួកគេ។ ក្មេងស្រីនេះត្រូវបានគេយកទៅចិញ្ចឹមនៅក្នុងគ្រួសារជនជាតិចិន ប៉ុន្តែអ្វីដែលមានពេលកំពុងស្ថិតនៅក្រោមការថែទាំរបស់គ្រួសារនេះ គឺគ្មានអ្វីក្រៅតែពីការធ្វើឱ្យឈឺចាប់នោះទេ។

នៅខាងក្នុងស្ថានីយ៍រថភ្លើងណានជីងខាងត្បូង បុរសម្នាក់អាចត្រូវបានគេមើលឃើញថាកំពុងបៀតបៀនលើសុដន់របស់ក្មេងស្រីតូចនៅពេលនាងអង្គុយលើភ្លៅរបស់គាត់ ខណៈពេលកំពុងរង់ចាំជាមួយឪពុកម្តាយរបស់ពួកគេ។ រូបថតស៊េរីដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានបណ្តាលឱ្យបណ្តាញសង្គមចិន និងធ្វើឱ្យអ្នកលេងអ៊ិនធើណេតចិនមានការខកចិត្ត ខឹងសម្បារ និងគួរឱ្យស្អប់ខ្ពើមបំផុត។ អ្នកលេងអ៊ិនធើណេតជាច្រើននាក់មានបំណងទៅរកសម្លាប់បុរសនោះ ប៉ុន្តែអត្តសញ្ញាណរបស់គាត់ក៏មិនត្រូវបានបញ្ចេញនោះទេ។

ប៉ូលិសណានជីងបាននិយាយថាបុរសរូបនេះត្រូវបានចាប់ខ្លួនរួចហើយ ប៉ូលិសបានបន្ថែមថាបុរសនេះមានអាយុប្រហែល 20 ឆ្នាំខណៈក្មេងស្រីនេះមានអាយុតិចជាង 14 ឆ្នាំ។ យោងតាមរបាយការណ៍ក្មេងស្រីនេះត្រូវបានគេយកទៅចិញ្ចឹមនៅក្នុងគ្រួសារ ប៉ុន្តែព័ត៌មានបន្ថែមមិនត្រូវបានផ្សាយជាសាធារណៈនោះទេ ដើម្បីលាក់អត្តសញ្ញាណរបស់ក្មេងស្រី។

ដោយ៖ លំហែ

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *