ស្រ្តីពិសាស្រាបៀរធ្វើអោយឆ្អឹងរឹងមាំ
ស្រាបៀរ មិនមែនត្រឹមតែធ្វើឲឲ្យស្រវឹងប៉ុណ្ណោះទេ តែនៅមានប្រយោជន៍ផ្សេងៗ ពីនេះ។ តាមការស្រាវជ្រាវនៅប្រទេសអេស្ប៉ាញ ដែលបាចុះផ្សាយក្នុងទស្សនាវដ្តីម្ហូបអាហារ បន្ទាប់ពីសិក្សាលើស្រ្តីជិត ១៧០០នាក់ បានរកឃើញថថា កំហាប់ណែនរបស់ឆ្អឹងស្រ្តីដែលពិសាស្រាបៀរ ក្នុងបរិមាណមធ្យម ជាប្រចាំ ល្អជាង បើធៀបទៅនឹងមនុស្សដែលមិនផឹក។ ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា អ័រម៉ូននៃរុក្ខជាតិដែលក្នុងស្រាបៀរ ជាប្រការសំខាន់ដែលធ្វើឲ្យកើតលទ្ធផលដូច្នេះ។
ប៉ុន្តែអ្នកជំនាញបានដាស់តឿនថា ការពិសាគ្រឿងស្រវឹងច្រើនជាង ២កែវក្នុងមួយថ្ងៃ នាំឲ្យប៉ះពាល់ដល់សុខភាពទូទៅ និងឆ្អឹងបាន។
ទោះជាយ៉ាងណា គេត្រូវការសិក្សាបន្តទៀត អំពីរឿងនេះ។
Facebook Comments